កាន់តែជិត កាន់តែងាយស្រួលសម្រាប់ប្រជាពលរដ្ឋ! ឈៀករថយន្តចល័ត មកដល់ខេត្តកំពង់ធំទៀតហើយ!

197

ការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ គឺជាភារកិច្ចរបស់រាជរដ្ឋាភិបាល ។ តាមរយៈ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋាភិបាលបានបង្ខិតសេវាកាន់តែជិត និងងាយស្រួលសម្រាប់ប្រជាពលរដ្ឋបានប្រើប្រាស់ និងមានប្រសិទ្ធភាព ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់កម្មវិធីចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តដោយប្រើម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសចល័ត តាមបណ្តាខេត្ត ដែលសម្រាប់ ខេត្តកំពង់ធំ ចាប់ពីថ្ងៃទី ១១ – ១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅទីតាំងផ្លូវលេខ ៤ ភូមិដំរីជាន់ខ្លា ក្រុងស្ទឹងសែន ជាប់របងមន្ទីរអប់រំយុវជន និងកីឡាខេត្ត ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ត្រៀមយកយានយន្តរបស់ខ្លួនដើម្បីមកធ្វើការត្រួតពិនិត្យតាមកាលបរិច្ឆេទ និងទីតាំងខាងលើ ៕ សូមអរគុណ!

Download (PDF, 436KB)