ក្រុមក្លឹបបាល់ទាត់យុវជនខេត្តកំពង់ធំ នឹងចូលរួមប្រកួតយកពានរង្វាន់ Soccer League លើកីទី៥ ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ

66

ដោយទទួលបានការឧបត្ថម្ភ និងគាំទ្រពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ បានជួបសំណេះសំណាលជាមួយក្លឹបបាល់ទាត់យុវជនខេត្តកំពង់ធំ ដែលនឹងត្រូវចូលរួមប្រកួត យក ពានរង្វាន់ដ៏ល្បីនៅថ្នាក់ជាតិ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ហើយក៏អាចថា នេះជាការចាប់ផ្តើម ជំហានដំបូងរបស់ខេត្តកំពង់ធំ និងមានជាបន្តបន្ទាប់ទៀត ពាក់ព័ន្ធវិស័យកីឡាបាល់ទាត់នៅថ្នាក់ខេត្ តក៏ដូចជានៅកម្រិត ថា្នក់ជាតិផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ ថ្លែងថា កីឡានាំមកនូវផាសុខភាព កីឡានាំមកនូវសាមគ្គីភាព កីឡាត្រូវជៀសឲ្យ ឆ្ងាយពីគ្រឿងញៀន។ ហើយការប្រកួតកីឡា គឺមិនសំដៅតែលើការឈ្នះទេ យើងត្រូវចាត់ទុកថា ការប្រកួតកីឡា រឿងចាញ់ឈ្នះជារឿងធម្មតា សំខាន់យើងត្រូវរគោរពវិន័យ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អប្រសើរ។ ម្យ៉ាងវិញទៀត នេះគឺជាលើកទីមួយសម្រាប់ក្រុមក្លឹបបាល់ទាត់យុវជនខេត្តកំពង់ធំ ដែលមានឱកាសចូលរួមប្រកួត នៅ ថ្នាក់ជាតិ។ ទន្ទឹមនឹងនោះ ឯកឧត្តមសូមជូនពរឱ្យក្រុមក្លឹបបាត់ទាត់យុវជនខេត្តកំពង់ធំ ពិតជានាំជោគជ័យ កិត្តិយស ជូនខេត្តកំពង់ធំយើង៕