ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី ២២ អាណត្តិទី៣ ដែលមានរបៀបវារៈចំនួន ៣

35

(រដ្ឋបាលខេត្កកំពង់ធំ): នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំ​សាមញ្ញ​លើកទី ២២ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី ៣ ក្រោមអធិបតីភាពឯកឧត្តម ដៀប ពីរី សមាជិកក្រុម​ប្រឹក្សាខេត្ត តំណាងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ តាមរយៈប្រព័ន្ធវីដេអូ Microsoft Teams នៅសាលប្រជុំ​សាលាខេត្តកំពង់ធំ ដើម្បីពិនិត្យពិភាក្សាកែលម្អរបាយការណ៍ប្រចាំខែ ពិនិត្យលទ្ធផលការងារដែល​បាន​អនុវត្តកន្លងមក និងចូលរួមការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព អោយមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវវិធានការនបីការពារ បីកុំ និងពីរចូលរួម របស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

កិច្ចប្រជុំនេះ ផ្តោតសំខាន់លើរបៀបវារៈចំនួន ៣រួមមាន៖
១.ពិនិត្យ និងអនុម័ត កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី ២១ របស់ក្រុមប្រឹក្សាខេត្ត
២.ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត
៣.បញ្ហាផ្សេងៗ។

របៀបវារៈទាំងបីខាងលើនេះ ត្រូវបានដាក់ជូនអង្គប្រជុំពិនិត្យ និងពិភាក្សារួមគ្នារួចមក ដោយអនុម័តយល់ព្រម ពីប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្តដោយការលើកដៃយល់ព្រម ។