ក្រុមហ៊ុនអគ្គិសនី BVC ជូនដំណឹងស្តីពីការផ្អាកផ្គតផ្គង់អគ្គិសនី

127

ក្រុមហ៊ុនអគ្គិសនី BVC មានកិត្តិយសសូមគោរពជម្រាបជូនឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបថាៈ
នៅថ្ងៃទី​ ២៣ ខែ ឧសភា ឆ្នាំ២០១៨ក្រុមហ៊ុនBVCនឹង សុំផ្អាកការផ្គត់ផ្គង់ត្រង់ចំនុចភូមិជាយសំពៅ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ទៅដល់ស្រុកសណ្ដាន់ ខេត្តកំពង់ធំ និងពីទីរួមស្រុកសណ្ដាន់ដល់ឃុំឈើទាលដើម្បីឲ្យក្រុមការងាររបស់ក្រុមហុនEM តំឡើង ឧបករណ៍បរិក្ខាការពាររន្ទះនៅលើបណ្ដាញតង់ស្យុង ២២ គីឡូវ៉ុល នៅក្នុងទីតាំងខាងលើចំនួន២ថ្ងៃ គឺថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ២០១៨ ចាប់ពីម៉ោង 09:00 នាទី ដល់ម៉ោង 13:00 នាទីរសៀល និងថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០១៨ ចាប់ពីម៉ោង 09:00 នាទីដល់ម៉ោង 13:00 នាទីរសៀល។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូម សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ជ្រាបជាព័ត៌មាន។