គណ:ប្រតិភូខេត្តកំពង់ធំ អញ្ជើញចូលរួមកម្មវិធីគាំទ្រ និងពង្រីកសម្ព័ន្ធមេត្រីភាពរវាងប្រទេសជិតខាង

51

ថ្ងៃទី១១-១៣ ខែកុម្ភ: ឆ្នាំ២០១៩ គណ:ប្រតិភូខេត្តកំពង់ធំ ដឹកនាំដោយឯកឧត្តម សុក ហៃ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ លូ អភិបាលខេត្ត បានចូលរួមកម្មវិធីគាំទ្រ និងពង្រីកសម្ព័ន្ធមេត្រីភាពរវាងប្រទេសជិតខាង និងប្រកួតកីឡាសម្ព័ន្ធមេត្រីភាពរវាងខេត្តសុរិន ខេត្តឧត្តរមានជ័យ និងខេត្តកំពង់ធំ។ ក្នុងពិធីជំនួបនេះ ភាគីទាំងពីរ បានប្រជុំពិភាក្សាផ្តោតសំខាន់ទៅលើ៖ -ការងារសេដ្ឋកិច្ច -ការងារអប់រំ -ការងារសុខាភិបាល -ការងារទេសចរណ៍ និងការងារវប្បធម៌ ដែលភាគីទាំងពីរនឹងបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែល្អប្រសើរ។ គណ:ប្រតិភូ ក៏បានធ្វើទស្សនៈកិច្ចសិក្សានៅ មជ្ឈមណ្ឌលពិសោធន៍ ស្រាវជ្រាវកសិកម្ម និងជួបជាមួយនិស្សិតខ្មែរដែលកំពុងសិក្សានៅមហាវិទ្យាល័យចំនួន២ ផងដែរ (Rajamangala University of Technology Isan Campus និង Surindra Rajabhat University)៕