គម្រោងTSSD

1.សេចក្តីផ្តើម
ខេត្តកំពង់ធំជាខេត្តគោលដៅមួយក្នុងចំណោមខេត្តទាំង៥  ហើយមានក្រុងស្រុកលដៅនួន៦ឃុំ សង្កាត់ចំនួន៤៥ និងភូមិគោលដៅចំនួន២៧៦ភូមិ។ ឃុំ សង្កាត់គោលដៅទាំង៤៥ ទទួលបានមូលនិធិ អភិវឌ្ឍន៍ឃុំសង្កាត់ ចំនួន ៤,៥៥០,៤០៩ដុល្លា សម្រាប់កែលម្អហេដ្ឋារចនាសម្ព័ន្ធដើម្បីបង្កើនផលិភាពកសិកម្ម, ពង្រឹងសមត្ថភាពកសិករខ្នាតតូច និងពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងការគ្រប់គ្រងគម្រោង។ ខេត្តមានក្រុមការងារថ្នាក់ខេត្តចំនួន៥ ថ្នាក់ក្រុងស្រុកចំនួន២៤ មន្រ្តីឃុំ សង្កាត់ចំនួន៩០នាក់ និងសេវាករជំនាញ (SSP2,SSP3) ចំនួ​ន១៨នាក់។

  • កែលម្អហេដ្ឋារចនាសមញព័ន្ធដើម្បីបង្កើនផលិតភាពកសិកម្ម

អនុគម្រោងហេដ្ឋាចំនួន១៦០ បានជ្រើសរើសចេញពីកម្មវិធីវិនិយោគឃុំ សង្កាត់តាំងពីឆ្នាំ២០១២ រហូតមកដល់ឆ្នាំ២០១៦។ ក្នុងនោះអនុគម្រោងជួសជុលផ្លូវគ្រួសក្រហមចំនួន១២ ជីកនិងស្តារប្រឡាយចំនួន៨៧ ជួសជុលនិងសាងសង់ទំនប់ចំនួន៤៨ ជួសជុលនិងសាងសង់សំណង់ធារាសាស្រ្តចំនួន១១ និងស្តារស្រះសហគម ចំនួន២អនុគម្រោង។ ជាលទ្ធផលគឺបានសាង់សង់ចប់ទាំង១៦០អនុគម្រោង។

1-2 ពង្រឹងសមត្ថភាពកសិករខ្នាតតូច Improve of capacity smallholder farmer
ចងក្រងក្រុមកសិករនៅតាមភូមិគោលដៅជាក្រុមកែលម្អជីវភាព  (LIGs)  បានចំនួន២៨០ក្រុម  ក្នុងភូមិគោលដៅចំនួន២៧៦ភូមិ ដោយមានសមាជិកសរុប ៦,៨៨១នាក់ (ស្រ្តី៤,២០៨នាក់)។ គម្រោងបានផ្តល់ការបណ្តុះបណ្តាលដល់ថ្នាក់ដឹកនាំក្រុមនិងសមាជិកក្រុមពីការគ្រប់គ្រងហិរញ្ញវត្ថុក្រុម ការធ្វើផែនការបុខរបរការគ្រប់គ្រងទុនបង្វិលក្រុម និងបានផ្តល់នូវសេវាផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹមសត្វ ដាំដំណាំ និងផលិតកម្មស្រូវ។ គម្រោងបានផ្តល់ទុនដល់សមាជិកក្រុមសម្រាប់ធ្វើជាទុនបង្វិលក្រុមក្នុងម្នាក់ៗចំនួន២៤០ដុល្លា។ ផែនការសកម្មភាពឆ្នាំ២០១៧ គឺផ្សព្វ​ផ្សាយដល់ក្រុមលីគស្តីពីការបង្កើតសមាគម និងចងក្រងទៅជាសមាគមកែលម្អជីវភាពកសិករ។