តែងតំាងមុខតំណែងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

395

        នៅ​ព្រឹក​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ស្នងការ​នគរបាល​ខេត្តកំពង់ធំ បានរៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតំាង​មុខតំណែង​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ចាន់ អ៊ាន អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ, ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ, ឯកឧត្តម ឈុន ឈន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម សុខ លូ អភិបាល​ខេត្តកំពង់ធំ នៅ​សាលប្រជុំ​សាលា​ខេត្តកំពង់ធំ និង​មាន​ការអញ្ជើញ​ចូលរួម​ជា​កិត្តិយស​នៅក្នុង​ពិធី​នេះ​មាន ឯកឧត្តម ប្រតិភូ​អមដំណើរ ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោកនាយក នាយករង​រដ្ឋបាល លោកនាយក នាយករង​ទីចាត់ការ លោក​អភិបាលក្រុង​ស្រុក មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទំាងបី​ប្រភេទ ជាច្រើន​នាក់​ផងដែរ។ ក្នុង​អង្គពិធី​នេះ លោក​ឧត្តមសេនីយ៍ត្រី អ៊ុក កុសល ត្រូវបានតែងតំាង​មុខតំណែង​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ជំនួស​លោក​ឧត្តមសេនីយ៍ទោ ជូ សំអាន អតីត​ស្នងការ​នគរបាល​ខេត្តកំពង់ធំ។