ថ្ងៃកាន់បិណ្ឌទី៣ ឯកឧត្តម សុខ លូ និងសហការី នាំយកទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃ នៅវត្តប្រាសាទអណ្តែត ស្រុកកំពង់ស្វាយ

224

នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខ្មែរ នាឆ្នាំ២០១៧នេះ ក៏មិនខុសពីឆ្នាំមុនៗផងដែរ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ដែលជាថ្ងៃកាន់បិណ្ឌទី៣ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី បាននាំយកគ្រឿង ឧបភោគបរិភោគ ភេសជ្ជៈ រួមទាំងបច្ច័យចំនួន សម្រាប់ចូលរួមពិធីបុណ្យកាន់បិណ្ឌនៅវត្តប្រាសាទអណ្តែត ស្ថិតនៅភូមិប្រាសាទអណ្តែត ស្ថិតនៅឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

នាឱកាសនោះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ បុណ្យភ្ជុំបិណ្ឌប្រារព្ធចាប់គិតពីថ្ងៃ០១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ សម្រាប់ឆ្នាំនេះ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧។

ឯកឧត្តមបន្ថែមទៀតថា ពិធីសូត្រមន្តថ្ងៃកាន់បិណ្ឌទី៣នេះ ជាវេនរបស់អ្នកភូមិជ័យ ឃើញមានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាទៅវត្ត ដើម្បីប្រារព្ធពិធីកាន់បិណ្ឌ តាមទំនៀមទំលាប់ របស់ប្រពៃណីជាតិខ្មែរ ដើម្បីឧទិសឧទ្ទិសមហាកុសលផលបុណ្យ បញ្ជូនទៅដល់មាតា បិតា ញាតិកាទាំង ៧សន្តាន ដែលបានបាក់បែកចែកឋាន ទៅកាន់លោកខាងមុខ ដើម្បីឱ្យទៅចាប់បដិសន្ធិនៅឋានបរមសុខ។

ម្យ៉ាងវិញទៀត សម្រាប់បងប្អូន កូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។ ជាមួយគ្នានោះដែរ ឯកឧត្តម បាននាំយកនូវ អង្ករ ចំនួន ២០០គីឡូក្រាម មី ០២កេះធំ ទឹកសុទ្ធអង្គរពូរ៉ូដបធំ ចំនួន ១០កេះ ទឹកផ្លែឈើ ចំនួន ៣កេះ និងថវិកាចំនួន ១.២០០.០០០រៀល ផងដែរ។