ថ្នាក់ដឹកនាំខេត្តកំពង់ធំ រៀបចំពិធីបួងសួង ម្ចាស់ទឹកម្ចាស់ដី ដែលគ្រងរក្សាទឹកដីខេត្តកំពង់ធំ សុំសេចក្តីសុខសប្បាយក្នុងពិធីប្រណាំងទូក និងបណ្តែតប្រទីបនៅដងស្ទឹងសែន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៧-០៨ តុលា ២០១៧

205

នៅព្រឹកថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០១៧ នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរអង្គភាព ជុំវិញខេត្ត បានរៀបចំពិធីបួងសួង ដល់ម្ចាស់ទឹកម្ចាស់ដី ថែរក្សាខេត្តកំពង់ធំ សុំសេចក្តីសុខសប្បាយ ក្នុងពិធីប្រណាំងទូក និងបណ្តែតប្រទីបដែលនឹងចាប់ផ្តើមនៅរសៀលថ្ងៃទី ០៧-០៨ ខែតុលា ឆ្នាំ២០១៧ នេះ ឲ្យប្រកបដោយភាពរលូន និងជោគជ័យ ។

រដ្ឋបាលខេត្ត សូមគោរពអញ្ជើញ និងជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទំាងអស់ អញ្ជើញចូលរួមរីករាយកម្សាន ក្នុងពិធីនេះឲ្យបានច្រើនកុះករ ។

ក្នងពិធីនេះដែរ ក៏មានកម្មវិធីកំសាន្តជាច្រើនដូចជា ការតំាងពិព័រណ៌លក់ផលិតផល ការប្រគំតន្ត្រី ចំនួន ពីរ កន្លែង ការបាញ់កាំជ្រួច និងជាពិសេស នៅថ្ងៃរាត្រីថ្ងៃទី ០៧ នេះ វេលាម៉ោង ៦ៈ៣០ នាទី មានការជួបជុំគ្នានៅវត្តកំពង់ធំ រួចដង្ហែប្រទីបចេញតាមបណ្តោយផ្លូវជាតិលេខ៦ មកកាន់ទីតាំង ដើម្បីបណ្តែតប្រទីបតាមដងស្ទឹងសែនផងដែរ ៕