ទិវារំលឹក ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត (២០ មិថុនា ១៩៧៧)

200

កាលពី​ថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០១៧ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បានធ្វើ​ដំណើរ​រំលឹក​ការតស៊ូ​តាម​ចំណុច​ប្រវត្តិសាស្ត្រ​ទាំង៧ នៃ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត។
ដោយ​ចាប់ផ្តើម​ពី​ចំណុច​ប្រវត្តិសាស្ត្រ​ទី១ នៅ​ស្រុកមេមត់ ខេត្តត្បូង​ឃ្មុំ រហូតដល់​ចំណុច​ប្រវត្តិសាស្ត្រ​ទី៧ នៅ​ប្រទេស​វៀតណាម ដូចខាងក្រោម៖

ចំណុច​ទី១៖ ទីតាំង​កោះថ្ម ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។
ចំណុច​ទី២៖ ត្រង់​ចំនុច​ដើម​ត្រយឹង ព្រំដែន​កម្ពុជា-វៀតណាម។
ចំណុច​ទី៣៖កន្លែង​លាក់​អាវុធ ក្នុងស្រុក​ឡុកនិញ ខេត្ត​ប៊ិញ ហ្វឿក ប្រទេស​វៀតណាម !
ចំណុច​ទី៤៖ នៅ​ភូមិ​ចំការកៅស៊ូ​វៀតណាម​មួយ ដែលមាន​ចម្ងាយ​ប្រមាណ ១៤គីឡូម៉ែត្រ​ពី​ព្រំដែន
​ចំណុច​ទី៥៖ ចម្ងាយ ៤គីឡូម៉ែត្រ ពី​ភូមិ​ចំការកៅស៊ូ គឺ​ភូមិ​ឡាំង​ជីន។
ចំណុច​ទី៦៖ នៅ​ស្រុក​ឡុកនិញ។
ចំណុច​ទី៧៖ សមមិត្ត ហ៊ុន សែន ត្រូវគេ​បំបែកចេញ​ពី​អ្នករួមដំណើរ​ទាំងបួន​នាក់​ដែល​មកជា​មួយ​គ្នា ហើយ​ត្រូវបាន​គេ​សួរ​ព័ត៌មាន សាជាថ្មី ដោយ​សំណួរ​ដេញដោល​ជាច្រើន​ទៀត។

ការធ្វើដំណើរ​នេះដែរ​មាន​គោលបំណង​ដូចជា៖
– បង្ហាញ​ពីស​ច្ច​ធម៌​ប្រវត្តិសាស្ត្រ
– ការលំបាក​ក្នុងការ​កសាង​សន្តិភាព
– ការសង្គ្រោះ​ជាតិ​ពិតប្រាកដ គឺ​សង្គ្រោះជាតិ​ពី​ភ្លើងសង្គ្រាម មក​ការអភិវឌ្ឍន៍ មិនមែន​សង្គ្រោះជាតិ​ដែលមាន​សន្តិភាព​ស្រេច​ទេ។
– ការប្តេជ្ញា​ក្នុងការ​ថែរក្សា​សន្តិភាព ដែល​វីរ:ជន និង វរជន​ខ្មែរ ខិតខំ​ដណ្តើម​មក។