ទិវាវប្បធម៌ជាតិ ០៣ មីនា លើកទី១៩

293

     មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ធំ រៀបចំ ទិវា​វប្បធម៌​ជាតិ ០៣ មីនា លើក​ទី១៩ ឆ្នាំ២០១៧នៅ​ល្ងាច ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ធំ បានរៀបចំ​ប្រារព្ធ​ពិធី អបអរ​សា​ទ​ទិវា​វប្បធម៌​ជាតិ ០៣ មីនា លើក​ទី១៩ ឆ្នាំ២០១៧ ក្រោម​ប្រធានបទ: ( យុវជន ដើម្បី​វប្បធម៌​ជាតិ ) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប: និង មាន​ការអញ្ជើញ​ចូលរួម ពី ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទំាងបី​ប្រភេទ លោកគ្រូ អ្នកគ្រូ គរុសិស្ស និង សិស្សានុសិស្ស ចូលរួម​យ៉ាងច្រើន​កោះ​កុរ។

     លោក ឆាង កង ប្រធានមន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ធំ បាន​ស្វាគមន៍​និង​អាន​របាយការណ៍​ដោយ លើកឡើងថា នៅ​ខេត្តកំពង់ធំ សម្បត្តិ​បេ​តិក​ភ័ណ្ឌ​វប្បធម៌​រូបី មាន​ប្រាសាទ​ចំនួន ៤៤៧ ប្រាសាទ ទួល​បុរាណ​មាន​ចំនួន ៣៥២ទួល ស្រះ​បុរាណ​មាន​ចំនួន ៨៦ស្រះ វត្ត​បុរាណ​មាន​ចំនួន ៤៤វត្ត ផ្ទះ​បុរាណ​មាន​ចំនួន ២៤៩ផ្ទះ អាស្រម​បុរាណ មាន​ចំនួន ២៦អាស្រម មណ្ឌល​ឧក្រិដ្ឋកម្ម ២កន្លែង រមណីយដ្ឋាន​មាន ចំនួន៥កន្លែង ស្ពាន​បុរាណ​មាន​ចំនួន១ អគារ និង​សំណង់​បុរាណ​មាន​ចំនួន​ជាច្រើន​ទៀត។ ក្នុងឱកាស​នោះ ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ធំ បាន​មានប្រសាសន៍​សំណេះសំណាល ដែល​លើកឡើង ថា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​ឲ្យ​ប្រទេសជាតិ​ទទួលបាន​នូវ សុខសន្តិភាព និង​ការអភិវឌ្ឍន៍​មានការ​រីកចំរើន លើ​គ្រប់​វិស័យ ជាពិសេស វិស័យ​វប្បធម៌ ក៏​កំពុង​មានការ​ភិវឌ្ឍន៍ និង​កាន់តែ​ធ្វើ​ឲ្យ​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​កាន់តែ​ប្រ​សើ​ឡើង​ជាលំដាប់។

     ឯកឧត្តម សុខ លូ ទិវា​វប្បធម៌​ជាតិ ០៣ មីនា លើក​ទី៩ ក្រោម​ប្រធានបទ (យុវជន ដើម្បី​វប្បធម៌​ជាតិ) ក្នុង​គោលបំណង ឲ្យ​ប្រជាជន មហាជន ជាពិសេស​យុវជន ដែលជា​ទំ​ពាំ​ស្នង​ឬស្សី​ត្រូវ​ខិត​ខំប្រឹងប្រែង​ថែរក្សា​សម្បត្តិ​វប្បធម៌​ជាតិ ទាំង​រូបី និង​អរូបី ដ៏​សម្បូរណ៍​បែប​ប្រកបដោយ​សក្តានុពលភាព​ក្នុង​ការរួមចំណែក​អភិវឌ្ឍន៍ សង្គម និង​ភាពសុខសាន្ត​របស់​ប្រជាជន និង​ប្រជាជាតិ​យើង។

     លោកជំទាវ ភឿង សកុណា មានប្រសាសន៍​សំណេះសំណាល ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ ដល់​ថ្នាក់ដឹកនាំ​ខេត្តកំពង់ធំ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ធំ ដែល​បាន​ប្រារព្ធ​ទិវា វប្បធម៌​ជាតិ ០៣ មីនា លើក​ទី៩នេះ​ឡើង ជាពិសេស​ធ្វើអោយ​យុវជន​យើង​ជំនាន់​ក្រោយ ចេះ​ស្រឡាញ់​កាន់តែខ្លាំង​ឡើង​និង​មាន​ស្មារតី​ចូលរួម​យ៉ា​សកម្ម​ថែមទៀត ក្នុង​ការការពារ​វប្បធម៌​ជាតិ ទាំង​រូបី និង​អរូបី។ លោកជំទាវ​បាន​បន្តថា​ការងារ​នេះ​ជា​ការងារ​មន្ទី​វប្បធម៌ និង​វិចិត្រសិល្បៈ ជា​អ្នក​បំផុស​និង​ធ្វើអោយ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ចេះ​ជួយ​ថែរក្សា ការពារ មិនតែប៉ុណ្ណោះ​ត្រូវ បំផុសប្រជាជន​ឲ្យ​លេងល្បែង​ប្រជាប្រិយ និង​ចេះ​បង្កើត​នូវ​ស្នាដៃ​ថ្មីៗ ទៀត ដូចជា របាំ ល្ខោន យីកេ ភ្លេង​ប្រពៃណី សម្រាប់​បំរើ​ឲ្យ​មាន​ការសប្បាយរីករាយ​ផងដែរ ។ នៅតាម​សហគមន៍​នីមួយៗ ត្រូវ​រក​ឲ្យ​ឃើញ​អ្នក​ដែលមាន​ស្នាដៃ និង​ទេពកោសល្យ ដូចជា ល្បែង​ក្បាច់បុរាណ​ខ្មែរ អ្នកចេះ​ធ្វើ​ខ្លែងឯក ផ្លុំស្លឹក វាយ​អង្គួច ចាប៉ីដងវែង ខ្សែ​ដៀវ ដើម្បី​ឲ្យ​ពួកគាត់​ទាំងនោះ​ផ្ទេរ​នូវ​ចំណេះដឹង​ដល់​អ្នកជំនាន់ក្រោយ ។ ជាចុងក្រោយ​គណៈអធិបតី​ក៏បាន​ចែក​វត្ថុ​អនុស្សាវរីយ៍ ទិវា​វប្បធម៌​ជាតិ ០៣ មីនា លើក​ទី១៩ ឆ្នាំ២០១៧ និង មាន​ការបង្ហាញ​ពី​ទំ​រង​សិ​ល្បះ​វប្ប​ធ​ម៍​អរូបី (ល្ខោនខោល កុម្ភ​កា​តាំង​សិល) ផងដែរ៕