ពិធីចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចំនួន ៤៥គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់របើកដំបូលផ្ទះ និងគ្រួសារត្រូវរន្ទះបាញ់

380

លោកជំទាវ ឃួន ឃុន​ឌី អនុ​ប្រធានគណៈកម្មការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ អញ្ជើញ​ចូលរួម​ចែក​អំណោយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ ចំនួន ៤៥គ្រួសារ នៅ​ស្រុក​បារាយណ៍

  ខេត្តកំពង់ធំ៖ លោកជំទាវ ឃួន ឃុន​ឌី អនុ​ប្រធានគណៈកម្មការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំមានប្រសាសន៍ថា​ទីណា​មាន​បងប្អូន​ជួប​ទុក្ខលំបាកទីនោះ​មាន​កាកបាទក្រហម​ចាំ​ជួយ​បងប្អូន​ជានិច្ច។ លោកជំទាវ​បាន​មានប្រសាសន៍​ថ្លែង​យ៉ាង​ដូច្នេះ​កាលពី​ព្រឹក​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នៅក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ ចំនួន៤៥គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​របើក​ដំបូលផ្ទះ និង​គ្រួសារ​ត្រូវ​រន្ទះបាញ់ នៅ​ឃុំ​គគីធំ, ឃុំ​ឈូកខ្សាច់ និង​ឃុំ​ជ្រលង ស្រុក​បារាយណ៍ និង​ចូលរួម​បុណ្យ​សព្វ​ដោយ​រន្ទះបាញ់​ម្នាក់ និង​អ្នករងគ្រោះ ២នាក់​បន្ថែមទៀត នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​បារាយណ៍-សន្ទុក ពិធី​នេះ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី មន្ត្រីរាជការ​ខេត្ត ស្រុក ជាច្រើន​នាក់​ផងដែរ។ លោកជំទាវ​បន្ត​រថា! នាងខ្ញុំ​ជំនួសមុខ​ឯកឧត្តម អភិបាលខេត្ត និង​ជា​អនុ​ប្រធានគណៈកម្មការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ សូម​ចូលរួម​សោកស្តាយ​ចំពោះ​ការបាត់បង់​ផ្ទះសំបែង ដោយសារ​ទទួលរង​គ្រោះធម្មជាតិ (ខ្យល់​កន្ត្រាក់) មិនអាច​ដឹង​ទុកមុន​បានទេ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ មុននឹង​សាង​សង់ផ្ទះ សូមមេត្តា​កប់​ជើង​សរ​សរ​ឲ្យ​បាន​ជ្រៅ  ប្រសិនបើ​មានលទ្ធភាព​អា​ចចាក់​ក្រវ៉ាត់​ព័ទ្ធជុំវិញ​ជើង​សរ​សរ​ទៀត​កាន់តែ​ប្រសើរ។ លោកជំទាវ​បន្ថែមទៀតថា សូម​បងប្អូន​ថែទាំ​សុខភាព ដោយ​រស់នៅ​ស្អា​ត់ ហូប​ស្អាត និង​ដាំ​បន្លែបង្ការ​ជុំវិញ​ផ្ទះ​សម្រាប់​អាហារ​ប្រចាំថ្ងៃ​ផងដែរ ជាពិសេស តាម​ផ្ទះ​នីមួយ​ត្រូវតែមាន​បង្គន់​អនាម័យ។  គួ​បញ្ជាក់ថា ក្នុង​ពី​ធី​សំណេះសំណាល​នេះ គ្រួសារ​ទទួល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​របើក​ដំបូល និង​គ្រួសារ​ត្រូវ​រន្ទះបាញ់​ស្លាប់​ម្នាក់ និង​របួស​ពីរ​នាក់ មាន​ចំនួន ៤៥គ្រួសារ ផ្ទះ​របើក​ដំបូល​មាន​ចំនួន ៨គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ ២៥គីឡូក្រាម, កន្ទេល១, តង់១, ឆ្នាំង​ដាំបាយ ២, ភួយ ១ និង​សម្ភារៈ ១ឃីត និង​ផ្ទះ​របើក​ដំបូល ៥០% មាន​ចំនួន ៣៤គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ ២៥គីឡូក្រាម និង​តុង ១។ ចំណែក​គ្រួសារ​ត្រូវ​រន្ទះ​ស្លាប់ និង​រងរបួស ក្នុង​មួយ​គ្រួសារ ទទួលបាន ១០០.០០០រៀល។ លោកជំទាវ​ក៏​បានធ្វើការ​ផ្តាំ​ផ្ញើរ​ដល់​នារី​ដែល​ស្ថិតក្នុង​វ័យ​បន្ត​ពូជ​ត្រូវ​ទៅរក​សេវា​សុខាភិបាល​ដើម្បី​ថែរក្សា​ផ្ទៃពោះ ត្រូវ​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ទៀងទាត់ យ៉ាងហោចណាស់​ឲ្យ​បាន​បួន​ដង​មុន​សម្រាល និង​ទៅ​សម្រាល​នៅ​មន្ទីរពេទ្យ​ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត បើ​សង្ស័យថា​ខ្លួន​មាន​ផ្ទុកមេរោគ​អេដស៍​សូម​ទៅ​ធ្វើតេស្តឈាម​ដើម្បី​ទទួលយក​ថ្នាំ​ពន្យា​ជីវិត​ពី​គ្រូពេទ្យ​និង​ពិធី​ទប់ស្កាត់​ការឆ្លង​មេរោគ​ពី​ម្តាយ​ទៅ​កូន។ត្រូវ​គិត​គូ​ពី​សុវត្ថិភាព​តាម​ដងផ្លូវ​ជៀសវាង​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​នាំគ្នា​គោរពច្បាប់​ចរាចរណ៍ ពាក់​មួកសុវត្ថិភាព​ក្នុងពេល​បើកបរ ត្រូវ​បើក​បរក្នុង​ល្បឿន​កំណត់ បើកបរ​កុំ​ជែង​គ្នា​និង​កុំ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿងស្រវឹង។ ជាពិសេសគឺ​កំ​ភ្លេច​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ទំាងអស់គ្នា។ លោកជំទាវ​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​ជួយ​ប្រជាពលរដ្ឋ​ជួប​បញ្ហា​រងគ្រោះ។