បើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០១៧ លើកទី៤

129

កំពង់ធំ៖
នៅ​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧  រដ្ឋបាលខេត្ត​បាន​សម្របសម្រួល​បើក​សំណើ​ដេញថ្លៃ​គម្រោង​មូលនិធិ​ឃុំ​សង្កាត់​ឆ្នាំ២០១៧ លើក​ទី៤ សម្រាប់៣ឃុំ គឺ ឃុំ​ដូង ស្រុក​ប្រាសាទ​បលង្ក័ និង​ឃុំ​ព្រះដំរី និង​ឃុំ​រុងរឿង​ស្រុក​ស្ទោង។ លទ្ធផល​មាន​ដូចខាងក្រោម៖
១. ឃុំ​ដូង  ៖ គម្រោង​កែលម្អ​រ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រវែង ១៤០០ម ទទឹង ៤.៥ម កម្រាស់​ដីស ០.៣ម និង​កម្រាស់​ក្រួស ០.១៥ម និង​លូ​ទោល​អង្កត់ផ្ចិត ១ម ប្រវែង០៦ម ០១កន្លែង។ តម្លៃ​ប៉ាន់ស្មាន ៖៥៧,០៥៦,៨៦៣៛០០ តម្លៃ​ដេញ​ចុះ 33.999.000រ = 40.41% ។
២. ឃុំ​ព្រះដំរី៖  គម្រោង ៖ កែលម្អ​ផ្លូវ​ក្រួស​ក្រហម​ប្រវែង ១២៥០ម ទទឹង ៤.៥ម កម្រាស់​ដីស ០.៣០ម និង កម្រាស់​ក្រួស​ក្រហម ០.១៥ម និង​ដាក់លូ​ទោល​អង្កត់ផ្ចិត ០.៦ម ប្រវែង៦ម  ០១កន្លែង ប្រវែង ៦ម។  តម្លៃ​ប៉ាន់ស្មាន៖៥២,៥៧៥,៩០៩៛០០  តម្លៃ​ដេញ​ចុះ 27.500.000 រ = 47.70%។
៣. ឃុំ​រុងរឿង៖ គម្រោង​កែលម្អ​រ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រវែង ៨០០ម ទទឹង ៤.៥ម កម្រាស់​ដីស ០.៣ម និង​កម្រាស់​ក្រួស០.១៥ម ដាក់លូ​ទោល​អង្កត់ផ្ចិត០.៦ម ប្រវែង៦ម ០១កន្លែង។ តម្លៃ​ប៉ាន់ស្មាន៖៣៦,៦៩០,០១០៛០០   តម្លៃ​ដេញ​ចុះ 21.000.000រ  = 42.76%។