ប្រជាពលរដ្ឋជាង ៥ ០០០ នាក់ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ទទួលការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃពីសមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

128

ឯកឧត្តម ហ៊ុន ម៉ាណែត ជាកូនប្រុសច្បង សម្តេចតេជោ ហ៊ុន សែន ដឹកនាំក្រុមគ្រូពេទ្យនៃ សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចំនួន ២៥០ នាក់ ចុះសួរសុខទុក្ខ ព្រមទាំងធ្វើការពិនិត្យ និងព្យាបាលជម្ងឺ ដល់បងប្អូន លោកតា លោកយាយ ប្រមាណជាង ៥ ០០០នាក់ ដោយឥគិតថ្លៃ ស្របតាមគោលនយោបាយដែលប្រទេសកម្ពុជាចាត់ទុក វិស័យសុខាភិបាលជាវិស័យស្នូលដ៏សំខាន់ក្នុងចំណោមវិស័យស្នូលទាំងបួន និងដើម្បីអនុវត្តន៍ប្រកបដោយស្ថេរភាព និរន្តភាព ប្រសិទ្ធិភាព ក្នុងអនុវត្តន៍ការងារសុខាភិបាល ក៏ដូចជាចូលរួមលើកស្ទួយសុខភាពប្រជាពលរដ្ឋក្នុងសហគមន៍ និង អភិវឌ្ឍន៍ប្រទេសជាតិ ។ កាធ្វើការពិនិត្យជម្ងឺ និងព្យាបាលនេះទៀតសោត គឺធ្វើការពិនិត្យ និងព្យាបាលជម្ងឺរួមមាន ពិនិត្យ និងព្យាបាលជម្ងឺភ្នែក ពិនិត្យ និងព្យាបាលជម្ងឺឬសដូងបាត ពិនិត្យ និងព្យាបាលជម្ងឺមាត់ ធ្មេញ ធ្វើការពិនិត្យ និងព្យាបាលរោគស្រ្តី អេកូសាស្រ្តផងដែរ ។

ក្នុងនោះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត បានសម្តែងនូវសេចក្តីសោមនស្សរីករាយដោយលើកឡើងនូវការកោត សរសើរពីទឹកចិត្ត និងមនសិការរបស់ក្រុមគ្រូពេទ្យ ដែលជាសមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលលះបង់នូវពេលវេលាក្នុងស្មារតី ជួយជ្រោមជ្រែងសុខភាពនៃការរស់នៅរបស់ប្រជា ពលរដ្ឋមិនថាតែនៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ គឺទូទាំងប្រទេស យើងទាំងមូល ក្នុងការធ្វើការពិនិត្យ ព្យាបាលដោយឥតគិតថ្លៃ និងជាការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ មិនតែប៉ុណ្ណោះភាពយក ចិត្តទុកដាក់ក្នុងការថែរក្សានូវប្បធម៌ជួយគ្នា និងមានក្រមសីលធម៌ក្នុងការព្យាបាលបងប្អូនប្រជាពលរដ្ឋដោយយកចិត្តទុកដាក់នេះគឺបានឆ្លុះបញ្ចាំងពីទង្វើរដែលមានទំនួលខុសត្រូវមិនអាចកាត់ថ្លៃបាន ព្រោះថាបើបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អហាក់បីដូចមានទ្រព្យសម្បត្តិ មហាសាលមិនអាចកាត់ថ្លៃបាន ។

ឯកឧត្តម បន្ថែមថា ការផ្តល់សេវាពិគ្រោះ និងព្យាបាលជម្ងឺដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ គឺពិតជាមានសារប្រយោជន៍ខ្លាំងណាល់ដែលជួយថែរក្សា និងទប់ស្កាត់រាល់ជម្ងឺផ្សេងៗមិនឲ្យកើតមាន ការរាតត្បាតឆ្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀតដោយការព្យាបាលមានភាពឆាប់រហ័ស និងទាន់ពេលវេលា រីឯការផ្តល់សេវាពិគ្រោះ និងព្យាបាលជម្ងឺនៅ តាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកក៏មាន សារសំខាន់ណាស់ដែរព្រោះមានការយកចិត្តទុកដាក់ដល់សុខភាពកុមារតាមរយៈការចាក់ថ្នាំបង្ការ ១១មុខ និងអាហាររូបត្ថម្ភ ការយកចិត្តទុកដាក់ដល់សុខភាពស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីជាម្តាយតាមរយៈ ការពិនិត្យសុខភាពមុនពេលសម្រាល និងក្រោយពេលសម្រាល ការសម្រាលកូន ដោយបុគ្គលិកជំនាញ ការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងជាដើម ។

ដូច្នេះក្រុមគ្រូពេទ្យទាំងអស់ត្រូវយកចិត្ត ទុកដាក់ក្នុងការផ្តល់នូវ សេវាថែទាំ ព្យាបាល ប្រកបដោយ គុណធម៌ ក្រមសីលធម៌វិជ្ជាជីវៈ ប្រកបដោយប្រសិទ្ធភាព សមធម៌ជូនដល់ប្រជាពលរដ្ឋទូរទៅ ជាពិសេសប្រជាពលរដ្ឋក្រីក្រ។ លើសពីនេះទៅទៀតការផ្តល់សេវា សាធារណៈក្នុងវិស័យសុខាភិបាលតាមរយៈក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្នុងការពិគ្រោះ ពិនិត្យ និងព្យាបាល តាមសហគមន៍នេះ គឺបានកាត់បន្ថយអត្រាគ្រោះថ្នាក់ដល់ អាយុជីវិត នឹងឈានទៅរកការកាត់បន្ថយភាពក្រីក្រ ព្រោះការផ្តល់សេវានេះមិនតម្រូវឲ្យធ្វើការបង់ប្រាក់នោះឡើយ លើសពីនេះទៅទៀត ការងៀកមកទទួល យកសេវាព្យាបាលរបស់រដ្ឋ មានការចំណាយថវិកាតិច ជាងទទួលយកសេវាឯកជនផងដែរ។