ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ បាន​ដឹកនាំ​ក្រុមការងារ​នាំយក​ថវិកា​សមាគមជាតិ​ក្រុមប្រឹក្សា

132

    ថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ឈុន ឈន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ បាន​ដឹកនាំ​ក្រុមការងារ​នាំយក​ថវិកា​សមាគមជាតិ​ក្រុមប្រឹក្សា​រាជធានី ខេត្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា នូវ​ថវិកា​ចំនួន ៤.០០០.០០០រៀល ទៅ​ប្រគល់ជូន​ដល់​ក្រុមគ្រួសារ​សព ឯកឧត្តម ជា ពា អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ ដែល​បាន​ទទួលមរណៈភាព​កាលពី​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ ក្នុង​ជន្មាយុ ៦៨ឆ្នាំ ដោយ​រោគាពាធ។  ឯកឧត្តម ឈុន ឈន់ ក្នុងនាម​សមាគមជាតិ​ក្រុមប្រឹក្សា​រាជធានី​ខេត្ត មាន​ក្តី​រន្ធត់​ឥតឧបមា និង​មាន​សេចក្តី​ក្រៀមក្រំ​ជា​ពន់ពេក ចំពោះ​ការ​ទទួលមរណៈភាព​របស់ ឯកឧត្តម ជា ពា អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ មរណភាព​របស់​ឯកឧត្តម គឺជា​ការបាត់បង់​ឥស្សរជន​មួយរូប ដែល​បាន​ចូលរួមចំណែក​ក្នុង​កិច្ចអភិវឌ្ឍន៍​នៅ​ថ្នាក់ក្រោម​ជាតិ និង​បាន​លះ​បង់ក​ម្លំាង​កាយ​ចិត្ត ក្នុង​បុព្វហេតុ​បម្រើ​ជាតិ​មាតុភូមិ។ ក្នុងឱកាស​ដ៏​ក្រៀមក្រំ​នេះ ឯកឧត្តម​សូម​សំដែង​នូវ​ការសោកស្តាយ​យ៉ាង​ជ្រាលជ្រៅ ហើយ​សូម​ចូលរួម​រំលែក​ទុក្ខសោក ដោយ​អាឡោះអាល័យ​ក្រៃលែង​ជាទីបំផុត ជាមួយនិង​ក្រុមគ្រួសារ ព្រមទំាង​ញាតិមិត្ត​ទំាងអស់​នៃ​សព។

        លោកជំទាវ ខៀវ សា​ដាំ ត្រូវជា​ភរិយា​នៃ​សព បាន​សំដែង​នូវ​ការដឹងគុណ​ថ្នាក់ដឹកនាំ ដែល​តែងតែ​យកចិត្តទុកដាក់​ជួយផ្តល់​ជា​សម្ភារ និង​ថវិកា ដើម្បី​ជួយ​កាត់បន្ថយ​ក្នុង​ការដោះស្រាយ​ជីវភាព​របស់​គ្រួសារ។

“សូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទទួលបាន​នូ​សេចក្តីសុខ និង​ជោគជ័យ​គ្រប់​ភារកិច្ច”