ប្រសាសន៍​​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ពិធី​អបអ​រសាទរ ការដាក់បញ្ចូល ប្រាសាទ​សំបូរ​ព្រៃគុក ជាសម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក

207

ប្រសាសន៍​​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ពិធី​អបអ​រសាទរ ការដាក់បញ្ចូល ប្រាសាទ​សំបូរ​ព្រៃគុក ជាសម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧៖

១. ការបញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាមោទនភាពជាតិ មិនមែនមោទនភាពរបស់បុគ្គលណាទេ
២. កំណត់យកថ្ងៃទី១០ ខែកក្កដា ជាទិវាចងចាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក
៣. ប្រាសាទកោះកេរ ប្រសាទបន្ទាយឆ្មារ និងភ្នំគូលែន ដែលត្រូវបន្តធ្វើការដើម្បីបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកថែមទៀត
៤. គោរពវិញ្ញានក្ខន្ធសម្តេច សុខ អាន ក្នុងពិធីអបអរសាទរដល់ការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក
៥. ចូលរួមច្រៀងចម្រៀងបទ «ពង្សសាវតាខ្មែរ» ទាំងអស់គ្នាដើម្បីអបអរដល់ការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក
៦. បាញ់កាំជ្រួចអបអរ ដើម្បីញ៉ាំងពិធីឲ្យកាន់តែអធិកអធ័ម
៧. ត្រូវធ្វើជាកូនកតញ្ញូ ដើម្បីការពារថែរក្សា កេរមរតករបស់ដូនតា បន្សល់ទុកឱ្យ
៨. ប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយជោគជ័យជាបន្តបន្ទាប់ លើសពីបណ្តាប្រទេសមួយចំនួន (ដាក់១បាន១ ដាក់២បាន២ ដាក់៣បាន៣)
៩. គណបក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួន នៅតែមិនចូលរួមអបអរសាទរ ចំពោះការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក
១០. អាណត្តិទី៤ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ CPP ជោគជ័យដាក់បញ្ចូលប្រាសាទព្រះវិហារ និងអាណត្តិទី៥ ជោគជ័យដាក់បញ្ចូលប្រាសាទសំបូរព្រៃគុកមួយទៀត ជាសម្បត្តិបេតិកភណ្ឌពិភពលោក
១១. ថ្លែងអំណរគុណដល់ប្រធានអង្គការ UNESCO ដែលយល់ព្រមទទួលយកសំណើរបស់កម្ពុជា ចំពោះការដាក់បញ្ចូលបេតិកភណ្ឌកម្ពុជា ជាសម្បត្តិពិភពលោក
១២. នឹងពង្រីកវិសាលភាពការងារ ICC អង្គរ ទៅកាន់តំបន់ប្រាសាទសំបូរព្រៃគុក
១៣. បន្តអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមការពារសន្តិភាពរបស់កម្ពុជា ដែលរកបានដោយលំបាក មានសន្តិភាព ទើបមានការអភិវឌ្ឍ
១៤. មិនយោគយល់ដល់ក្រុម ដែលចង់បង្កើតបដិវត្តពណ៌
១៥. កុំសម្លាប់មេមាន់ ដើម្បីយកឆ្ងាញ់មួយពេល សូមរក្សាមេមាន់ ដើម្បីយកកូន និងយកស៊ុត
១៦. ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ពិនិត្យនិងរៀបចំ ពង្រីកហេដ្ឋរចនាសម្ព័ន្ធ ដើម្បីអភិវឌ្ឍទេសចរណ៍ នៅតំបន់ប្រសាទសំបូរព្រៃគុក
១៧. មោទនភាពជាតិខ្មែរ ចំពោះការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ។

ការថ្លែងសុន្ទរកថានេះបានបញ្ចប់ នៅវេលាម៉ោង៧ៈ០៤នាទី និងមានការសម្តែងសិល្បៈបុរាណ សម័យជាបន្តបន្ទាប់ ៕