ពិធីកាត់ឬសសីម៉ាព្រះវិហារ នៅវត្តប្រាសាទស្វាយព្រៃ

205

        នៅ​ព្រឹក​ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម គង់ វិមាន លោកជំទាវ ឃួន ឃុន​ឌី និង​ឯកឧត្តម ងួន សុជាតិ អភិបាលរង​ខេត្តកំពង់ធំ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​កាត់​ឬ​សសី​ម៉ា​ព្រះវិហារ នៅ​វត្ត​ប្រាសាទ​ស្វាយព្រៃ ស្ថិតក្នុង​ឃុំ​ត្រពំាង​ឬស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី២នៃ​រដ្ឋសភាជាតិ និង​មាន​ការអញ្ជើញ​ចូលរួម​ពីសំណាក់ ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត រដ្ឋបាល​ស្រុក​កំពង់ស្វាយ មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កង​កម្លំាង​ទំាងបី​ប្រភេទ ក្រុម​កាកបាទក្រហម ក្រុម​កាយ​រិទ្ធិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កោះ​កុរ។ ក្នុងនោះដែរឯកឧត្តម​បណ្ឌិត​បាន​ចូលរួម​បច្ច័យ​សម្រាប់​កសាង​វត្ត​ប្រាសាទ​ស្វាយព្រៃចំនួន២០.០០០.០០០រៀលឧបត្ថម្ភ​សាលាស្រុក​កំពង់ស្វាយ១.០០០.០០០រៀល, សាលាឃុំ​ត្រពំាង​ឬស្សី១.០០០.០០០រៀល, បច្ច័យ​ប្រគេន​ព្រះសង្ឃ​ស្វាធ្យាយ​ជយ​ន្តោចំនួន៧០០.០០០រៀល, ឧបត្ថម្ភ​មហា​រោង (ទិ​សសី​ម៉ា​ឥន្ទ​កិល) ចំនួន៣០០.០០០រៀល, ឧបត្ថម្ភ​រោង​ទិស​ទំាង៨ក្នុង១ទិស ចំនួន ២០០.០០០រៀល, ជូន​តាជី-យាយជី ចំនួន១០០នាក់ក្នុង​មួយ​នាក់ទទួលបាន​ក្រណាត់ស១ដុំ ថវិកា ១០.០០០រៀល, ប្រជាជន​ចំនួន ២.០០០នាក់ ក្នុង​មួយ​នាក់ ទទួលបាន សា​រ៉ុង ១, ជូន​លោកគ្រូ អ្នកគ្រូ ក្នុង​ឃុំ​ត្រពំាង​ឬស្សី ១៧៥នាក់ ក្នុង​មួយ​នាក់ ២០.០០០រៀល, យុវជន​កាកបាទក្រហម និង​យុវ​ជនកាយ​រិទ្ធិ ចំនួន ៥០នាក់ ក្នុង​មួយ​នាក់ ១០.០០០រៀល, សិស្សានុសិស្ស អនុវិទ្យាល័យ​ព្រៃព្រាល និង​បឋមសិក្សា​ប្រាសាទ​ស្វាយព្រៃ សរុប ៣២២នាក់ ក្នុង​មួយ​នាក់ សៀវភៅ ១ក្បាល ប៊ិច ១ដើម ថវិកា ៥.០០០រៀល, ឧបត្ថម្ភ​ក្រុម​ភ្លេងពិណពាទ្យ ចំនួន១០០.០០០រៀល, ឧបត្ថម្ភ​អ្នក​កាន់​ខ្សែ​រ​បូរ ចំនួន៥នាក់ ក្នុង១នាក់​ទទួលបាន ២០.០០០រៀល ព្រមទំាង​មាន​ការបំពាក់​គ្រឿងឥស្សរិយយស​ជូន​ដល់​ឯកឧត្តម ព្រះសង្ឃ លោក លោកស្រី ឧបាសក សរុប ២៩នាក់ ផងដែរ។