ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តកំពង់ធំ

158

 នៅ​ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ រដ្ឋបាល​ខេត្តកំពង់ធំ បានរៀបចំ​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាលរង​ខេត្តកំពង់ធំ ក្នុង​រចនាសម្ព័ន្ធ​រដ្ឋបាល​ខេត្តកំពង់ធំ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ នៅ​សាលប្រជុំ​សាលា​ខេត្តកំពង់ធំ។ សមាសភាព​ដែល​បាន​អញ្ជើញ​ចូល​រួមមាន ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្តម-លោកជំទាវ ប្រតិភូ​អមដំណើរ ឯកឧត្តមប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តមអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក លោកស្រី ប្រធាន អនុ​ប្រធានមន្ទីរ​អង្គភាព​ជុំវិញ​ខេត្តផងដែរ។ ការរៀបចំ​ពិធី​ប្រកាស​នេះគឺ​ក្នុង​គោលបំណង​ឆ្លុះ​បញ្ចំាងឲ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់​ពីសំណាក់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ សំដៅ​ធ្វើយ៉ាងណា​ឲ្យ​រដ្ឋបាល​ខេត្តកំពង់ធំ អនុវត្ត​ឲ្យ​បាន​នូវ​គុណភាព​សេវាសាធារណៈ និង​ប្រសិទ្ធភាព​ការងារ​ក្នុង​ជួរ​គណៈ​អភិបាល រួមទំាង​មន្ត្រី​ក្រោម និង​ការបំពេញ​តួនាទី ភារកិច្ច​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិក្នុង​ការអភិវឌ្ឍ​នានាដោយ​អនុវត្តតាម​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​តា​មូលដ្ឋាន​នៅក្នុង​ខេត្តកំពង់ធំ។