ពិធីសន្និបាតវិសាមញ្ញ សាខាកាកបាទក្រហម

164

      នៅ​ព្រឹក​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បា​រៀបចំ​ពិធី​សន្និបាត​វិសាមញ្ញ សាខា​កាកបាទក្រហមកម្ពុជា អាណត្តិ​ទី៤ (២០១៤-២០១៩) នៅ​សាលប្រជុំ​សាលាខេត្ត ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ និង​ជា​តំណាង​កាកបាទក្រហមកម្ពុជា ឯកឧត្តម សុខ លូ អភិបាល​ខេត្តកំពង់ធំ និង ឯកឧត្តម អ៊ុត សំអន អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​នេះ​មាន ឯកឧត្តម លោកជំទាវ ប្រតិភូ​អមដំណើរ អភិបាលរង​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត សមាជិក សមាជិកា គណៈកម្មាធិការ​សាខា អនុសាខា និង​ក្រុម​កាកបាទក្រហម ជាច្រើន​នាក់​ផងដែរ។ នៅក្នុង​ពិធី​នេះដែរ ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ធំ ត្រូវបាន​អង្គ​សន្និ​បាទ​បោះឆ្នោត​គាំទ្រ​ឲ្យ​ធ្វើជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ ក្នុង​អណត្តិ​ទី៤ (២០១៤-២០១៩)។

   “រួមចំណែក​ពន្លឿន​ការកាត់បន្ថយ​ភាពក្រីក្រ ការពារ​សេចក្តីថ្លៃថ្នូរ​របស់​មនុស្សជាតិ និង​ការពារ​តម្លៃ​មនុស្សធម៌​របស់​ជន​ងាយ​រងគ្រោះ”