ពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ​នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន

152

ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅទីទួលអ្នកតាគង់ ស្ថិតក្នុងភូមិស្រយ៉ូវត្បូង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលជាទីកន្លែងកំពុង សាងសង់សាលាបុណ្យ ដើម្បីងាយស្រួល ក្នុងការប្រារព្ធ
ពិធីបុណ្យផ្សេងៗ និងជាកន្លែងដែលប្រជាពលរដ្ឋមានជំនឿចាប់តាំងពីដើមរៀងមក។

លោក សោម ធី ចៅសង្កាត់ស្រយ៉ូវ បានអានរបាយការណ៍សង្ខេបអំពីស្ថានភាពភូមិស្រយ៉ូវត្បូង មាន ៣១៧គ្រួសារ ខ្នងផ្ទះ ៣០៨ខ្នង ប្រជាពលរដ្ឋសរុប ១,៦៥១នាក់ ស្រី ៩៣៧នាក់ ប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង ចំនួន ៩៥៤នាក់ ស្រី ៥២៧នាក់ និងសាងសង់សាលាបុណ្យភូមិ នៅទីទួលអ្នកតាគង់ ដែលមានទំហំ ៦ ម៉ែត្រ x ១០ ម៉ែត្រ និងចាក់ដីបំពេញទីធ្លា អស់ថវិកាចំនួន ៨,៧៤០,៥៥០ រៀល។

 

ឯកឧត្តម សុខ លូ មានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋទំាងអស់បានដឹងហើយថា ប្រទេសយើង បានទទួលរងនូវសង្គ្រាមក្នុងរបបខ្មែរក្រហម រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គឺបានបំផ្លិចបំផ្លាញ គ្មានសល់អ្វីទេ តែដោយមាន កិច្ចខិតខំប្រឹងប្រែង ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន ដែលមានសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានប្រែក្លាយប្រទេសជាតិ ពីបាតដៃទទេ រហូតដល់មានការជឿនលឿន និងរីកចម្រើនយ៉ាង ឆាប់រហ័សលើគ្រប់វិស័យ។ ពេលនេះបងប្អូន បានបោះឆ្នោតរួចហើយ ត្រូវប្រកបមុខរបរ ជាធម្មតា កុំកាប់បំពង់រងចាំទឹកភ្លៀង ហើយប្រទេសយើង សព្វថ្ងៃនៅតែរក្សាបាននូវសុខសុវត្ថិភាពជូនបងប្អូន ដូច្នេះសូមបងប្អូន ត្រូវទទួលយក ការអភិវឌ្ឍជាក់ស្តែង ជាជាងទទួលយក ការស្រមើស្រម៉ៃ អ្នកថាវា ងាយស្រួលទេ តែអ្នកធ្វើជាក់ស្តែងទើបពិបាក។ ឯកឧត្តមបានបន្ថែមថា វប្បធម៌លាបពណ៌ និងគោលនយោបាយបោកប្រាស់ របស់គណបក្សមួយចំនួន មិនមែនជានយោបាយល្អនោះទេ ៕