ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនាឱកាសបុណ្យភ្ជុំបិិណ្ឌ!!!

173

នាព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៧ នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ ចំពោះមន្ត្រីរាជការក្រោមឱវាទ ជាពិសេសមន្ត្រីសាលាខេត្តកំពង់ធំ ឯកឧត្តមប្រធានក្រុមប្រឹក្សា ឯកឧត្តម ប្រធានគណៈអភិបាល ខេត្តកំពង់ធំ បានជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ ក្រោមឱវាទ ក្នុងឱកាសអបអរពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ខាងមុខនេះ ។

ឯកឧត្តម សុខ លូ បានសរសើរដល់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា កម្លំាងការពារ និងថ្នាក់ដឹកនាំខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារទទួលបានជោគជ័យរយៈពេលកន្លងមក ព្រមទាំងបានឧបត្ថម្ភថវិកា មួយចំនួនផងដែរ ។ ឯកឧត្តមក៏បានផ្តាំផ្ញើឲ្យមន្ត្រីរាជការត្រូវចេះសហការសាមគ្គីគ្នា ឯកភាពផ្ទៃក្នុង ផ្តល់សេវាសាធារណៈ ប្រកបដោយគុណភាព ប្រសិទ្ធភាព ឆ្លើយតបទាន់ពេលវេលា ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តមបានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ដល់មន្ត្រីរាជការ ជាពិសេសក្នុងពេលមានពិធីបុណ្យទំនៀមទំលាប់ប្រពៃណីជាតិម្តងៗ ដូចជា បុណ្យភ្ជំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មី ដោយជួយឧបត្ថម្ភនូវថវិកាមួយចំនួនដល់មន្ត្រីរាជការបន្ថែម ដើមី្បចូលរួមរីករាយ អបអរ ក្នុងពិធីទាំងនោះផងដែរ ។ ដោយឡែកសម្រាប់អបអរពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ រាជរដ្ឋាភិបាលបានឧបត្ថម្ភថវិកា ចំនួន ៥ម៉ឺនរៀល តាមរយៈការបញ្ជូលទៅក្នុងគណនីធនាគាររួចរាល់អស់ហើយដែរ ៕