ពិធីអបអរសាទរការទទួលស្គាល់ “តំបន់ប្រាសាទសំបូរព្រៃគុក” ជាសម្បត្តិបេតិកភណ្ឌពិភពលោក!

247

នៅវេលា​ម៉ោង១០ព្រឹក នា​ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៧ ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្រ្ត​ដ៏​សំខាន់​សម្រាប់​ខេត្តកំពង់ធំ ក៏​ដូច​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល ដោយ “តំបន់​ប្រាសាទសំបូរព្រៃគុក” ត្រូវបាន​ចុះបញ្ជី​ទទួលស្គាល់​ផ្លូវការ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុង​កិច្ចប្រជុំ​លើក​ទី៤១ នៅ​ទីក្រុង​ក្រា​កូវ (Krakow) ប្រទេស​ប៉ូឡូញ រដ្ឋបាលខេត្ត​កំពង់ធំ បានរៀបចំ​ពិធី​អបអរសាទរ​នៅ​គ្រប់​មន្ទីរ-អង្គភាព វត្តអារាម ព្រះវិហារ អាស្រម សាលារៀន វិស័យ​ឯកជន ទាំងអស់​ក្នុង​ខេត្តកំពង់ធំ រួមគ្នា​ធ្វើការ​វាយគង ទូងស្គរ ទះ​ប៉ោត និង​គោះ​ត្រដោក​តាម ​គ្រប់​មធ្យោបាយ​ដែល​អាចធ្វើ​បាន ប្រកបដោយ​ទឹកចិត្ត​មោទនៈ និង​សប្បាយរីករាយ​ចំពោះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្រ្ត​នេះ ។ នេះ គឺជា​មោទនៈ​ភាព​ដ៏​ធំធេង​ថ្មី​មួយទៀត​របស់​ជាតិខ្មែរ ដែល​កើតចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ៕
———————————————-
ជ័យ​យោ! ព្រះរាជាណាចក្រ​កម្ពុជា!!! ជ័យ​យោ! ខេត្តកំពង់ធំ!!! ជ័យ​យោ! ប្រាសាទសំបូរព្រៃគុក!!!