ព្រះ​សត្ថា​បារមី​ សៀង សុខ ព្រះ​មេគណ​ខេត្ត​កំពង់ធំ ឧបត្ថម្ភថវិកា​ចំនួន ២០​លាន​រៀល ​ដល់​សាខា​កាក​បាទ​​ក្រហម​កម្ពុជា​ខេត្ត​កំពង់​ធំ

127

រសៀល​ថ្ងៃ​ទី​ ០២ ខែ​ឧសភា ឆ្នាំ​២០១៧ ឯក​ឧត្តម សុខ លូ ប្រធាន​គណៈ​កម្មាធិការ​សា​ខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កំពង់ធំ បាន​​ទទួល​ថវិកា​ចំនួន​​២០​លាន​រៀល ពី​ព្រះ​ទេព​សត្ថា ព្រះ​រាជា​គណៈ​ថ្នាក់​ចត្វា ព្រះ​សត្ថា​បារមី សៀង សុខ ព្រះ​មេ​គណ​ខេត្ត​កំពង់ធំ ។ ថវិកា​នេះ គឺ​បាន​មក​ពី​ការ​ប្រារព្វ​ពិធី​បុណ្យ​ផ្កា​នៅ​សំបូរ​ព្រៃ​គុក​កន្លង​មក​ដើម្បី​ជួយ​ដល់​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កំពង់ធំ ប្រើ​ប្រាស់​​ជា​ប្រយោជន៍​ក្នុង​ការ​ងារ​មនុស្ស​ធម៌ ។ បន្ទាប់​ពី​បាន​ទទួល​បច្ច័យ​នេះ​រួចមក ឯក​ឧត្តម ​អភិបាល​ខេត្ត បាន​ដឹក​នាំ​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត ដើម្បី​ត្រួត​ពិនិត្យ​ការ​ងារ​សម្រាប់​ទិវា​កាក​បាទ​ក្រហម​កម្ពុជា ៨ ឧសភា ដែល​នឹង​រៀប​ចំ​ប្រារព្វ​ធ្វើ​នៅ​ថ្ងៃទី​ ៦ ខែ​ឧសភា ឆ្នាំ​២០១៧ ខាង​មុខ​នេះ នៅ​ភោជនីយដ្ឋាន គឹម សេង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​ពី​ឯក​ឧត្តម​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី២ ​រដ្ឋ​សភា នៃ​ ព្រះ​រាជា​ណាចក្រ​កម្ពុជា ៕ “កាក​បាទ​ក្រហម​ដើម្បី​ទាំង​អស់​គ្នា ទាំង​អស់​គ្នា​ដើម្បី​មនុស្ស​ធម៌”