មណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្តកំពង់ធំ បានរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិស ស្តីពីការគ្រប់គ្រង់រដ្ឋបាលឃុំសង្កាត់តាមបែបវិមជ្ឈការ ដល់ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤

205

ថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២០១៧ មណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្តកំពង់ធំបានរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពីការគ្រប់គ្រង់រដ្ឋបាលឃុំសង្កាត់តាមបែបវិមជ្ឈការ ដល់ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ (វគ្គទី១) ដែលមានអ្នកចូលរួមសរុប ៥៤នាក់ ។ វគ្គនេះសម្របសម្រួលដោយក្រុមការងារបច្ចេកទេសនៃមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត និងទីប្រឹក្សាអភិវឌ្ឍន៍សមត្ថភាពថ្នាក់ជាតិ របស់ក្រសួងមហាផ្ទៃ នៅសាលាខេត្តកំពង់ធំ ។
វគ្គនេះ រៀបចំឡើងក្នុងគោលបំណង បង្កើនចំណេះដឹង និងជំនាញដល់ក្រុមប្រឹក្សាឃុំ សង្កាត់អំពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ តាមបែបវិមជ្ឈការ ដើម្បីជួយឱ្យការបំពេញការងារក្នុងអាណត្តិ របស់ខ្លួនប្រកបដោយប្រសិទ្ធភាព។

ប្រធានបទសំខាន់ៗក្នុងវគ្គនេះមាន៖
១. ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
២. កិច្ចការរដ្ឋបាលឃុំ សង្កាត់
៣. ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុឃុំ សង្កាត់
៤. ប្រព័ន្ធកសាងផែនការឃុំ សង្កាត់
៥. ការជ្រើសរើសប្រធានភូមិ និងអនុប្រធានភូមិ
Download ទាញយក មេរៀនស្តីពីការគ្រប់គ្រង់រដ្ឋបាលឃុំសង្កាត់តាមបែបវិមជ្ឈការ ២០១៧