មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

១. ទីតាំងមន្ទីរ

ឡូហ្កូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

២. សាវតា
          មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំបានចាប់បដិសន្ធិឡើងតាម ប្រកាសលេខ ០៥២ ក.ក.ប.វ ចុះថ្ងៃទី១៥ខែមីនាឆ្នាំ២០០៦ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ប៉ុន្តែក្នុងឆ្នាំ២០១៧ នេះមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តថ្មីត្រូវបានសាងសង់ឡើង នៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ហើយនឹងត្រូវផ្លាស់ទៅធ្វើការនៅមន្ទីរថ្មី នោះក្នុងពេលឆាប់ៗនេះ។
៣.  ចក្ខុវិស័យ
         មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំមានចក្ខុវិស័យដូចខាងក្រោម៖ “ធានា និងលើក កម្ពស់លក្ខខណ្ឌការងារល្អប្រសើរ បង្កើនបរិយាកាសការងារ បង្កើតឱកាស ការងារ និងធានាកិ​ច្ចគាំពារសង្គម ស្របតាមច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោម បទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ព្រមទាំងផ្តល់ការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យស្របទៅតាម តម្រូវ​ការទី​ផ្សារការងារ ដើម្បីធ្វើឱ្យប្រសើរ ឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំដៅចូលរួមកាត់បន្ថយ ភាពក្រីក្រ ជំរុញកំណើន​សេដ្ឋកិច្ច ប្រកប​​ដោយចីរភាព និងការបែងចែកផលនៃកំណើនប្រកបដោយសមធម៌។”៤. គោលដៅ
    ការកសាងផែនការសកម្មភាពអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (២០១៤-២០១៨)គឺ ជាឯកសារក្របខ័ណ្ឌផែនការសកម្មភាពរួមដែលកំណត់អំពីចក្ខុវិស័យ បេសកកម្ម គោលដៅជាយុទ្ធសាស្រ្ត វិធានការ និង​ផែនការសកម្មភាពសំខាន់ៗ សម្រាប់គ្រប់គ្រង និង​អភិវឌ្ឍ​ន៍ វិស័យការងារ និងបណ្តុះបណ្តាល​​វិជ្ជាជីវៈប្រកបដោយសមធម៌ ​​និង​ការ​​ទទួល​ខុស​ត្រូវខ្ពស់។ ផែនការ សកម្មភាព​នេះមានសង្គតិភាព​ជាមួយគោល​នយោបាយ​​ជាតិ ពិសេស​គោលនយោបាយស្តីពី ការ អភិវឌ្ឍន៍វិស័យ​ឯកជន និងការងារ និងស្រប​តាមបទដ្ឋាន នានាស្តីពី​ការងារ។ ម្យ៉ាងទៀតផែនការ សកម្មភាពនេះ គឺជាឯកសារគន្លឹះ និងជាផែនទីបង្ហាញផ្លូវក្នុង​ការឈាន ទៅសម្រេចគោល​ដៅអភិវឌ្ឍន៍ វិស័យ​ការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ច‑សង្គម និងការចូល រួមកាត់បន្ថយភាពក្រីក្រ។
៥. ទិសដៅយុទ្ធសាស្រ្ត
  មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំមានទិសដៅយុទ្ធសាស្រ្ត ៥ចំណុចតាមយុទ្ធសាស្រ្តរបស់ ក្រសួងដូចខាងក្រោម៖
យុទ្ធសាស្រ្តទី១- ​ការអភិវឌ្ឍន៍ និងលើកកម្ពស់លក្ខខណ្ឌការងារ
យុទ្ធសាស្រ្តទី២- ការអភិវឌ្ឍន៍ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
យុទ្ធសាស្រ្តទី៣- ការអភិវឌ្ឍន៍មុខរបរ និងការងារ
យុទ្ធសាស្រ្តទី ៤-ការអភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយណាដែលស្ថិតក្រោមបទ ប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ
យុទ្ធសាស្រ្តទី៥- ការពង្រឹងអភិបាលកិច្ចល្អ។
៦. បេសកកម្ម
ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យខាងលើ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត កំពង់ធំមាន​បេសកកម្មចម្បងៗដូចជា៖

  • ពង្រឹង និងជម្រុញការអនុវត្តន៍ច្បាប់ និងអនុសញ្ញាអន្តរជាតិនានាដែលពាក់ព័ន្ធ ដើម្បី ធានាបាននូវលក្ខខណ្ ឌការងារ ល្អប្រសើររក្សាបានភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ពង្រឹងសុខភាព និងសុវត្ថិភាពការងារ​ នៅនឹង​កន្លែងធ្វើការ ការពារទប់ស្កាត់ពលកម្មកុមារ និងការពារលើកកម្ពស់សិទ្ធិពលករ​ទេសន្តរប្រវេសន៍។
  • អភិវឌ្ឍគោលនយោបាយ និងបទបញ្ជានានា ដើម្បីរួមចំណែកបង្កើនឱកាសទទួលបាន ការងារ និងបង្កើត​ការ​ងារទាំងក្នុង និងក្រៅប្រទេសជូនប្រជាពលរដ្ឋកម្ពុជា។
  • ផ្តល់សេវាផ្នែកសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាព ​តម្លាភាព គណនេយ្យភាព និងទាន់​ពេលវេ លាសម្រាប់ ​ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ក្នុង គោលដៅជួយសម្រាល​ការលំបាក​នានា​នៅពេលជរាភាព ទុព្វលភាព មរណភាព ហានិភ័យ ការងារ ឬពេលជួប​ប្រទះយថាភាព ផ្សេងៗទៀត ដូចជាជំងឺ និងមាតុភាពជាដើម។
  • លើកកម្ពស់គុណភាពប្រព័ន្ធអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យមានប្រសិទ្ធភាពដែល​ជំរុញ​ដល់ការបង្កើនឱកាស ការងារ​ ផលិតភាពការងារ និងការទទួលស្គាល់ជាសាធារណៈ ដើម្បីអភិវឌ្ឍ​ន៍ សង្គមសេដ្ឋកិច្ច។
  • ពង្រឹងការអនុវត្តន៍គោលការណ៍បណ្តុះបណ្តាលប្រកបដោយសមធម៌ ដោយយកចិត្តទុកដាក់ ដល់ស្រ្តីភេទ ជនបាត់បង់ឱកាស​ ជនមានឱកាសតិចតួចក្នុងសង្គម យុវជនទីទ័លក្រ និងសិស្សដែលបានបោះបង់ការ សិក្សា។
  • ផ្តល់សេវាការងារជាមូលដ្ឋានប្រកបដោយប្រសិទ្ធភាពដូចជា​ ការ​ផ្គូរផ្គងគ្នា​រវាង​អ្នកស្វែងរក ការងារ​ធ្វើនិង កន្លែងការងារ​ទំនេរ ដើម្បីបង្កើន​ប្រសិទ្ធភាពទីផ្សារ​ការងារ។
  • ប្រមូលព័ត៌មាន វិភាគ និងចងក្រងព័ត៌មានទីផ្សារការងារ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការផ្តល់ សេវា​ការងារ ប្រកបដោយប្រសិទ្ធភាព និងផ្តល់ព័ត៌មានដល់អ្នករៀបចំគោលនយោបាយអ្នកផ្តល់ការបណ្តុះបណ្តាល ជំនាញ និងការអប់រំ។
  • ជំរុញការបន្ស៊ីគ្នានូវជំនាញរបស់កម្លាំងពលកម្មជាមួយនឹងតម្រូវការទីផ្សារការងារ។
    ៧. រចនាសម្ពន្ធគ្រប់គ្រង
    រចនាសម្ពន្ធមន្ទីរ
  • ការិយាល័យរដ្ឋបាល​ និងបុគ្គលិក
  • ការិយាល័យផែនការ និងស្ថិតិ
  • ការិយាល័យហិរញ្ញវត្ថុ
  • ការិយាល័យអធិការកិច្ច និងវិវាទការងារ
  • ការិយាល័យមុខរបរ និងហត្ថពលកម្ម
  • ការិយាល័យបណ្តុះបណ្តាលវិជ្ជាជីវៈ
  • មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ
    ៨. សក្តានុពល និងបញ្ហាប្រឈមរបស់មន្ទីរ
       មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំមានចំណុចខ្លាំងជាច្រើនដូចជា មានការ សហការល្ អរវាងមន្ទីរ និងរដ្ឋបាលសាលាខេត្ត ក្រសួង និងមន្ទីរពាក់ព័ន្ធនានាក្នុងខេត្ត។ មិនតែប៉ុណ្ណោះ មន្រ្តីមន្ទីរមាន សាមគ្គីភាពល្អ និងសហការផ្ទៃក្នុងល្អ។
    ទោះជាយ៉ាងណាក៏មន្ទីរមានបញ្ហាប្រឈមមួយចំនួនដូចជា៖
  • មន្ទីរនៅខ្វះមន្រ្តី និងមន្រ្តីខ្លះបទពិសោធន៍នៅមានកម្រិត
  • ខ្វះមន្រ្តីរាជការបម្រើការងារតាមការិយាល័យក្នុងរចនាសម្ព័ន្ធ និងការិយាល័យក្រុងស្រុក ដើម្បី ផ្តល់ព័ត៌មាន អំពីកម្មករនិយោជិតបំរើការងារតាមក្រុមហ៊ុនមួយចំនួនដែលមិនព្រមធ្វើ សៀវភៅការងារ និងប័ណ្ណការងារ
  • ការផ្តល់ថវិកាប្រចាំឆ្នាំមិនបានគ្រប់គ្រាន់ និងសមស្របតាមទំហំការងារ និងទិសដៅកំណត់។
    ៩. សកម្មភាពស្នូល និងថវិការបស់មន្ទីរ
              សកម្មភាពស្នូល
      សកម្មភាពស្នូលរបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំបានគាំទ្រដល់ យុទ្ធសាស្រ្តទាំង ៥របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលរួមមាន៖
    ១. វិស័យអធិការកិច្ច និងដោះស្រាយវិវាទការងារ
    ២. វិស័យមុខរបរ និងការងារ
    ៣. វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
    ៤. បេឡាជាតិរបបសន្តិសុខសង្គម

    ថវិការបស់មន្ទីរ
       ធនធានហិរញ្ញវត្ថុសម្រាប់ដំណើរការលើកម្មវិធី និងសកម្មភាពរបស់វិស័យនីមួយៗ ជាប្រភព​ថវិកា​ភាគច្រើន បានមកពីថវិការដ្ឋក្នុងក្របខ័ណ្ឌក្រសួង ថវិកាដែលបានមកពីការបែងចែកកម្រៃសេវា។
    ចំពោះវិស័យបណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ ថវិការដ្ឋពុំអាចធានាបានតាមតម្រូវការ នៃការ អភិវឌ្ឍន៍ វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈបានទេព្រោះទាមទាការចំណាយច្រើន។ ដូច នេះ ដើម្បីធានាឱ្យបាននូវកំលាំងពលកម្មប្រកបដោយសមត្ថភាព និងគុណភាពចាំបាច់ ត្រូវមានប្រភព ហិរញ្ញវត្ថុជាច្រើន និងទាមទារ ឱ្យមានការចូលរួមភាគទានពីដៃគូអភិវឌ្ឍនានា និងអ្នក ពាក់ព័ន្ធទាំងអស់។
    ១០. អាសយដ្ឋានមន្ទីរ៖
    មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំស្ថិតនៅក្នុងភូមិ អាចារ្យលាក់ សង្កាត់ អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
    លេខទូរស័ព្ទទំនាក់ទំនង៖ ០១២ ៩៧៧ ៨៤៣/០៦២ ២១០ ៤៥៧
              អ៊ីមែល៖ pdlvtkpt2015@gmail.com