មន្ទីរកិច្ចការនារី

១.ឡូកូ និងរូបថតមន្ទីរ

មន្ទីរកិច្ចការនារីខេត្តកំពង់ធំ
     –អក្សកាត់៖ (កនខ)
     –អក្សឡាទាំង៖ Department Of  Women’s Affairs Kampong Thom Province (DOWA KPT)
២.សាវតាមន្ទីរកិច្ចការនារីៈ
     នារីរតនៈទី៤ គឺជាផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ(២០១៤.២០១៨)​សម្រាប់សមភាពយេនឌ័រនិង បង្កើនភាពអង់អាចដល់ស្រ្តីនៅកម្ពុជា។             តាងនាមមន្ទីរកិច្ចការនារីនិងតាមរយៈក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីនាងខ្ញុំមានកិត្តិយសសូមជម្រាបជូនថា៖     ស្របតាមស្ថានភាពបច្ចុប្បន្ន និងយោងតាមយុទ្ធសាស្រ្តចតុកោណ  ដំណាក់កាលទី៣« ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា» មន្ទីរកិច្ចការនារីក្នុងភាពជាដៃគូជាមួយមន្ទីរស្ថាប័ននិងដៃគូពាក់ព័ន្ធបាន រៀបចំផែនការយុទ្ធសាស្រ្ត
នារីរតនៈទី៤ ក្នុងការបន្តរួមចំណែកលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ សមភាពយេនឌ័រ  និងផ្តល់ភាពអង់អាចដល់ស្រ្តី។មូលដ្ឋានគ្រឹះនៃការរៀបចំផែនការយុទ្ធនេះ បានផ្អែកលើ លទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្រ្ត
នារីរតនៈទី៣ ២០០៨.២០១៣និងឯកសារប៉ាន់ប្រមាណយេនឌ័រនៅកម្ពុជាឆ្នាំ២០១៤។  ផែនការយុទ្ធសាស្រ្ត នេះបានបង្ហាញនូវទស្សនៈវិស័យសម្រាប់រយៈពេល៥ឆ្នាំខាងមុខដោយផ្តោតជាពិសេសលើការពង្រឹងសមត្ថភាព និងអភិវឌ្ឍន៍ស្ថាប័នក្នុងរយៈពេលវែងរបស់មន្ទីរដើម្បីបំពេញតួនាទីរបស់ខ្លួនក្នុងនាមជាអ្នកសម្របសម្រួលនិងផ្តល់យោបល់ជាយុទ្ធសាស្រ្តពាក់ព័ន្ធនឹងបញ្ហាយេនឌ័រដល់មន្ទីរស្ថាប័នពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ។                 នារីរតនៈទី៤ បានរៀបចំឡើងសម្រាប់គាំទ្រដល់មន្ទីរកិច្ចការនារីក្នុងការអនុវត្តអភិក្រមគ្រប់គ្រងទូទាំងកម្មវិធី និង លើកកម្ពស់មុខងារក្នុងការបញ្រ្ជាបយេនឌ័រទៅក្នុងគោលនយោបាយនិងកម្មវិធីរបស់មន្ទីរ ស្ថាប័នពាក់ព័ន្ធ។នារីរតនៈទី៤បានរួមចំណែកក្នុងការគាំទ្រការបញ្ជាបយេនឌ័រក្នុងកម្មវិធីកំណែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិ បាល ដូ​ចជាកំណែទម្រង់រដ្ឋទម្រង់សាធារណៈ កម្មវិធីមជ្ឈការនិងវិសហម្ឈការ កំណែទម្រង់ហិរញ្ញវវត្ថុ សាធារណៈ កំណែទម្រង់ ច្បាប់ និងប្រព័ន្ធយុត្តិធម៍ និងកំណែទម្រង់ដីធ្លីជាដើម។ ជាមួយគ្នានេះផែនការ យុទ្ធសាស្រ្
នារីរតនៈទី៤ ក៏បញ្ជាក់ពីការចូលរួមចំណែកនិងផ្សារភ្ជាប់ជាមួយនិងការអនុវត្តគោលនយោបាយ និងផែនការ ជាតិសំខាន់ៗដូចជាគោលដៅអភិវឌ្ឍន៏ជាតិសហស្សវត្សរ៍កម្ពុជាផែន ការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ​​ គោល នយោបាយអប់រំសម្រាប់ទាំងអស់គ្នា ផែនការជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តីផែនការ  ជាតិស្តីពីការ ប្រឆាំនិងការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ គោលនយោបាយស្តីពីសុវត្ថិភាពសង្គម ផែនការពន្លឿន គោលដៅអភិវឌ្ឍន៍សហសវត្សរ៍កម្ពុជាផែនការយុទ្ធសាស្ត្របញ្ជា្របយេនឌ័រតាមវិស័យនិងផែនការយុទ្ធសាស្ត្រក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីជាដើម។
ផែនការយុទ្ធសាស្រ្តនេះ  ក៏បានរៀបចំឡើងស្របតាមអាទិភាពក្នុងកិច្ចអភិវឌ្ឍនាពេលបច្ចុប្បន្ន  និងដំណើរ វិវឌ្ឍន៍ថ្មីៗនៅកម្ពុជា ក្នុងតំបន់ និងសកលលោក រួមទាំងយោបល់សន្និដ្ឋារបស់គណៈកម្មាធិការនៃអនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រី។   ផែនការយុទ្ធសាស្ត្រមានការពិគ្រោះយោបល់និងកិច្ច សហការយ៉ាងទូលំទូលាយជាមួយក្រសួង ស្ថាប័នតាមវិស័យ និងដៃគូពាក់ព័ន្ធផ្សេងទៀតទាំងនៅថ្នាក់ជាតិនិង ថ្នាក់ក្រោមជាតិ រួមទាំងដៃគូអភិវឌ្ឍន៍និងអង្គការមិនមែនរដ្ឋាភិបាលដែលបានរួមចំណែកាន់ឲ្យតែមានភាព ប្រសើរឡើងក្នុងការឆ្លើយតបនិងបញ្ហាយេនឌ័រនៅកម្ពុជា។
.ចក្ខុវិស័យៈ
 ប្រជាពលរដ្ឋខ្មែរទាំងស្រ្តី បុរសមានសិទ្ធិស្មើគ្នាស្របតាមច្បាប់ ជាពិសេសស្រ្តី និងក្មេងស្រីទទួលនូវសុវត្ថិភាព ផ្ទាល់ខ្លួន ព្រមទាំងអាចចូលរួមយ៉ាងពេញលេញនៅក្នុងសកម្មភាពសង្គម ការធ្វើសេចក្តីសម្រេចសាធារណៈ ដោយស្មើភាពជាមួយបុរស និងក្មេងប្រុស និងមានភាពអង់អាចផ្នែកសេដ្ឋកិច្ច ដើម្បីធានាបាននូវភាពម្ចាស់ការ លើខ្លួនឯង និង សុខុមាភាពក្នុងគ្រួសារ និង សហគមន៍។ ដើម្បីសម្រេចនូវចក្ខុវិស័យនេះ មន្ទីរកិច្ចការនារី ចាំបាច់ឆ្លើយតបនិងតម្រូវការរបស់ស្រ្តីនិងបុរសនៅក្នុងសង្គម និងផ្តោតពង្រឹងលើការបញ្រ្ជាបយេនឌ័រក្នុងកម្មវិធី និងគោលនយោបាយសំខាន់ៗរបស់រដ្ឋាភិបាល។ក្រសួងកិច្ចការនារីបន្តដើរតួជាអ្នករៀបចំនូវគោលនយោបាយ និងដឹកនាំការសម្របសម្រួលជាមួយក្រសួង និងស្ថាប័នដៃគូពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការ លើកម្ពស់សមភាពយេនឌ័រ រួមទាំងការសម្របសម្រួលដំណើរតាក់តែង និងរៀបចំផែនការ  កម្មវិធី កៀរគរ ធនធាន ព្រមទាំងការអនុវត្ត និងការជំរុញឲ្យមានគំនិតផ្តួចផ្តើមនានា។
. គោលបំណងៈ
    ក្នុងគោលដៅដើម្បីលើកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីក្នុងបរិបទកំណើនសេដ្ឋកិច្ចកា អភិវឌ្ឍន៍សង្គម និងអភិបាលកិច្ច នារីរតនៈទី៤  មានគោលបំណងសំខាន់ៗ ដូចខាងក្រោម៖

  • ជំរុញឲ្យមានបរិកាសអំណោយផល ដើម្បីបង្កើនលទ្ធភាពដល់សស្ត្រីក្នុងការទទួលបាននូវជំនាញ ការងារធនធានផលិតកម្ម កិច្ចគាំពារសង្គម សម្លេង និងការធ្វើសេចក្កីសម្រេចក្នុងវិស័យសេដ្ឋកិច្ច។
  • បង្កើនលទ្ធភាពរបស់ស្រ្តី និងកុមារីក្នុងទទួលសេវាអប់រំ តាមរយៈការលើកកម្ពស់ការចូលរួម ការរយល់ដឹង និងការបង្ករលក្ខណៈងាយស្រួលដល់ស្រ្តី និងក្មេងស្រី ក្នុងការទទួលបានសេវា។
  • លើកម្ពស់សមភាពយេនឌ័រក្នុងការផ្តល់ និងការទទួលសេវាសុខាភិបាល ស្របតាមតម្រូវការជាក់ស្តែង ។
  • ធានាសុវត្ថិភាពដល់ស្រ្តី និងក្មេងស្រីក្នុងគ្រួសារ និងសង្គម តាមរយៈការបង្កើនការយល់ដឹង និងការអនុវត្តផែនការសកម្មភាព និងច្បាប់​ លិខិតបទដ្ឋានពាក់ព័ន្ធ ។
  • ជំរុញការចូលរួមរបស់ស្រ្តីក្នុងការធ្វើសេចក្តីសម្រេចនៅគ្រប់កម្រិត តាមរយៈការបង្កើនចំនួនមន្រ្តីរាជការជាស្ត្រី ការពង្រឹងសមត្ថភាព និងតម្លើងឋានៈតួនាទីនៅគ្រប់កម្រិត។

បង្កើនប្រសិទ្ធភាពជំនួយ និងចីរភាពនៃកិច្ចអភិវឌ្ឍ តាមតយៈការពង្រឹងសមត្ថភាពស្ថាប័ន ភាបជាម្ចាស់ និងភាពជាដៃគូ
.បេសកកម្មៈ
            នារីរតនៈទី៤  មានបេសកកម្មឆ្ពោះទៅរកការសម្រេចនូវសមភាពយេនឌ័រនៅក្នុងសង្គម តាមរយៈ៖
៥.១)  បញ្រា្ជបយេនឌ័រក្នុងដំណើរការរៀបចំតាក់តែង អនុវត្តត្រួតពិនិត្យនិងវាយតម្លៃលើគោល នយោបាយនិងកម្មវិធីថ្នាក់ជាតិ  ដូចជាផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងផែនការយុទ្ធសស្រ្តតាមវិស័យ ពាក់ព័ន្ធ។
៥.២)  បញ្រា្ជបយេនឌ័រក្នុងកម្មវិធីកំណែទម្រង់នានា  ដូចជាកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ   កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌រួមទាំងកម្មវិធីការប្រែប្រួលអាកាសធាតុនិង ស្រ្តីជាជន ក្រុមងាយ រងគ្រោះ។​
៥.៣)  សម្របសម្រួលក្នុងការរៀបចំនិងអនុវត្តកម្មវិធីជាក់លាក់ ដូចជាការបង្កើនភាពអង់អាចផ្នែក សេដ្ឋកិច្ចដល់ស្រ្តីការទប់ស្កាត់អំពើហិង្សាលើស្រ្តី និង ស្រ្តីក្នុងវិស័យសាធារណៈជាដើមព្រមទាំងការ ត្រួតពិនិត្យ។
៥.៤)  ពង្រឹងដំណើរការបញ្រ្ជាបយេនឌ័រតាមវិស័យនិងគាំទ្រគណនេយ្យភាពសង្គមដែលឆ្លើយតប និងយេនឌ័រនិងកិច្ចគាំពារសង្គមក្នុងការផ្តល់សេវា  ដូចជាអប់រំ  សុខភាព  កិច្ចការពារផ្លូវច្បាប់ និងសិទ្ធិពលរដ្ឋ។
៥.៥)  ផ្តោតលើការពង្រឹងនិងអភវឌ្ឍសមត្ថភាពស្ថាប័នឲ្យទូលំទូលាយ ដើម្បីលើកម្ពស់សមភាព យេនឌ័រ ក្នុងតាមមន្ទីរស្ថាប័ន និង កម្មវិធីរបស់រាជរដ្ឋាភិបាល។
៥.៦)  កំណត់ក្រុមគោលដៅ ជាពិសេសតំបន់និងក្រុមដែលពុំទាន់ទទួលបានសេវាគ្រប់គ្រាន់ ដែលមានគម្លាតយេនឌ័រខ្ពស់  រួមទាំងជនពិការ ​ដើម្បីរៀបចំកម្មវិធីឆ្លើយតប។
៦.រចនាសម្ព័ន្ធគ្រប់គ្រងៈ
               ៦.១)លោកស្រី  ស៊ិន  ស៊ីផាន  ប្រធានមន្ទីរទទួលរួម
               ៦.២) លោក ហា ប៊ុន ឡងអនុប្រធានមន្ទីរទទួលបន្ទុកការិយាល័យ៤មាន៖
               ៦.២.១)ការិ.រដ្ឋបាលៈ
  .លោក   ហ៊ុន   សំអាត       អនុប្រធាន
  .លោក    ង៉ែត    ណាន់       មន្ត្រី
               ៦.២.២) ការិ.ហិរញ្ញវត្ថុ
  .លោកស្រី  ហៀវ  ចាន់រី      ប្រធាន
.លោស្រី    ហៃព  គឹមសាង  មន្រ្តី
                ៦.២.៣) ការិ.អភិវឌ្ឍសេដ្ឋកិច្ច
.កញ្ញា       ស៊ូ  ផារិន         អនុប្រធាន
.លោកស្រី  ឌិត  ច័ន្ទរក្សា   មន្រ្តី
                 ៦.២.៤) ការិ.ព័ត៌មាន
.លោស្រី    ក្រិច   លាង    ប្រធាន
៦.៣)  លោកស្រី ​ស៊ូ  ម៉ានី   អនុប្រធានមន្ទីរទទួលបន្ទុកការិយាល័យ៤មាន៖
               ៦.៣.១)ការិ.សមភាពយេនឌ័រ
.លោកស្រី  ស៊ឹម  ស៊ុនណារី  ប្រធាន
.លោស្រី   សៀង  លី          មន្រ្តី
               ៦.៣.២)ការិ.ស្រ្តីនិងសុខភាពស្រ្តីនិងការអប់រំ
.លោកស្រី   សាំង  លាំ        ប្រធាន
.កញ្ញា        ហួន   ចិន្តា       មន្រ្តី
               ៦.៣.៣)ការិ.ការពារផ្លូវច្បាប់
.លោកស្រី  សែម លឹមហ៊ង  ប្រធាន
.លោកស្រី  កា     ចំរើន      មន្រ្តី
               ៦.៣.៤)ការិ.ផែនការ
.លោកស្រី សន    សុភី       មន្រ្តី

៧.ស្ថានភាពទូទៅនៃមន្ទីរកិច្ចការនារីខេត្ត
   ៧.១.សក្តានុពលៈ
          នៅក្នុងនីតិកាលទី៤  នៃរដ្ឋសភាកន្លងមកនេះ ក្នុងការជំរុញសមភាពយេនឌ័រ និងលើកស្ទួយស្ថានភាព ស្រ្តីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិ  រាជរដ្ឋាភិបាលបានអនុវត្តផែនការយុទ្ធសាស្រ្ត នារីរតនៈទី៣  ២០០៩-២០១៣ដោយផ្តោតទៅលើការពង្រីកកាលានុវត្តភាពសេដ្ឋកិច្ច សង្គម និងអភិបាលកិច្ចនៅគ្រប់កម្រិត។ យេនឌ័រត្រូវដាក់បញ្ចូលទៅផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ បច្ចុប្បន្ន ២០០៩-២០១៣ ដោយបានបញ្ចូលនូវ សូចនាករជាក់លាក់មួយចំនួនសម្រាប់តាមដាន​ និងការអនុវត្ត។
នៅក្នុងការអនុវត្តនារីរតនៈទី៣ រាជរដ្ឋាភិបាលកម្ពុជា  តាមរយៈក្រសួងកិច្ចការនារី  ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធនានា ទទួលបានជោគជ័យគួរជាទីកត់សម្គាល់  ក្នុងការចូលរួមចំណែកលើកកម្ពស់គោល នយោបាយច្បាប់  និងកម្មវិធីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឪ្យឆ្លើយតបនិងយេនឌ័រ ការបង្កើនភាពអង់អាច ផ្នែកសេដ្ឋកិច្ចដល់ស្រ្តី  រួមទាំងការចូលរួម ក្នុងការគ្រប់គ្រងបម្រែបម្រួលអាកាសធាតុនិងបរិស្ថាន  ការលុប បំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តី  ការចូលរួមធ្វើឪ្យប្រសើរឡើងនូវសុខភាព និងអាហារូបត្ថម្ភសម្រាប់ ស្រ្តីនិងក្មេងស្រី  ការទប់ស្កាត់ការរីករាលដាល់ជំងឺអេដស៍ និងការលើកកម្ពស់ការចូលរួមរបស់កុមារីនិងស្រ្តីក្នុង ការអប់រំសិក្សា ជាមួយនិងការលើកកម្ពស់សីលធម៍សង្គម  តម្លៃស្រី្ត  និងគ្រួសារខ្មែរ  រួមទាំងការបង្កើនការចូល រួមរបស់ស្រ្តី  ក្នុងការធ្វើសេចក្តីសម្រាប់គ្រប់កម្រិត ។
៧.២.បញ្ហាអន្តរវិស័យ
 នារីរតនៈទី៤ បានចាត់ទុក យុទ្ធសាស្រ្តក្នុងការលើកកម្ពស់ការចូលរួមរបស់ស្រ្តីក្នុងថ្នាក់ធ្វើសេចក្តីសម្រេចការ បញ្រ្ជាបយេនឌ័រក្នុងគោលនយោបាយ និងកម្មវិធីជាតិ  ការគ្រប់គ្រង់បម្រែបម្រួលអាកាសធាតុ ការអភិវឌ្ឍន៍ បៃតងនិងគ្រោះមហន្តរាយរួមទាំងក្រុមស្ត្រីដែលងាយរងគ្រោះ ជាបញ្ហាអន្តរវិស័យ  ដែលត្រូវយកចិត្តទុកដាក់ និង ឆ្លើងតបឪ្យបានសមស្រប នៅក្នុងយុទ្ធសាស្ត្រ និងវិធានការនានា ។
៨.សកម្មភាពស្នូលរបស់មន្ទីរ៖
                 ៨.១.ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី
៨.២.ការអប់រំសម្រាប់ស្រ្តី  និងក្មេងស្រី  និងការផ្លាស់ប្តូរឥរិយាបទ
៨.៣.យេនឌ័រ និងសុខភាព
៨.៤.យេនឌ័រ  និងមេរោគអេដស៍
៨.៥.អំពើហិង្សាលើស្រ្តី  និងក្មេងស្រី
៨.៦.ស្រ្តីក្នុងការធ្វើសេចក្តីសម្រច ក្នុងវីស័យសាធារណៈ  និងនយោបាយ
៨.៧.ការបញ្ជ្រាបយេនឌ័រ ក្នុងគោលនយោបាយ និងវិស័យពាក់ព័ន្ធ
១០.អាស្រ័យដ្ឋានៈ
ភូមិអាចារ្យលាក់   ឃុំអាចារ្យលាក់  ក្រុងស្ទឹងសែន  ខេត្តកំពង់ធំលេខទូរស័ព្ទប្រធានមន្ទីរ ០១២ ៦៨៤ ៩៥៦ (លោកស្រី ស៊ិន ស៊ីផាន)