មន្ទីរធនធានទឹក និងឧតុនិយម

១-រូបថតមន្ទីរ និងឡូកូ

២សាវតាមន្ទីរ (ប្រវត្តិ)
ក្រសួងធនធានទឹក និងឧតុនិយម បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ក្នុងអាណត្តិទី២ នៃ​រាជរដ្ឋាភិបាល​​ នៃព្រះរាជា​​​​​ណាចក្រកម្ពុជា។ ហើយក្រសួងធនធានទឹក​ និងឧតុនិយម មានមុខងារ និងភារកិច្ច​ដូចតទៅ ៖     -កំណត់គោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានទឹក បម្រើដល់ការធ្វើអាជីវកម្មការ​អ​ភិ​វឌ្ឍន៍ និងការថែរក្សាការពារ ប្រកបដោយនិរន្តរភាព ជាលក្ខណៈជាតិ និងអន្តរជាតិ ស្រប​តាម​កម្មវិធី​នយោ​បាយ​​​​របស់​រាជរដ្ឋាភិបាល​។
-សិក្សាស្រាវជ្រាវ នូវសក្តានុពលទឹក រួមទាំងទឹកលើដី ទឹកក្រោមដី និងលើអាកាស ក្នុង​ក្រប​ខ័ណ្ឌ​ជាតិ ដើម្បីបង្កើត​​​ឡើង​​​នូវមូលដ្ឋានបច្ចេកវិទ្យាសាស្ត្រច្បាស់លាស់។
-លើកទិសដៅ ផែនការរយៈពេលខ្លី មធ្យម និងវែង ក្នុងការធ្វើអាជីវកម្ម ការអភិវឌ្ឍន៍ និងការ​ថែរក្សា​​​​​​​ការពារ នូវធនធានទឹក និងឧតុនិយម ដើម្បីបម្រើដល់សេដ្ឋកិច្ចជាតិ ជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋ ទាំងនៅ ទីក្រុង និងជនបទ។
-គ្រប់គ្រង ត្រួតពិនិត្យ នូវរាល់ការធ្វើអាជីវកម្ម លើធនធានទឹកដោយផ្ទាល់ និងប្រយោល ប្រក​ប​ដោយ ប្រសិទ្ធិភាព និងកាត់បន្ថយឲ្យបានជាអតិបរមា នូវគ្រោះមហន្តរាយដែល​អាចកើតឡើង។
-រៀបចំតាក់តែងច្បាប់ លិខិតបទដ្ឋាន និងបទប្បញ្ញត្តិផ្សេងៗ ដែលពាក់ព័ន្ធ នឹងការគ្រប់គ្រងធនធាន ទឹក ព្រមទាំងតាមដានលើការអនុវត្ត។
-ប្រមូលចងក្រងឯកសារ និងធ្វើអាជីវកម្ម នូវទិន្នន័យឧតុនិយម និងជលសាស្ត្រ​ បម្រើដល់វិស័យ​នានា ដែលមានការពាក់ព័ន្ធជាលក្ខណៈជាតិ និងអន្តរជាតិ ដើម្បីផលប្រយោជន៍សង្គមជាតិទាំងមូល។
-ផ្តល់ការគាំទ្រ និងការណែនាំបច្ចេកទេសជាចាំបាច់ដល់អង្គការវិជ្ជាជីវៈ សហគមន៍ និងប្រជា​ពល​រដ្ឋ ទូទៅដែលមានការពាក់ព័ន្ធ ដើម្បីកែលំអ និងការធ្វើអាជីវកម្ម​ធនធានទឹកឲ្យបានសមស្រប​។
-​ពង្រីក និងបញ្ចូលនូវបច្ចេកវិទ្យាទំនើបៗ ដើម្បីមានវិធានការបណ្តុះបណ្តាលកែលំអ និងផ្សព្វ​​​​​​​ផ្សាយ។
-ចូលរួមអនុវត្តការងារពាក់ព័ន្ធ នឹងអាងទន្លេមេគង្គ ស្របតាមភារកិច្ចរបស់ក្រសួង។
-ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ លើវិស័យធនធានទឹក និងឧតុនិយម។
ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ និងជំនួយ ការពី រដ្ឋលេខាធិការ ចំនួនប្រាំពីររូប និងអនុរដ្ឋលេខាធិការ​ ចំនួនប្រាំពីររូប។ក្រសួងមាននាយកដ្ឋានចំនួន ១០ និងមជ្ឈមណ្ឌលបច្ចេកទេសចំនួន ១ ដែលក្នុងនោះរួមមាន៖

  • ​នាយកដ្ឋាន រដ្ឋបាល និងធនធានមនុស្ស
  • ​នាយកដ្ឋាន ហិរញ្ញវត្ថុ
  • ​នាយកដ្ឋាន ផែនការ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ
  • ​នាយកដ្ឋាន ជលសាស្ត្រ និងការងារទន្លេ
  • ​នាយកដ្ឋាន គ្រប់គ្រង និងអភិរក្សធនធានទឹក
  • ​នាយកដ្ឋាន ឧតុនិយម
  • ​នាយកដ្ឋាន ធារាសាស្ត្រកសិកម្ម
  • ​នាយកដ្ឋានទឹកស្អាត និងអនាម័យ
  • ​នាយកដ្ឋានវិស្វកម្ម
  • ​នាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក
  • ​ មជ្ឈមណ្ឌលបច្ចេកទេសធារាសាស្ត្រ និងឧតុនិយម។

ក្រសួងមានតំណាងនៅក្នុង ២៥ខេត្តក្រុងដែលហៅថា ”​មន្ទីរធនធានទឹក និងឧតុនិយម​ដើម្បី​បម្រើ​ការ​​​​​​សកម្មភាព»។ ក្រសួងមានមន្ត្រីបម្រើការចំនួនសរុប១៤០០នាក់ ដែលក្នុងនោះ ៦៦២នាក់ នៅរាជ​ធានី​ភ្នំពេញ។​មន្ទីរធនធានទឹក និងឧតុនិយមខេត្ដកំពង់ធំមន្ទីរធនធានទឹក និងឧតុនិយមខេត្ដកំពង់ធំ មានទីតាំងស្ថិតនៅ ភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្ដកំពង់ធំ បានបង្កើត​ឡើងនៅឆ្នាំ១៩៩៩​ ក្នុងអាណត្តិទី២​ នៃរាជរដ្ឋា​ភិបាលនៃ​ព្រះរាជា​​​​​​​​​​ណាចក្រកម្ពុជា។ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ​ដឹកនាំដោយប្រធានមន្ទីរ ចំនួនមួយរូប និង​​អនុ​ប្រធាន​មន្ទីរ​ចំនួនបីរូប។ មន្ទីរ​មានការិយាល័យថ្នាក់មន្ទីរចំនួន​ប្រាំការិយាល័យ និង​ការិយាល័យ​​​ ស្រុក/ក្រុង ចំនួន​ប្រាំបី​ដែល​ក្នុង​​​នោះរួមមាន៖

  • ​ការិយាល័យរដ្ឋបាល និងបុគ្គលិក ​ដឹកនាំដោយប្រធាន០១រូប និងអនុប្រធាន០១រូប
  • ​ការិយាល័យធារាសាស្ដ្រកសិកម្ម ​ដឹកនាំដោយប្រធាន០១រូប ​ និងអនុ​ប្រធាន០១រូប
  • ​ការិយាល័យឧតុនិយមនិងជលសាស្រ្ដ​ដឹកនាំដោយប្រធាន០១រូប និងអនុ​ប្រធាន០១រូប
  • ​ ការិយាល័យទឹកស្អាត និងអនាម័យដឹកនាំដោយប្រធាន០១រូប និងអនុប្រធាន០១រូប
  • ​ ការិយាល័យគ្រប់គ្រងនិងអភិរក្សធនធានទឹក ​ដឹកនាំដោយប្រធាន០១រូបនិងអនុ​ប្រធាន០១រូប ​
    • ថែទំា និងជួសជុលប្រព័ន្ធធារាសាស្រ្ត តូច ធំ (ប្រឡាយ និងសំណង់សិល្បះការ)។
    • ស្តារឡើងវិញនូវប្រព័ន្ធធារាសាស្រ្តចាស់ៗ
    • ជីកប្រឡាយថ្មីសាងសង់សំណង់សិល្បះការ តូច ធំ
    • សាងសង់ប្រព័ន្ធប្រឡាយប្រមូលទឹក ដោះទឹក
    • សាងសង់សំណង់ស្ទាក់ទឹកតាមអូរ-ស្ទឹង
    • ពង្រឹងសហគមន៏កសិករប្រើប្រាស់ទឹកដែលមានស្រាប់
    • រៀបចំបង្កើតថ្មី និងបណ្តុះបណ្តាលសហគមន៏កសិករប្រើប្រាស់ទឹក
    • អន្តរាគមន៏បូមទឹកសង្រ្គោះស្រូវជួបគ្រោះរាំងស្ងួត
    • សាងសង់អគារសហគមន៏កសិករប្រើប្រាស់ទឹកតាមប្រព័ន្ធធារាសាស្រ្តដែលបានស្តាររួច
    • ការគ្រប់គ្រងតំបន់ផ្ទៃរងទឹកភ្លៀង និងចងក្រង ទិន្នន័យទូទាំងខេត្តពិសេសអាងស្ទឹងសែន
    • តម្លើងស្ថានីយ៍ ឧតុនិយមស្វ័យប្រវត្តិ
    • តម្លើងស្ថានីយ៍វាស់កម្ពស់ទឹកតាមដងស្ទឹងទូទាំងខេត្តពិសេសដងស្ទឹងសែន
    • តម្លើងប៉ុស្ត៍តម្រងទឹកភ្លៀងតាមបណ្តាស្រុក
    • បណ្តុះបណ្តាល ជំនាញបច្ចេកទេសដល់មន្រ្តីក្នុងអង្គភាព
    • សាងសង់សួនច្បារ រោងឡាន និងដងទង់ជាតិ
    • ជួសជុលអគារ និងរបងអគារ
    • សម្ភារបរិក្ខាបច្ចេកទេស និងសង្ហារឹម សម្រាប់ប្រើប្រាស់ការងាររដ្ធបាល ការិយាល័យ​ធនធានទឹក និងឧតុនិយម ស្រុក/ក្រុង ចំនួន០៨ មានប្រធានការិ.ចំនួន០៨រូប ដើម្បីបម្រើសកម្មភាព។ ​ អំពីតួនាទី និងភារកិច្ចរបស់មន្ទីរធនធានទឹក និងឧតុនិយម៖   ១-រៀបចំផែនការរយៈពេលខ្លី មធ្យម ក្នុងការស្តារ និងអភិវឌ្ឍន៍ធ្វើឲ្យប្រសើរឡើងនូវ​​​សមត្ថ​ភាព លើវិស័យធនធានទឹក និងឧតុនិយម ក្នុងខេត្ដកំពង់ធំ។
      ២-សិក្សា និងគ្រោងប្លង់ប្រព័ន្ធធារាសាស្ដ្រខ្នាតតូច។
      ៣-ជួសជុលជាបន្ទាន់ និងជាប្រចាំប្រព័ន្ធធារាសាស្ដ្រខ្នាតតូច និងមធ្យមក្នុងខេត្ដ។
      ៤-អន្ដរាគមន៍សង្គ្រោះ​បន្ទាន់នូវពេលជួបបញ្ហាគ្រោះធម្មជាតិរាំងស្ងួត និងទឹកជំនន់
      ៥-បង្កើត ​និង គ្រប់គ្រងសហគមន៍កសិករប្រើប្រាស់ទឹកនៅលើប្រព័ន្ធធារាសាស្ដ្រដើម្បីប្រើ ​ប្រា​ស់​​​​​​​​​ប្រព័ន្ធឲ្យមានប្រសិទ្ធិភាព។
      ៦-បង្កើត ​គ្រប់គ្រងស្ថានីយ៍­­­­­­­­­­ឧតុនិយម​ និងកត់ត្រាទិន្នន័យអាកាសធាតុ​នៅ​ក្នុងខេត្ដ
      ៧-ផ្តល់ព័ត៌មានព្យាករណ៍អាកាសធាតុរយៈពេលខ្លី និងវែងដល់វិស័យដែល ពាក់ព័ន្ធ
      ៨-ផ្សព្វផ្សាយភាពមិនប្រក្រតីនៃបាតុភូតធម្មជាតិ ​និងផ្តល់ព័ត៌មានឲ្យដឹងជាមុន​​ដើម្បី​មាន​វិធាន​​​​ការ​​ការពារ និងបង្ការគ្រោះថ្នាក់ដែលបណ្តាលមក​ពីគ្រោះមហន្តរាយនិង អាកាសធាតុ​។
      ៩-បង្កើត និងគ្រប់គ្រងស្ថានីយ៍ជលសាស្ដ្រតាមស្ទឹងក្នុងខេត្ដ។
      ១០-កត់ត្រាព័ត៌­­មានជលសាស្ដ្រ​(កម្ពស់ទឹកស្ទឹង​ និងទន្លេ) ​និងធ្វើការព្យាករណ៍អំពីទឹកជំនន់           ១១-រៀបចំរបាយការណ៍ប្រចាំឆ្នាំ ស្តីពីស្ថានភាព​ធនធានទឹក និងឧតុនិយម។
      ៣-ទស្សនៈវិស័យ ឬចក្ខុវិស័យ
                  ផ្តល់លទ្ធភាពឱ្យដល់ជនគ្រប់រូប ក្នុងការប្រើប្រាស់ទឹកសម្រាប់ផ្គត់ផ្គង់ជីវភាព វិស័យកសិកម្ម ឧស្សាហកម្ម សកម្មភាពសេដ្ឋកិច្ចផ្សេងៗទៀតបានគ្រប់គ្រាន់ប្រកបដោយអនាម័យល្អមានសុវត្ថិភាព និងតម្លៃសមស្រប និងកាត់ បន្ថយឱ្យបានជាអតិបរិមានូវគ្រោះគំរាមកំហែងដល់អាយុជីវិត និងការរស់នៅប្រចាំថ្ងៃពីមហន្តរាយដែលបង្កឡើងដោយ ទឹក។
      ៤-គោលដៅ (Goal)
                  គ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹកប្រកបដោយប្រសិទ្ធភាពខ្ពស់ សមធម៌­ និងនិរន្តរភាពដើម្បីទទួលនូវប្រព័ន្ធ អេកូឡេស៊ី និងកាត់បន្ថយនូវគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ ដូចជាទឹកជំនន់ រាំងស្ងួតមកលើ ការរស់នៅ និងទ្រព្យសម្បត្តិសាធារណៈ។
      ៥-ទិសដៅ
      ១-គ្រប់គ្រងព៌តមានធនធានទឹក
      យុទ្ធសាស្ត្រៈ
      -ពង្រឹង និងពង្រីកប្រព័ន្ធឧតុនិយម និងជលសាស្រ្ត រាប់បញ្ចូលទាំងការប្រមូលផ្តុំព៌តមាននិងការផ្សព្វផ្សាយ។
      -ប្រកាសភាពអាសន្នអំពីភាពរាំងស្ងួត ទឹកជំនន់ ដល់សាធារណៈជន និងស្ថាប័នពាក់ព័ន្ធ។
      -រៀបចំផែនទីបង្ហាញតំបន់គ្រោះទឹកជំនន់។
      -រៀបចំសារពើភ័ណ្ឌអាងស្ទឹង និងមូលដ្ឋានទិន្នន័យ។
      ២-គ្រប់គ្រង និងអភិវឌ្ឍធនធានទឹក យុទ្ធសាស្ត្រៈ
      -ជម្រុញឱ្យមានការពង្រឹង និងពង្រីកអាងតំកល់ទឹកស្រះ ទំនប់ ប្រឡាយ និងប្រព័ន្ធដោះទឹក ដើម្បីធានា ដល់ការផ្គត់ផ្គង់ទឹក និងនិរន្តរភាព។                                                                        -ស្តារនិងកសាងឡើងវិញនូវប្រព័ន្ធធារាសាស្ត្រដែលមានស្រាប់ក្នុងគោលបំណងឆ្លើយតបជាបន្ទាន់នូវតម្រូវការទឹក សម្រាប់កសិកម្ម។
      -ពង្រឹងសមត្ថភាពបច្ចេកទេស និងការគ្រប់គ្រងដល់មន្ត្រីមន្ទីរ  ធនធានទឹក និងឧតុនិយម ដើម្បីអនុវត្តយុទ្ធ សាស្ត្រស្រោចស្រពនិងដោះទឹក។
      -ប្រមូលផ្តុំឱ្យមានការចូលរួមពីកសិករ អ្នកពាក់ព័ន្ធ និងផ្នែក ឯកជននៅគ្រប់ដំណាក់កាលនៃការរៀប ចំគម្រោងការកែលំអរ ព្រមទាំងការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធដោះទឹក។
      -បង្កើនសមត្ថភាព ស.ក.ប.ទ ស្តីពីរបៀបគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ ដោយមានការចូលរួមពីអ្នកទទួល ផល និងកិច្ចអភិវឌ្ឍន៍។
      ៦-បេសកកម្
      តាមប្រកាសលេខ ៦៦២ ប្រក.ធទឧ.បុ ចុះថ្ងៃទី ០៩ ខែសីហា ឆ្នាំ១៩៩៩ មន្ទីរធនធានទឹក និងឧតុនិយម រាជធានី-ខេត្ត ត្រូវបានបង្កើតឡើង ដែលមានរចនាសម្ព័ន្ធ តួនាទី និងបេសកកម្មដូចខាងក្រោម៖
      ១-ការិយាល័យរដ្ឋបាល និងបុគ្គលិក
      -សម្របសម្រួលសកម្មភាពគ្រប់ផ្នែករបស់មន្ទីរនៅថ្នាក់ខេត្ត និងរវាងថ្នាក់ខេត្ត និងក្រសួង។
      -គ្រប់គ្រង និងចរាចរណ៍ឯកសាររដ្ឋបាលផ្សេងៗរបស់មន្ទីរ។
      -គ្រប់គ្រងផ្នែករដ្ឋបាល មន្ត្រីរាជការ និងភ្នាក់ងាររាជការរបស់មន្ទីរ។
      -រៀបចំស្ថិតិលើការគ្រប់គ្រងរបស់បុគ្គលិក និងតារាងព៌តមានប្រតិបត្តិ។
      -រៀបចំការងារបៀវត្សពលកម្ម ប្រាក់កំរ៉ៃ និងរបបធានារ៉ាប់រងសង្គម។
      -ធ្វើរបាយការណ៍បូកសរុបការងារ និងសកម្មភាពផ្សេងៗ របស់មន្ទីរ។
      -លើកផែនការអភិវឌ្ឍន៍ជាទូទៅ រយៈពេលខ្លី មធ្យម និងវែង។
      -តាមដានលិខិតបទដ្ឋាន និងបញ្ញត្តិនានារបស់ថ្នាក់លើ។
      -ប្រមូលផ្តុំតម្រូវការ លើកគម្រោង ធ្វើកម្មវិធីចំណាយ និងតាមដានរំលឹកពីការប្រតិបត្តិ។
      -គ្រប់គ្រងចលនទ្រព្យ និងអចលនទ្រព្យ សន្និធិសំភារៈ ប្រេងឥន្ធនៈ និងធ្វើបញ្ជីសារពើភ័ណ្ឌ។
      ២-ការិយាល័យធារាសាស្ត្រកសិកម្ម
                         -សិក្សាគ្រោងប្លង់ និងសាងសង់នូវរាល់សំណង់ធនតូច។
      -ចាត់ចែងគ្រប់គ្រងលើកិច្ចដំណើរការថែទាំរាល់ប្រព័ន្ធស្រោចស្រព ប្រព័ន្ធដោះទឹក ស្ថានីយ៍បូមទឹកម៉ាស៊ីនបូមទឹកប្រភេទធំ និងមធ្យមដែលមានស្រាប់។
      -បំផុសអប់រំ ចងក្រង និងណែនាំសហគមន៍កសិករប្រើប្រាស់ទឹក និងតាមដានការអនុវត្តន៍ ជាប្រចាំ។
      -ចាត់ចែងត្រួតពិនិត្យដឹកនាំការងារអន្តរគមន៍បង្ការទប់ទល់គ្រោះធម្មជាតិ ដូចជាទឹកជំនន់ និងរាំងស្ងួត
      ៣-ការិយាល័យឧតុនិយម និងជលសាស្ត្រ
                         –រៀបចំប្រមូល និងចងក្រងទិន្នន័យទឹកភ្លៀង សីតុណ្ហភាព សំណើមបរិយាកាស ល្បឿនខ្យល់  ខ្យល់កន្ត្រាក់ ខ្យល់ព្យុះ រន្ទះ និងបាតុភូតធម្មជាតិផ្សេងៗទៀត។
      -តាមដាន ត្រួតពិនិត្យ ប្រមូលចងក្រងទិន្នន័យ អំពីរបបជលសាស្ត្រ និងកំពស់ទឹក។
      -បញ្ជូនទិន្នន័យដែលប្រមូលបាន ទៅនាយកដ្ឋានជំនាញដើម្បីធ្វើការវាយតម្លៃ និងព្យាករណ៍អំពីបម្រែបម្រួលធម្មជាតិ។
      -ផ្សព្វផ្សាយបន្តដល់សាធារណៈជនអំពីការជូនដំណឹងផ្សេងៗរបស់ក្រសួងធនធានទឹក និងឧតុនិយមអំពីស្ថានភាពបរិយាកាស និងបាតុភូតធម្មជាតិដែលនឹងកើតមាន។                        -ផ្សព្វផ្សាយបន្តដល់សាធារណៈជនអោយបានយល់ដឹងពីផលប៉ះពាល់ដែលបង្កឡើងដោយគ្រោះ            ធម្មជាតិ និងអំពីវិធានការ ការពារផ្សេងៗ។
      ៤-ការិយាល័យគ្រប់គ្រង  និងអភិរក្សធនធានទឹក
                         -រៀបចំកសាង និងអនុវត្តគំរោងផែនកាជាយុទ្ធសាស្រ្តបំរើដល់កិច្ចអភិវឌ្ឍន៏ពហុបំណង
      -វារីអគ្គីសនី ត្រួតពិនិត្យជំនន់ ស្រោចស្រព…។ល។លើកលែងតែគំរោងណាដែលបំរើ អោយការផលិតអគ្គីសនី ជាបំណងចំបង។
      -គ្រប់គ្រងតំបន់ផ្ទៃរងទឹកភ្លៀង កសាងកម្មវិធី ចាត់ចែងប្រើប្រាស់ទឹក ដើម្បីធានាដល់ការ ធ្វើអាជីវកម្ម និងអភិរក្សធនធានទឹកប្រកបដោយប្រសិទ្ធភាពខ្ពស់ និងនិរន្តភាព។
      -ធ្វើអធិការកិច្ចបច្ចេកទេស លើបណ្តាសំណង់ដែលពាក់ព័ន្ធនឺងធនធានទឹក។
      ៥-ការិយាល័យទឺកស្អាត និង​អនាម័យ
                         -ធ្វើការសិក្សាប្រភពទឹកលើដី និងក្រោមដី។
      -ធ្វើការសិក្សាស្រាវជ្រាវវាយតំលៃ ព្រមទាំងរៀបចំគំរោងផែនការរយៈពេលខ្លី មធ្យម វែង លើការ អភិវឌ្ឍន៏នូវប្រភពទឹកដែលបំរើការផលិតទឹកស្អាត និងតាមដាន ព្រមទាំងត្រួតពិនិត្យការអនុវត្តន៏។
      អំពីបុគ្គលិក
                  មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ មានមន្ត្រីរាជាការសរុបចំនួន ៣១នាក់ ស្រី០៥នាក់ ក្នុងនោះ​ថ្នាក់ឧត្ដមចំនួន ១៥នាក់ ស្រី ០៣នាក់ អ្នកបច្ចេកទេមធ្យម០៥នាក់ ស្រី ០១ នាក់  អ្នបច្ចេកទេបឋម ០២នាក់ ស្រី  ០នាក់ និងមន្ត្រីជំនាញធម្មតា  ០៩នាក់ ស្រី  ០១នាក់។ មានប្រធានការិយាល័យធនធានទឹក និងឧតុនិយម​គ្រប់​ស្រុក​ និងក្រុង។
      ៨-ស្ថានភាពទូទៅនៃមន្ទីរធនធានទឹក និងឧតុនិយម (សក្តានុពល និងបញ្ហាប្រឈម)            មន្ទីរធនធានទឹក និងឧតុនិយម ជាមន្ទីរមួយដែលបង្កើតនៅក្នុងអណត្តិទីពីរ នៃរាជរដ្ឋាភិបាល។ សមត្ថភាព រួមរបស់វិស័យធនធានទឹក និងឧតុនិយម គឺការផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រព និងក្តាប់សក្តានុពលភាពទឹកដែល អាចកើតមានឡើងនៅតាមមូលដ្ឋាននានាក្នុងខេត្ត។
      តាមលក្ខណៈភូមិសាស្ត្រខេត្តកំពង់ធំ ជាខេត្តមួយដែលជាប់បឹងទន្លេសាបមាន ស្ទឹង បឹងបួរ និងត្រពាំងជា ដើម ដែលជាប្រភពធនធានទឹកដ៍សំខាន់សម្រាប់បម្រើឱ្យដល់ការអភិវឌ្ឍសេដ្ឋកិច្ច ដូចជាកសិកម្ម ឧស្សាហកម្ម សិប្បកិម្ម​ ថាមពលអគ្គិសនី នាវាចរ ការទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ី និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
      ដោយសារការកើនឡើងនូវចំនួនប្រជាជន និង កិច្ចអភិវឌ្ឍន៍បានធ្វើឱ្យតម្រូវការទឹកមានការ កើនឡើងយ៉ាងឆាប់រហ័ស ដែលបណ្តាលឱ្យមានសំពាធយ៉ាងធ្ងន់ធ្ងរមកលើវិស័យធនធានទឹក ដូចនេះដើម្បីគ្រប់គ្រង​ធនធានទឹក​ឱ្យបានល្អប្រសើរ និងជៀសវាងនូវការប្រើប្រាស់គ្មានសណ្តាប់ធ្នាប់ នូវធនធានទឹកទាំងនោះ មន្ទីរធនធានទឹក និង​ឧតុនិយម​​បានអនុវត្តតួនាទីរបស់ខ្លួនក្នុងការប្រមូលផ្តុំ និងប្រើប្រាស់យ៉ាងពេញទំហឹងនូវធនធាននានា ដើម្បីឆ្លើយ​តប​​ទៅ​​​​នឹង តម្រូវការចាំបាច់របស់ ប្រជាជនៅក្នុងខេត្តកំពង់ធំ ការស្តារឡើងវិញនូវប្រព័ន្ធធារាសាស្រ្ត ខ្នាតធំទាំង៣ គឺៈ ស្ទឹងជីនិត- ស្ទឹងតាំងក្រសាំង-ស្ទឹងស្ទោង ប្រព័ន្ធធារាសាស្ត្រមធ្យមនិងតូច និងទំនប់ការពារទឺកជំនន់ជាដើម ក្នុង គោលបំណងផ្តល់ទឹកគ្រប់​គ្រាន់​ដល់​ដំណាំកសិកម្ម និងការពារទ្រព្យសម្បត្តិសាធារណៈ។
      ដើម្បីសម្រេចបាននូវកិច្ចប្រឹងប្រែងទាំងនេះ គឺទាមទារនូវការគាំទ្រទាំងផ្នែកថវិកា និងបច្ចេកទេសពី រាជរដ្ឋាភិបាល ក្រសួងធនធានទឹក និងឧតុនិយម ការចូលរួមពីវិស័យឯកជន និងសហគមន៍ផ្តល់ជំនួយ​ រួមទាំង ប្រជាជន ផងដែរ។ ក្នុងពេលអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចមានដៃគូរអភិវឌ្ឍន៍ជាច្រើន ចូលរួមក្នុងវិស័យទឹក ដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក មូលនិធិអន្តរជាតិសម្រាប់ អភិវឌ្ឍន៍កសិកម្ម មូលនិធិសង្គម មូលនិធិឃុំ WaterResource, CWS, WFP,  WVS, CARITAS, ADRA និងសប្បុរសជន…។ ល។​ ការចូលរួម​ដ៏មាន​តម្លៃ​នេះ​អាចគាំទ្រដល់​​​​ដំណើរ​ការគ្រប់គ្រងនិង អភិវឌ្ឍន៍ ធនធានទឹកដើម្បីសម្រេចបាន​គោលដៅក្នុង​ការ​ផ្គត់​ផ្គង់​​ទឹក​គ្រប់​គ្រាន់​ដល់កសិកម្ម​​​​​​​​ព្រមទាំងរួមចំណែក ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុង​ការកាត់​បន្ថយ​ភាព​ក្រីក្រ​។ ទន្ទឹមនឹងនេះ​ក៏មាន​បញ្ហា​ប្រឈម​​ជាច្រើនផងដែរដូចជា៖
      -ខ្វះទឹកស្រោចស្រពនៅរដូវប្រាំង
      -ទឹកជំនន់
      -ទ្វារទឹកស្វ័យប្រវត្តិពិបាកប្រើប្រាស់
      -ប្រជាពលរដ្ឋមានទីលំនៅ និងធ្វើស្រែក្នុងអាងទឹក (នៅឃុំដូង ស្រុកប្រាសាទបល្ល័ង្ក)
      -ការប្រើប្រាស់ទឹកមិនមានសមភាពរវាងកសិករនៅខាងលើទឹក និងខាងក្រោមទឹក
      -រថយន្តដឹកកសិផលធ្វើចរាចរណ៍លើទំនប់មានទម្ងន់ធ្ងន់
      -ការទន្រ្ទានយកចំណី បឹង ស្ទឹង អូរ ជាកម្មសិទ្ធិ
      ៩-សកម្មភាពស្នូល និងថវិការបស់មន្ទីរប្រចាំឆ្នាំ
                     ដើម្បីអនុវត្តអោយបានជោគជ័យនូវគោលបំណង គោលនយោបាយដែលបានកំណត់ខាងលើ  មន្ទីរ​ធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានរៀបចំសកម្មភាពយុទ្ធសាស្រ្តជាច្រើន ហើយបញ្ជាក់យ៉ាងច្បាស់​លាស់ អំពីតម្រូវការធនធាន និងរយៈពេលអនុវត្តរាល់សកម្មភាពជាយុទ្ធសាស្រ្តនិមួយៗ ។ ថវិកាតាមកម្មវិធី​ប្រចាំ​ឆ្នាំ២០១៨​ សរុបចំនួន១.៣៨៦.៣០០.០០០៛ យុទ្ធសាស្រ្ត​អាទិភាព​ទាំងនោះមាន៖
      ១០-អសយដ្ឋាន និងលេខទំនាក់ទំនង
      អសយដ្ឋាន៖ ភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ            លេខទំនាក់ទំនងៈ យូ ឡា ប្រធានមន្ទីរ ( : 077 666 886