មន្ទីរបរិស្ថាន

ក្រសួងបរិស្ថាន

Ministry of Environment

រចនាសម្ព័ន្ធថ្នាក់ដឹកនាំ មន្ទីរផែនបរិស្ថាន ខេត្តកំពង់ធំឆ្នាំ២០១៨

១. សាវតា
ប្រទេសកម្ពុជាយើងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងផ្នែកធនធានរូបសាស្ត្រ ធនធានជីវសាស្ត្រ និងធនធានសេដ្ឋកិច្ចសង្គម វប្បធម៌ ដែលអាចធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍដោយចីរភាព ។ ចាប់ពីឆ្នាំ១៩៩៣ ពេលដែលក្រសួងបរិស្ថាននបានចាប់បដិសន្ធិ ទន្ទឹមនឹងនោះដែរ មន្ទីរបរិស្ថានខេត្តកំពង់ធំក៏ដូចតាមបណ្តាខេត្តដទៃទៀតទូរទាំងប្រទេសកម្ពុជាចាប់បដិសន្ធិ រហូតមកទល់នឹងបច្ចុប្បន្ននេះប្រទេសយើងបានបោះជំហានយ៉ាងរហ័សឆ្ពោះទៅរកការអភិវឌ្ឍហើយទន្ទឹមនឹង នោះបញ្ហាបរិស្ថានបានក្លាយជាបញ្ហាកៅ្តនិងមានផលប៉ះពាល់យ៉ាងជាក់លាក់ទៅលើជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋកម្ពុជាយើងក្នុងបណ្តាលឆ្នាំចុងក្រោយនេះ ។
២. ទស្សនៈវិស័យ ឬ ចក្ខុវិស័យ
៣. គោលដៅ
៤. ទិសដៅ
៥. បេសកកម្មរបស់មន្ទីរបរិស្ថាន ខេត្តកំពង់ធំ
មន្ទីរបរិស្ថានខេត្តកំពង់ធំ ត្រូវបានក្រសួងបរិស្ថានប្រគល់បេសកម្មឱ្យដឹកនាំនិងគ្រប់គ្រងកិច្ចគាំពារបរិស្ថាន ការអភិរក្ស ជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្របនិងមាននិរន្តរភាព ព្រមទាំងការរស់នៅដោយចីរភាពសម្រាប់ជាឧត្តមប្រយោជន៍ដ៏យូរអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់ នៅក្នុងខេត្តកំពង់ធំ នៃព្រះរាជាណាចក្រម្ពុជា ។
៦. រចនាសម្ព័ន្ធរបស់មន្ទីរបរិស្ថានខេត្តកំពង់ធំ
     មន្ទីរបរិស្ថានខេត្តកំពង់ធំ មានមានការិយាល័យចំនុះមានចំនួន ០៧ការិយាល័យ និងតាមបណ្ដាក្រុង-ស្រុកចំនួន០៨ការិយាល័យ៖
      ៦.១ ការិយាល័យចំណុះមន្ទីរ
         ១. ការិយាល័យរដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុ
២. ការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន
៣. ការិយាល័យគាំពារបរិស្ថាន
៤. ការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន
៥. ការិយាល័យដែនជម្រកសត្វព្រៃ
៦. ការិយាល័យតំបន់ស្នូលស្ទឹងសែន
៧. ការិយាល័យតំបន់ការអភិរក្សធនធានធម្មជាតិ
. ការិយាល័យបរិស្ថានក្រុង-ស្រុក ទាំង០៨
         ១. ការិយាល័យក្រុងស្ទឹងសែន
២. ការិយាល័យស្រុកសន្ទុក
៣. ការិយាល័យស្រុកបារាយណ៍
៤. ការិយាល័យស្រុកប្រាសាទសំបូរ
៥. ការិយាល័យស្រុកសណ្ដាន់
៦. ការិយាល័យស្រុកប្រាសាទបល្ល័ង្ក
៧. ការិយាល័យស្រុកកំពង់ស្វាយ
៨. ការិយាល័យស្រុកស្ទោង
    ៦.៣  តួនាទី និងភារកិច្ច
មន្ទីរបរិស្ថាន និងការិយាល័យចំណុះអោយមន្ទីរ មានតួនាទី និងភារកិច្ចដូចខាងក្រោម៖
           ៦.៣.១ មន្ទីរបរិស្ថានខេត្តកំពង់ធំ

  • ដឹកនាំអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងកំណត់ការងារអាទិភាពពាក់ព័ន្ធនឹងវិស័យបរិស្ថាន ធន​ធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ ជីវៈចម្រុះ ព្រៃឈើនិងសត្វព្រៃ ដោយសហការជាមួយមន្ទីរ និងអង្គភាពពាក់ព័ន្ធថ្នាក់ក្រោមជាតិ ដែលមានតំបន់ការពារធម្មជាតិ ។
  • អនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន តំបន់ការពារធម្មជាតិ តំបន់រ៉ាមសារ ការអភិរក្សរុក្ខជាតិ សត្វព្រៃ និងធនធានជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឲ្យមាននិរន្តរភាព និងការអភិវឌ្ឍន៍ដោយចីរភាព និងសេវាបរិស្ថាន ។
  • ដឹកនាំ គ្រប់គ្រង សម្របសម្រួល និងផ្តល់យោបល់ដល់មន្ទីរ និងអង្គភាពពាក់ព័ន្ធ លើការងារគាំពារបរិស្ថាន ការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការអភិរក្សធនធានជីវៈចម្រុះនិងព្រៃឈើ ការប្រើប្រាស់ធនធានធម្មជាតិអោយ​មាននិរន្តរភាព ជីវសុវត្ថិភាព សេដ្ឋកិច្ចបៃតង ការប្រែប្រួលអាកាសធាតុ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅក្នុងខេត្តសាមី ។
  • គ្រប់គ្រងកិច្ចការរដ្ឋបាលទូទៅ ធនធានមនុស្ស ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិរដ្ឋ និងការងារផែនការរបស់មន្ទីរ ។
  • ផ្តល់យោបល់លើអត្ថបទ កិច្ចសន្យា កិច្ចព្រមព្រៀង ករណីរឿងក្តី ករណីវិវាទដែលពាក់ព័ន្ធនិងមន្ទីរ ដោយផ្អែកលើគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។
  • រៀបចំចងក្រងសំណុំរឿងនៃបទល្មើសប្តឹងទៅតុលាការ និងសហការជាមួយសាលាដំបូងខេត្ត និងចូលរួមសវនការរបស់តុលាការដែលជានគរបាលយុត្តិធម៌ ក្នុងករណីរឿងក្តីពាក់ព័ន្ធនឹងធនធានធម្មជាតិ ជីវៈចម្រុះ ព្រៃឈើ និងសត្វព្រៃ​ ។
  • កត់ត្រាចំណូលពីការពិន័យអន្តរកាណ៍ និងរាយការណ៍ជូនអង្គភាពពាក់ព័ន្ធ ។
  • ធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងទិន្នន័យបរិស្ថាន និងដឹកនាំសម្របសម្រួលការងារអប់រំ និងការផ្សព្វផ្សាយបរិស្ថាន ព្រមទាំងចាត់ចែងពិធីសំខាន់ៗទាក់ទងនឹងវិស័យបរិស្ថាន ។
  • រៀបចំរបាយការណ៍ស្តីពីស្ថានភាពបរិស្ថាននៅខេត្តសាមី ។
  • លើកកំពស់ការយល់ដឹងជាសាធារណៈអំពីកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះការប្រើប្រាស់ធនធានធម្មជាតិអោយមាននិរន្តរភាព និងការអភិវឌ្ឍដោយចីរភាព តាមរយះការផ្សព្វផ្សាយព័ត៌មាន និងសកម្មភាពបង្កើនការយល់ដឹងនានា។
  • លើកទឹកចិត្តអោយមានការចូលរួមជាសាធារណៈក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធន​ធានធម្មជាតិដោយនិរន្តរភាព និងការអភិវឌ្ឍន៍ដោយចីរភាពតាមរយះការពិគ្រោះយោបល់ជាសាធារណៈ ។
  • ផលិត និងផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិអោយមាននិរន្តរភាព និងការអភិវឌ្ឍដោយចីរភាព ជូនដល់សាធារណៈជន ។
  • ត្រួតពិនិត្យគុណភាពទឹក ដី ខ្យល់ សំឡេង រំញ័រ ព្រមទាំងត្រួតពិនិត្យការរំភាយកាំរស្មី វិទ្យុសកម្ម និងអេឡិចត្រូម៉ាញេទិក ដោយសម្របសម្រួលជាមួយមន្ទីរ និងអង្គភាពពាក់ព័ន្ធ ។
  • អនុវត្តលិខិតបទដ្ឋានគតិយុត្ត និងនិតិវិធីនានា ដែលពាក់ព័ន្ធនឹងការវាយតម្លៃហេតុប៉ះពាល់បរិស្ថានសម្រាប់គម្រោង​ វិនិយោគសាធារណៈ​ និងគម្រោងវិនិយោគឯកជន ។
  • ពិនិត្យ និងផ្តល់យោបល់បច្ចេកទេសពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថានលើរាល់សំណើ​ និងគម្រោងវិនិយោគក្នុងក្រប​ខ័ណ្ឌខេត្តសាមី ។
  • លើកកំពស់ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមានវិស័យឯកជន អាជ្ញាធរដែនដី អង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ក្នុងការរៀបចំផែនការសកម្មភាពរបស់ខ្លួន ដើម្បីចូលរួមអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការគ្រប់​គ្រងតំបន់​ការពារធម្មជាតិ និងការអភិរក្សចម្រុះ ។
  • គ្រប់គ្រង និងដឹកនាំនាយក នាយករង និងមន្រ្តីឧទ្យានុរក្សនៃតំបន់ការពារធម្មជាតិ លើការងារសិក្សាស្រាវជ្រាវ និងតាម​ដានសត្វ រុក្ខជាតិ ទប់ស្កាត់ បង្រ្កាបបទល្មើសធនធានធម្មជាតិ និងព្រៃឈើក្នុងតំបន់ការពារធម្មជាតិ និងអភិរក្សចម្រុះ ។
  • គ្រប់គ្រង និងសម្របសម្រួលការប្រើប្រាស់ធនធានធម្មជាតិឲ្យបានសមស្រប និងមាននិរន្តរភាពដោយសហការ​ជាមួយមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធក្នុងខេត្តសាមី ។
  • ជម្រុញ និងលើកទឹកចិត្តអោយមានការវិនិយោគក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិអោយមាននិរន្តរភាព និងការអភិវឌ្ឍន៍ដោយចីរភាព ។
  • កៀរគរ និងគ្រប់គ្រងធនធានសម្រាប់កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងតំបន់រ៉ាមសារ ការអភិរក្សជីវៈចម្រុះ ព្រៃឈើ សត្វព្រៃ ការប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព និងការអភិវឌ្ឍន៍ដោយ ចីរភាព។
  • សហការជាមួយបណ្តាដៃគូអភិវឌ្ឍន៍ អង្គការជាតិ អង្គការអន្តជាតិ និងសហគមន៍មូលដ្ឋាន ដើម្បីចូលរួមចំណែកគ្រាំទ្រដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិអោយមាននិរន្តរភាព និងការអភិវឌ្ឍដោយចីរភាព ។
  • រៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ ជូនក្រសួង និងអង្គភាពពាក់ព័ន្ធ ។
  • ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនពីក្រសួងបរិស្ថាន និងសាលាខេត្តសាមី ។

      ៦.២.២ ការិយាល័យរដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុ

  • ទទួលខុសត្រូវ និងសម្របសម្រួលកិច្ចការរដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុ ។
  • រៀបចំលិខិតរដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធ ។
  • រៀបចំផែនការការងារ និងផែនការថវិកាតាមកម្មវិធីរបស់មន្ទីរ ព្រមទាំងពិនិត្យ និងតាមដានការអនុវត្ត ។
  • គ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សរបស់មន្ទីរ ។
  • គ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុ ។
  • គ្រប់គ្រង និងសម្របសម្រួលការងារលទ្ធកម្មសាធារណៈ ។
  • គ្រប់គ្រងសម្ភារៈ បរិក្ខា ទ្រព្យសម្បត្តិ និងអចលនទ្រព្យរបស់មន្ទីរ ។
  • ចូលរួមសហការសម្របសម្រួលការអនុវត្តកម្មវិធីកំណែទម្រងសាធារណៈ និងកំណែទម្រងហិរញ្ញវត្ថុសាធារណៈ
  • គ្រប់គ្រងការងារពិធីការ និងបណ្ណាសារដ្ឋានរបស់មន្ទីរ ។
  • គ្រប់គ្រង និងចាត់ចែងការងារសង្គមកិច្ចសម្រាប់បុគ្កលិករបស់មន្ទីរទាំងក្នុងក្របខណ្ឌ និងក្រៅក្របខណ្ឌ ។
  • ដឹកនាំ និងសម្របសម្រួលកាវាយតម្លៃអំពីតម្រូវការសមត្ថភាព និងលទ្ធភាពរបស់ការិយាល័យចំណុះមន្ទីរ ដើម្បីឈានទៅសម្រេចការអនុវត្តកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាសធនធានធម្មជាតិអោយមាននិរន្តរភាព និងការអភិវឌ្ឍដោយចីរភាព ។
  • រៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស នព្ធមាស និងប្រចាំឆ្នាំរបស់មន្ទីរ ។
  • ទទួលអនុវត្តភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនពីថ្នាក់ដឹកនាំមន្ទីរ ។

         ៦.៣.៣ ការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន

  • រៀបចំសេចក្តីព្រាងគោលនយោបាយ យុទ្ធសាស្រ្ត  និងលិខិតបទដ្ឋានគតិយុត្ត ផែនការ និងកម្មវិធីនានាពាក់​ព័ន្ធការអប់រំ និងផ្សព្វផ្សាយព័ត៍មានបរិស្ថាន ។
  • ប្រមូល វិភាគ ចងក្រង គ្រប់គ្រងព័ត៌មាន ទិន្នន័យបរិស្ថាន ធនធានធម្មជាតិ និងប្រព័ន្ធទិន្នន័យឯកទេស ។
  • ផលិត និងផ្សព្វផ្សាយព័ត៌មានស្តីពីសម្មភាពទាក់ទងនឹងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើ​ប្រាស់ ធ​នធានធម្មជាតិឲ្យបានសមស្រប មាននិរន្តរភាព និងការរស់នៅដោយចីរភាព ។
  • រៀបចំរបាយការណ៍ជាទៀងទាត់ស្ដីពីស្ថានភាពបរិស្ថាននៅក្នុងខេត្តសាមីដោយសម្របសម្រួលនិង​សហការ​ជា​មួយការិយាល័យពាក់ព័ន្ធ ។
  • លើកកំពស់ការអប់រំ និងការយល់ដឹងអំពីបរិស្ថានដល់សាធារណជន ។
  • រៀបចំនិងចាត់ចែងពិធីនានាជាសាធារណៈ និងសកម្មភាពផ្សព្វផ្សាយបរិស្ថាន ។
  • ជំរុញនិងលើកទឹកចិត្តអោយមានសកម្មភាពគំរូ និងស្នាដៃល្អ ស្ដីពីមេត្រីភាពបរិស្ថាន ។
  • រៀបចំ​ និងគ្រប់គ្រងបណ្ណាល័យ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបរិស្ថាន ។
  • រៀបចំការប្រលងប្រណាំងក្នុងការលើកកំពស់កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព ។
  • រៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ ។
  • ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនពីថ្នាក់ដឹកនាំមន្ទីរ ។

          ៦.៣.៤ ការិយាល័យគាំពារបរិស្ថាន មានតួនាទី

  • រៀបចំផែនការសកម្មភាពសម្រាប់អនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ស្តង់ដារគុណភាពបរិស្ថាន និងស្តង់ដារនៃការបញ្ចេញសំណល់ ឬ សារធាតុ​ពុល ស្របទៅតាមគោលការណ៍ណែនាំរបស់ក្រសួងបរិស្ថាន ។
  • ចូលរួមអនុវត្តការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគុណភាពទឹក ដី និងខ្យល់ ការរំខានដោយសំឡេង និងរំញ័រ ព្រមទាំងការបំភាយសារធាតុគ្រោះថ្នាក់ កាំរស្មីវិទ្យុសកម្ម និងអេឡិចត្រូម៉ាញ៉េទិច ។
  • ចូលរួមពិនិត្យ និងផ្ដល់យោបល់លើគម្រោងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងតាមដានការអនុវត្តផែនការគ្រប់គ្រងបរិស្ថាននៃគម្រោងវិនិយោគសាធារណៈ និងគម្រោងវិនិយោគឯកជន ។
  • ចូលរួមពិនិត្យ និងផ្ដល់យោបល់បច្ចេកទេសពាក់ព័ន្ធនិងកិច្ចគាំពារបរិស្ថានលើរាល់សំណើ និងគម្រោងវិនិយោគសាធារណៈ និងគម្រោងវិនិយោគឯកជន ។
  • ប្រមូល ចងក្រង ធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងទិន្នន័យប្រភពបំពុលបរិស្ថាន ទិន្នន័យសំណល់រឹង រាវ និងទិន្នន័យសំណល់ និងសារធាតុគ្រោះថ្នាក់បរិស្ថាន ។
  • គ្រប់គ្រងវដ្ដនៃសារធាតុបំពុលខ្យល់ សំណល់រឹង សំណល់រាវ និងសំណល់គ្រោះថ្នាក់ ។
  • ចូលរួមសិក្សា ស្រាវជ្រាវ និងវាយតម្លៃអំពីការសាយភាយសារធាតុជាតិពុលពីសំណល់ សារធាតុគ្រោះថ្នាក់ និងកម្រិតនៃការបំពុលបរិស្ថាន ដែលប៉ះពាល់ទៅលើសុខភាពមនុស្ស ជីវចម្រុះ និងបរិស្ថាន ។
  • ដឹកនាំ និងសម្របសម្រួល ផ្ដល់យោបល់បច្ចេកទេស និងជំរុញកិច្ចប្រតិបត្តិលើការគ្រប់គ្រងសំរាម សំណល់រឹង រាវ និងទឹកលូ ។
  • ចូលរួមអនុវត្តការផ្ដល់សេវាសាធារណៈពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ដែលមានកំណត់នៅក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ។
  • ចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចលើទីតាំង ឬ មធ្យោបាយនៃផលិតកម្ម អាជីវកម្ម សេវាកម្ម ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូន ការផលិត ការបង្កើត ការប្រើប្រាស់ ការកែច្នៃ ការធ្វើប្រព្រឹត្តកម្ម និងការបោះបង់ចោល ឬ ការបញ្ចេញចោលសំណល់ និងសារធាតុគ្រោះថ្នាក់ ដែលមានកំណត់នៅក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ។
  • ចូលរួមសម្របសម្រួល និងផ្ដល់យោបល់លើការទប់ស្កាត់ និងលុបបំបាត់ការបំពុលបរិស្ថាន ការស្ដារគុណភាពបរិ​ស្ថានឡើងវិញ និងចូលរួមវាយតម្លៃអំពីការខូចខាតឬផលប៉ះពាល់បរិស្ថានដែលបណ្ដាលមកពីការបំពុលបរិស្ថាន
  • សហការជាមួយការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន ក្នុងការវាយតម្លៃពីតម្រូវការសមត្ថភាព និងលទ្ធភាពរបស់មន្ត្រីក្នុងការិយាល័យ ដើម្បីឆ្លើយតបនឹងប្រសិទ្ធភាពការងារនៃ កិច្ចគាំពារបរិស្ថាន ។
  • រៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ ។
  • ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនពីថ្នាក់ដឹកនាំមន្ទីរ ។

        ៦.៣.៥ ការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន

  • រៀបចំផែនការសកម្មភាព សម្រាប់អនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ។
  • ចូលរួមគ្រប់គ្រងការការពារ និងអភិរក្សធនធានធម្មជាតិ ក្នុងសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍មូលដ្ឋានស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ។
  • អប់រំ បណ្តុះបណ្តាល និងផ្សព្វផ្សាយអំពីគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រង សហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍មូលដ្ឋាន ។
  • ប្រមូលពត៌មាន ធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងទិន្នន័យសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍ទេសចរណ៍​ធម្មជាតិ ។
  • ចូលរួមពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធ  ការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍មូលដ្ឋាន ដោយសហការជាមួយមន្ទីរ និងអង្គភាពពាក់ព័ន្ធ ។
  • ចូលរួមការពារ និងទប់ស្កាត់បទល្មើស បាតុភូត និងហេតុការណ៍ផ្សេងៗ ដែលកើតមានឡើងនៅក្នុងសហគមន៍ តំបន់ការពារធម្មជាតិ និងសហគមន៍មូលដ្ឋាន ព្រមទាំងរាយការណ៍ជូនថ្នាក់ដឹកនាំតាមឋានានុក្រម ។
  • ចូលរួមសិក្សារៀបចំ អភិវឌ្ឍន៍ និងគ្រប់គ្រងការអនុវត្តគម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់សហគមន៍ ។
  • ជំរុញ និងលើកទឹកចិត្តក្នុងការថែរក្សាប្រពៃណី ទំនៀមទម្លាប់ និងរួមចំណែកលើកកម្ពស់ជីវភាពរស់របស់សហគមន៍មូលដ្ឋាន និងសហគមន៍ជនជាតិដើមភាគតិច ដែលរស់នៅតំបន់ការពារធម្មជាតិ ។
  • ពិនិត្យ តាមដាន និងវាយតម្លៃសកម្មភាពអភិវឌ្ឍន៍សហគមន៍តំបន់ការពារធម្មជាតិ ។
  • ធ្វើការស្តារ ដាំដុះព្រៃឈើនៅតំបន់ និងអភិរក្សព្រៃឈើនឹងសត្វព្រៃ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ
  • រៀបចំរបាយការណ៍ ប្រចាំខែ ត្រីមាស​ ឆមាស​ នព្វមាស​ និងប្រចាំឆ្នាំ ។
  • ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនពីថ្នាក់ដឹកនាំមន្ទីរ ។

         ៦.៣.៦ ការិយាល័យដែនជម្រកសត្វព្រៃ

  • រៀបចំផែនការសកម្មភាពសម្រាប់អនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ច្បាប់ និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធការអភិរក្សធនធានជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិឲ្យបានសមស្រប និងមាននិរន្តភាពក្នុងដែនជម្រកសត្វព្រៃ ភូមិសាស្រ្តខេត្តសាមី ។
  • គ្រប់គ្រង ការពារ និងអភិរក្សធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃ និងតំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប ភូមិសាស្រ្តខេត្តសាមី ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ
  • អប់រំ បណ្តុះបណ្តាល និងផ្សព្វផ្សាយអំពីគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងដែនជម្រកសត្វព្រៃនិងតបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប ភូមិសាស្រ្តខេត្តសាមី
  • ចូលរួមពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការគ្រប់គ្រងដែនជម្រកសត្វព្រៃ និងតំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប ភូមិសាស្រ្តខេត្តសាមី ដោយសហការជាមួយមន្ទីរនិងអង្គភាពពាក់ព័ន្ធ ។
  • ការពារ និងទប់ស្កាត់បទល្មើស បាតុភាព និងហេតុការណ៍ផ្សេងៗ ដែលកើតមានឡើងនៅក្នុងដែនជម្រកសត្វព្រៃ និងតំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប ភូមិសាស្ត្រខេត្តសាមី ព្រមទាំងរាយការណ៍ជូនថ្នាក់ដឹកនាំតាមឋានានុក្រម ។
  • គ្រប់គ្រងមន្ត្រីឧទ្យានុរក្ស អាវុធ សម្ភារៈ បរិក្ខា វត្ថុតាងគ្រប់ប្រភេទ និងឯកសារពាក់ព័ន្ធក្នុងដែនជម្រកសត្វព្រៃក្នុងភូមិសាស្ត្រខេត្តសាមី ។
  • ចងក្រងសំណុំរឿងពាក់ព័ន្ធបទល្មើសធនធានធម្មជាតិ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងចូលបំភ្លឺនៅក្នុងសវនាការ​របស់តុលាការតាមនីតិសម្បទាជាមន្ត្រីនគបាលយុត្តិធម៌ស្របតាមច្បាប់ និងលិខិតដ្ឋានគតិយុត្តពាក់ព័ន្ធ ។
  • ចូលរួមសិក្សា ស្រាវជ្រាវ និងរៀបចំទិន្នន័យប្រភេទសត្វ រុក្ខជាតិដែលកម្រ ងាយរងគ្រោះ កំពុងរងគ្រោះ និងជិតផុតពូជ ។
  • ត្រួតពិនិត្យ និងកត់ត្រារាល់ការនាំចេញ និងការនាំចូលផល អនុផលព្រៃឈើ ប្រភេទសត្វ រុក្ខជាតិ គ្រាប់ពូជ និងសំណាកផ្សេងៗ ព្រមទាំងមានវិធានការទប់ស្កាត់ភ្លើងឆេះព្រៃក្នុងដែនជម្រកសត្វព្រៃ ភូមិសាស្រ្តខេត្តសាមី ។
  • ចូលរួមពិនិត្យ តាមដាន និងវាយតម្លៃសកម្មភាពសេដ្ឋកិច្ចនៅក្នុងដែនជម្រកសត្វព្រៃ ភូមិសាស្រ្តខេត្តសាមី ។
  • ចូលរួមសិក្សា និងកំណត់តំបន់គ្រប់គ្រងនីមួយៗសម្រាប់ការអភិរក្ស និងការអភិវឌ្ឍ ។
  • ធ្វើការស្តារ ដាំដុះព្រៃឈើនៅក្នុងតំបន់ព្រៃរេចរឹល និងអភិរក្សព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃ ភូមិសាស្រ្តខេត្តសាមី ដើម្បីរួមចំណែកកាត់បន្ថយការរេចរឹល និងការបាត់បង់ព្រៃឈើ ។
  • បំពេញភារកិច្ចស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ក្រមនីតិវិធីព្រហ្មទណ្ឌ និងលិខិតដ្ឋានគតិយុត្តពាក់ព័ន្ធ ដោយអនុវត្តក្នុងតួនាទីជាមន្រ្តីនគបាលយុត្តិធម៌ ។
  • រៀបចំរបាយការណ៍ ប្រចាំខែ ត្រីមាស​ ឆមាស​ នព្វមាស​ និងប្រចាំឆ្នាំ ។
  • ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនពីថ្នាក់ដឹកនាំមន្ទីរ ។

           ៦.៣.៧ ការិយាល័យតំបន់ស្នូល មានតួនាទី និងភារកិច្ចដូចខាងក្រោម៖

  • រៀបចំផែនការសកម្មភាពសម្រាប់អនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ច្បាប់ និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការអភិរក្សធនធានជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិឲ្យបានសមស្រប និងមាននិរន្តភាពក្នុងតំបន់ស្នូលស្ទឹងសែន ភូមិសាស្រ្តខេត្តសាមី ។
  • គ្រប់គ្រង ការពារ និងអភិរក្សធនធានធម្មជាតិក្នុងតំបន់ស្នូលស្ទឹងសែន ភូមិសាស្រ្តខេត្តសាមី ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ។
  • អប់រំ បណ្តុះបណ្តាល និងផ្សព្វផ្សាយអំពីគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ការគ្រប់គ្រងតំបន់ការពារធម្មជាតិ ។
  • ចូលរួមពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធ ការគ្រប់គ្រងតំបន់ស្នូល ភូមិសាស្រ្តខេត្តសាមី ដោយសហការជាមួយមន្ទីរ និងអង្គភាពពាក់ព័ន្ធ ។
  • ការពារ ទប់ស្កាត់បទល្មើស បាតុភូត និងហេតុការណ៍ផ្សេងៗដែលកើតមានឡើងនៅក្នុងតំបន់ស្នូល ភូមិសាស្រ្តខេត្តសាមី ព្រមទាំងរាយការណ៍ជូនថ្នាក់ដឹកនាំតាមឋានានុក្រម ។
  • គ្រប់គ្រងមន្រ្តីឧទ្យានុរក្ស អាវុធ សម្ភារៈបរិក្ខា វត្ថុតាងគ្រប់ប្រភេទ និងឯកសាពាក់ព័ន្ធក្នុងតំបន់ស្នូល ភូមិសាស្រ្តខេត្តសាមី ។
  • ចងក្រងសំណុំរឿងពាក់ព័ន្ធបទល្មើសធនធានធម្មជាតិ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងចូលបំភ្លឺនៅក្នុងសវនាការ​របស់តុលាការក្នុងនីតិសម្បទាជាមន្ត្រីនគបាលយុត្តិធម៌ ស្របតាមច្បាប់ និងលិខិតដ្ឋានគតិយុត្តពាក់ព័ន្ធ ។
  • ចូលរួមសិក្សា ស្រាវជ្រាវ និងរៀបចំទិន្នន័យប្រភេទសត្វ និងរុក្ខជាតិដែលកម្រ ងាយរងគ្រោះ និងជិតផុតពូជ ។
  • ត្រួតពិនិត្យ និងកត់ត្រារាល់ការនាំចេញ និងការនាំចូលផល អនុផលព្រៃឈើ ប្រភេទសត្វ រុក្ខជាតិ គ្រាប់ពូជ និងសំណាកផ្សេងៗ ព្រមទាំងមានវិធានការទប់ស្កាត់ភ្លើងឆេះព្រៃក្នុងតំបន់ស្នូល ភូមិសាស្រ្តខេត្តសាមី ។
  • ចូលរួមពិនិត្យ តាមដាន និងវាយតម្លៃសកម្មភាពសេដ្ឋកិច្ច នៅតំបន់ស្នូល ភូមិសាស្រ្តខេត្តសាមី ។
  • ចូលរួមសិក្សា និងកំណត់តំបន់គ្រប់គ្រងនីមួយៗ សម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍ ។
  • ធ្វើការស្តារ ដាំដុះព្រៃឈើនៅតំបន់ និងអភិរក្សព្រៃឈើ និងសត្វព្រៃ នៅក្នុងតំបន់ស្នូល ភូមិសាស្រ្តខេត្តសាមី ដើម្បីចូលរួមចំណែកកាត់បន្ថយការរិចរឹល និងការបាត់បង់ព្រៃឈើ ។
  • បំពេញភារកិច្ចស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ក្រមនីតិវិធីព្រហ្មទណ្ឌ និងលិខិតដ្ឋានគតិយុត្តពាក់ព័ន្ធ ដោយអនុវត្តក្នុងតួនាទីជាមន្រ្តីនគបាលយុត្តិធម៌ ។
  • រៀបចំរបាយការណ៍ ប្រចាំខែ ត្រីមាស​ ឆមាស​ នព្វមាស​ និងប្រចាំឆ្នាំ ។
  • ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនពីថ្នាក់ដឹកនាំមន្ទីរ ។

          ៦.៣.៨ ការិយាល័យអភិរក្សធនធានធម្មជាតិ

  • រៀបចំផែនការសកម្មភាពសម្រាប់អនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ច្បាប់ និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធការអភិរក្សធនធានជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិឲ្យបានសមស្រប និងមាននិរន្តភាពក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារ ភូមិសាស្រ្តខេត្តសាមី ។
  • គ្រប់គ្រង ការពារ និងអភិរក្សធនធានធម្មជាតិក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារ ភូមិសាស្រ្តខេត្តសាមី ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ។
  • អប់រំ បណ្តុះបណ្តាល និងផ្សព្វផ្សាយអំពីគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ការគ្រប់គ្រងតំបន់ការពារធម្មជាតិ ។
  • ចូលរួមពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធ ការគ្រប់គ្រងតំបន់រ៉ាមសារបឹងទន្លេឆ្មារ ភូមិសាស្រ្តខេត្តសាមី ដោយសហការជាមួយមន្ទីរ និងអង្គភាពពាក់ព័ន្ធ ។
  • ការពារ និងទប់ស្កាត់បទល្មើស បាតុភូត និងហេតុការណ៍ផ្សេងៗដែលកើតមានឡើងនៅក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារ ភូមិសាស្រ្តខេត្តសាមី ព្រមទាំងរាយការណ៍ជូនថ្នាក់ដឹកនាំតាមឋានានុក្រម ។
  • គ្រប់គ្រងមន្រ្តីឧទ្យានុរក្ស អាវុធ សម្ភារៈបរិក្ខា វត្ថុតាងគ្រប់ប្រភេទ និងឯកសាពាក់ព័ន្ធក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារ ភូមិសាស្រ្តខេត្តសាមី ។
  • ចងក្រងសំណុំរឿងពាក់ព័ន្ធបទល្មើសធនធានធម្មជាតិ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងចូលបំភ្លឺនៅក្នុងសវនាការ​របស់តុលាការក្នុងនីតិសម្បទាជាមន្ត្រីនគបាលយុត្តិធម៌ ស្របតាមច្បាប់ និងលិខិតដ្ឋានគតិយុត្ត ពាក់ព័ន្ធ ។
  • ចូលរួមសិក្សា ស្រាវជ្រាវ និងរៀបចំទិន្នន័យប្រភេទសត្វ និងរុក្ខជាតិដែលកម្រ ងាយរងគ្រោះ និងជិតផុតពូជ ។
  • ត្រួតពិនិត្យ និងកត់ត្រារាល់ការនាំចេញ និងការនាំចូលផល អនុផលព្រៃឈើ ប្រភេទសត្វ រុក្ខជាតិ គ្រាប់ពូជ និងសំណាកផ្សេងៗ ព្រមទាំងមានវិធានការទប់ស្កាត់ភ្លើងឆេះព្រៃក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារ ភូមិសាស្រ្តខេត្តសាមី
  • ចូលរួមពិនិត្យ តាមដាន និងវាយតម្លៃសកម្មភាពសេដ្ឋកិច្ច នៅតំបន់រ៉ាមសារបឹងទន្លេឆ្មារ ភូមិសាស្រ្តខេត្តសាមី
  • ចូលរួមសិក្សា និងកំណត់តំបន់គ្រប់គ្រងនីមួយៗ សម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍ ។
  • ធ្វើការស្តារ ដាំដុះព្រៃឈើនៅតំបន់ និងអភិរក្សព្រៃឈើ និងសត្វព្រៃ នៅក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារ ភូមិសាស្រ្តខេត្តសាមី ដើម្បីចូលរួមចំណែកកាត់បន្ថយការរេចរឹល និងការបាត់បង់ព្រៃឈើ ។
  • បំពេញភារកិច្ចស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ក្រមនីតិវិធីព្រហ្មទណ្ឌ និងលិខិតដ្ឋានគតិយុត្តពាក់ព័ន្ធ ដោយអនុវត្តក្នុងតួនាទីជាមន្រ្តីនគបាលយុត្តិធម៌ ។
  • រៀបចំរបាយការណ៍ ប្រចាំខែ ត្រីមាស​ ឆមាស​ នព្វមាស​ និងប្រចាំឆ្នាំ ។
  • ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនពីថ្នាក់ដឹកនាំមន្ទីរ ។

         ៦.៣.៩ ការិយាល័យបរិស្ថានក្រុង-ស្រុក

  • ជាសេនាធិការអោយមន្ទីរបរិស្ថានខេត្ត
  • ទទួលបន្ទុកសម្របសម្រួលការងារពាក់ព័ន្ធ កិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានជីវចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិអោយមាននិរន្តភាព ការអភិវឌ្ឍដោយចីរភាព ក្រោមការណែនាំរបស់ប្រធានមន្ទីរបរិស្ថានខេត្ត និងអភិបាលនៃគណៈអភិបាលក្រុង ស្រុក ។
  • សហការ និងសម្របសម្រួលជាមួយការិយាល័យពាក់ព័ន្ធជុំវិញក្រុង ស្រុកលើការងារបរិស្ថាន ។
  • រៀបចំរបាយការណ៍ ប្រចាំខែ ត្រីមាស​ ឆមាស​ នព្វមាស​ និងប្រចាំឆ្នាំ ។
  • ទទួលអនុវត្តភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនពីថ្នាក់ដឹកនាំមន្ទីរ និងអភិបាលនៃគណៈអភិបាលក្រុង-ស្រុក ។

    ៦.  អំពីបុគ្គលិក

មន្ទីរបរិស្ថានខេត្តកំពង់ធំមានមន្ត្រីសរុបចំនួន១២៦នាក់ ក្នុងនោះស្រី០៥នាក់ ហើយមន្ត្រីជាប់កិច្ចសន្យាចំនួន២០នាក់ ក្នុងនោះស្រី០៤នាក់ ។

៧. បញ្ហាប្រឈម

បញ្ហាសំខាន់ៗដែលមន្ទីរបរិស្ថាន ក៏ដូចជាការិយាល័យបរិស្ថានក្រុង-ស្រុក កំពុងប្រឈម

  • ការយល់ដឹងនៅរបស់ប្រជាជនពីច្បាប់ស្ដីពីកិច្ចការពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិ ច្បាប់ស្តីពីតំបន់ការពារធម្មជាតិនិងច្បាប់ស្តីពីជីវសុវត្ថិភាព​ នៅមានកម្រិត ។
  • សហគមន៍តំបន់ការពារធម្មជាតិ ខ្វះការគាំទ្រពីស្ថាប័នរាជរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល ធ្វើឲ្យការគ្រប់គ្រងរបស់សហគមន៍ចុះខ្សោយ ទន្ទឹមនឹងនោះធនធានធម្មជាតិបានកំពុងទទួលរងការបំផ្លិចបំផ្លាញ ។
  • នៅតាមទីប្រជុំជនស្ទើរតែទាំងអស់ខ្វះអាងស្តុកសំរាមបណ្ដោះអាសន្ន និងទីលានចាក់សំណល់ ។
  • ម្ចាស់គម្រោងភាគច្រើនពុំទាន់ធ្វើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន តាមការណែនាំនៃអនុក្រឹត្យលេខ ៧២ អនក្រ-បក ។
  • ការកាប់ឈើអាណាធិបតេយ្យ និងការកាប់ឆ្ការរានព្រៃធ្វើចំការនៅតែកើតមាននៅក្នុងតំបន់ការពារធម្មជាតិ ។
  • បទល្មើសនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ និងការចាប់សត្វស្លាប នៅក្នុងតំបន់ស្នូលស្ទឹងសែន និងតំបន់រ៉ាមសារបឹងទន្លេឆឆ្នារ ។
  • ភ្លើងឆេះព្រៃលិច មិនអាចទប់ស្កាត់បាន កើតមានទ្បើងជារៀងរាល់ឆ្នាំ ។
  • កម្រិតជំនាញបច្ចេកទេសរបស់មន្រ្តីបរិស្ថាននៅមានកម្រិត ។

៨ សកម្មភាពស្នូល និងថវិការបស់មន្ទីរប្រចាំឆ្នាំ
      ៨.១ សកម្មភាពស្នូល
      ការងារស្នូលរបស់មន្ទីរបរិស្ថានខេត្តកំពង់គឺ ការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការអភិរក្សជីវៈចម្រុះ កិច្ចគាំពារ   បរិស្ថាន និងផ្សព្វផ្សាយលិខិតបទដ្ឋានផ្សេងៗ ទាក់ទងនឹងច្បាប់បរិស្ថាន ។
        ៨.២ ថវិការបស់មន្ទីរប្រចាំឆ្នាំ
    មន្ទីរបរិស្ថានខេត្តកំពង់ធំមានថវិកាប្រចាំឆ្នាំដូចជាជំពូក៦០ ជំពូក៦១ និងជំពូក៦៤ ។
១០. អាស័យដ្ឋានមន្ទីរបរិស្ថានខេត្តកំពង់ធំ

  • អាស័យដ្ឋាន ៖ ភូមិទី០៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
  • លេខទូរស័ព្ទ ៖ ០៦២ ២១ ០៥ ៣១
  • email: kampongthom.environment@gmail.com
  • ហ្វេសប៊ុក ៖ មន្ទីរបរិស្ថានខេត្តកំពង់ធំ