មន្ទីរមុខងារសាធារណៈ

   ព្រះរាជាណាចក្រកម្ពុជា
ជាតិ  សាសនា  ព្រះមហាក្សត្រ

ក្រសួងមុខងារសាធារណៈ

១./ សាវតារមន្ទីរមុខងារសាធារណៈខេត្ត
  រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៥នៃរដ្ឋសភាបានបង្កើតក្រសួងមុខងារសាធារណៈ ដោយព្រះរាជ ក្រមលេខ នស/រកម/១២១៣/១៦ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពី “ការបង្កើតក្រសួងមុខងារសាធារណៈ”ដោយបានដាក់បញ្ចូលស្ថាប័នចំនួនបីរួមមានរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ ក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល និងសាលាភូមិន្ទរដ្ឋបាល ដែលមានមុខងារ និងបេសកកម្ម សំខាន់ក្នុងការ ដឹកនាំគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា និងការងារ​កែទម្រង់រដ្ឋបាល សាធារណៈ។ ទន្ទឹមនេះ ​មន្ទីរមុខងារសាធារណៈខេត្តកំពង់ធំ បានរៀបចំពិធីប្រកាសដាក់ឲ្យ ដំណើរការជាផ្លូវ ការនៅថ្ងៃទី២១ ខែកក្កដាឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រី ក្រសួងមុខងារសា​ធារណៈ ឯកឧត្តម ប្រធានក្រុមប្រឹក្សា ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ដោយមាន ការចូលរួមពី ថ្នាក់ដឹកនាំ មន្ទីរអង្គភាព អភិបាលក្រុង-ស្រុក និងមន្រ្តី រាជការជាច្រើនរូបទៀត។ ចាប់ផ្តើមដំណើរ ការមន្ទីរមុខងារសាធារណៈខេត្តមានមន្ត្រីរាជការចំនួន០៨នាក់(ស្រី០២នាក់) ប៉ុណ្ណោះដែលសុទ្ធតែជាមន្រ្តីដែល បានផ្ទេរមកពីតាមបណ្តាអង្គភាពរួមមានមកពីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ចំនួន០២នាក់មកពីមន្ទីរអប់រំយុវជន និង កីឡាចំនួន០១នាក់ មកពីមន្ទីរផែនការចំនួន០៥នាក់។
២./ ចក្ខុវិស័យរបស់មន្ទីរមុខងារសាធារណៈខេត្ត
   ដើម្បីចូលរួម អនុវត្តកម្មវិធី កំណែទម្រង់រដ្ឋបាលសាធារណៈ ឲ្យបានជោគជ័យ នោះមន្ទីរមុខងារ     សាធារណៈខេត្ត បានដាក់ចេញនូវ ចក្ខុវិស័យ និងគោលបំណង សំខាន់ៗដូចខាងក្រោមនេះ៖
១./សេវាសាធារណៈប្រកបដោយគុណភាពមាន ភាពសាមញ្ញ ប្រសិទ្ធិភាព អាចជឿទុកចិត្តបាន ឆាប់ រហ័សឆ្លើយតបទាន់ពេលវេលាទៅ នឹងសេចក្តីត្រូវការមានភាពងាយស្រួល និងមានការចូលរួមពី អ្នកប្រើប្រាស់ សេវា។សេវាសាធារណៈ ត្រូវធ្វើការផ្តល់សេវាដែលផ្តោត ទៅលើសេចក្តី ត្រូវការជាក់ស្តែង និងឲ្យចំកន្លែងដែល មានសេចក្តីត្រូវការ របស់អ្នកប្រើប្រាស់សេវា កែលម្អគុណភាព និងប្រសិទ្ធិភាព លើកកំពស់តម្លាភាព និងការ ទទួលខុសត្រូវក្នុងការផ្តល់សេវា។
២./ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស សំដៅជំរុញ ឲ្យមន្រ្តីរាជការស៊ីវិលឲ្យកាន់តែមាន សមត្ថភាព ភាពស្វាហាប់ប្រសិទ្ធិភាព និង ការជឿទុកចិត្តក្នុងការផ្តល់សេវាសាធារណៈ ដោយប្រកាន់ខ្ជាប់នូវ វប្បធម៌ សាធារណៈ ឆន្ទៈ ម្ចាស់ការ ភក្តីភាព និងមនសិការវិជ្ជាជីវៈ។ការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្ស រៀបចំតួ នាទីភារកិច្ចរបៀបគ្រប់គ្រង និងចាត់ចែងការងារឲ្យមានភាពច្បាស់លាស់។គ្រប់គ្រងជំនាញ​ និងចំនួនមន្រ្តីឲ្យ ឆ្លើយតបទៅ និងសេចក្តីត្រូវការអភិវឌ្ឍ សមត្ថភាពការងារ និងពង្រឹងសីលធម៌ វិន័យព្រមទាំងលើកកំពស់ គុណផលនិងការទទួលខុសត្រូវរបស់មន្រ្តីរាជការស៊ីវិល។
៣./ប្រព័ន្ធបៀវត្សដែលធានាបាននូវសមធម៌ បង្កើនផលិតភាពនិងប្រសិទ្ធិភាពការងារនៃក្របខណ្ឌមន្ត្រី រាជការស៊ីវិល។រៀបចំប្រព័ន្ធបៀវត្ស ដែលធានានូវសមធម៌ ដោយបង្រួមគម្លាត បៀវត្សអតិប្បរមា និងអប្បរមា ធានាបើកផ្តល់ប្រាក់បៀវត្សជូនមន្ត្រីរាជការទាន់ពេលវេលាដល់ដៃនិងគ្រប់ចំនួនព្រមទាំងបង្កើនបៀវត្សប្រកបដោយចេរភាពផ្អែកលើស្ថានភាពនៃកំណើនសេដ្ឋកិច្ចនិងលទ្ធភាពទ្រទ្រង់បាននៃថវិកា។
៣./ គោលដៅ
   ដើម្បីអនុវត្តន៍តាមគោលនយោបាយរបស់ក្រសួងមុខងារសាធារណៈ មន្ទីរមុខងារសាធារណៈខេត្តបាន កំណត់នូវគោលដៅដូចខាងក្រោមនេះ ៖

  • ខិតខំអនុវត្តតាមខ្លឹមសារប្រកាសលេខ ១៩៧៩មស.នក ចុះថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៤របស់ ក្រសួងមុខងារ សាធារណៈស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់មន្ទីរមុខងារសាធារណៈរាជធានីខេត្តឱ្យមានប្រសិទ្ធិភាព ខ្ពស់។
  • យកចិត្តទុកដាក់អនុវត្តតាមគោលនយោបាយដោយផ្សារភ្ជាប់ផែនការសកម្មភាពរបស់ក្រសួងមុខងារ សាធារណៈ ដាក់ចុះនិងផែនការសកម្មភាពរបស់មន្ទីរដែលបានលើកឡើង។
  • អនុវត្តរាល់ផែនការ សកម្មភាព ដែលក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ចង្អុលបង្ហាញ និង ដាក់ចុះ។
    ៤./ ទិសដៅ
  • អនុវត្តគោលនយោបាយ និង ផែនការការងាររបស់ក្រសួងមុខងារសាធារណៈដែលជាប់ពាក់ព័ន្ធ និងថ្នាក់ ក្រោមជាតិ
  • លើកយោបល់រៀបចំផ្សព្វផ្សាយសម្របសម្រួលតាមដាន និងវាយតម្លៃលើការអនុវត្តគោលនយោបាយ និង ផែនការការងារក្នុងការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សនៅថ្នាក់ក្រោមជាតិ
  • ជួយគណៈអភិបាល និងក្រុមប្រឹក្សាក្នុងការ គ្រប់គ្រងមន្រ្តីរាជការស៊ីវិលតាមការធ្វើប្រតិភូកម្មអំណាចដល់ ថ្នាក់ ក្រោមជាតិ។
  • សហការជាមួយ មន្ទីរអង្គភាពជំនាញពាក់ព័ន្ធអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្របខ័ណ្ឌ យុទ្ធសាស្រ្តស្តីពីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការគោលនយោបាយស្តីពីសេវាសាធារណៈគោល នយោបាយស្តីពីធនធានមនុស្សក្នុងរដ្ឋបាល សាធារណៈគោលនយោបាយស្តីពីការ គ្រប់គ្រង និងការ អភិវឌ្ឍមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្របខ័ណ្ឌគតិយុត្តិ ពាក់ព័ន្ធនានា ដើម្បីអភិវឌ្ឍវិស័យ មុខងារ សាធារណៈ។
  • យកចិត្តទុកដាក់ធ្វើការបណ្តុះបណ្តាលដល់ថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងខេត្តអំពីលិខិតបទដ្ឋានគតិយុត្តិ
  • បូកសរុបសំណើផែនការប្រើប្រាស់ និងចូលរួមក្នុង ដំណើរការជ្រើសរើស មន្រ្តីក្របខណ្ឌ មន្រ្តីជាប់កិច្ច សន្យានៅថ្នាក់ក្រោមជាតិ។
  • ការពារផលប្រយោជន៍មន្ត្រីរាជការស៊ីវិល ផ្អែកតាមច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្រ្តីរាជការស៊ីវិល និង លិខិត បទដ្ឋានគតិយុត្តិជាធរមាន។
  • ពិនិត្យផ្ទៀងផ្ទាត់ផ្តល់យោបល់ គ្រប់គ្រង តាមដាន និងត្រួតពិនិត្យ លើសំណើនានា ពាក់ព័ន្ធនិងការ ប្រែប្រួលស្ថានភាពរដ្ឋបាលនិងគ្រួសារមន្រ្តីរាជការស៊ីវិលនិងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនិងការគ្រប់គ្រងមន្រ្តី រាជការថ្នាក់ក្រោមជាតិតាមការផ្ទេរភារកិច្ចពីក្រសួង។
    ៥./ បេសកកម្មនិងតួនាទីភារកិច្ចរបស់មន្ទីរ
        មន្ទីរមុខងារសាធារណៈខេត្ត​មានបេសកកម្មចម្បងក្នុង ការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារ សាធារណៈ ឲ្យឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍជាតិនិងមានតួនាទី ភារកិច្ច ដូចខាងក្រោម៖
  • រៀបចំផែនការសកម្មភាពនិងគម្រោងនានារបស់មន្ទីរ។
  • អនុវត្តគោលនយោបាយនិងផែនការការងាររបស់ក្រសួងមុខងារសាធារណៈដែលជាប់ពាក់ព័ន្ធនិងថ្នាក់ក្រោមជាតិដើម្បីធានានូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ។
  • លើកយោបល់រៀបចំផ្សព្វផ្សាយសម្របសម្រួលតាមដាន និងវាយតម្លៃលើការអនុវត្តគោលនយោបាយ និង ផែនការការងារក្នុងការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សនៅថ្នាក់ក្រោមជាតិ
  • ជួយគណៈអភិបាល និងក្រុមប្រឹក្សាក្នុងការ គ្រប់គ្រងមន្រ្តីរាជការស៊ីវិលតាមការធ្វើប្រតិភូកម្មអំណាចដល់ ថ្នាក់ក្រោមជាតិ។
  • សហការជាមួយ មន្ទីរអង្គភាពជំនាញពាក់ព័ន្ធអង្គការជាតិ និងអន្តរជាតិនិង ដៃគូអភិវឌ្ឍក្នុងការ អនុវត្ត កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ក្របខ័ណ្ឌយុទ្ធសាស្រ្តស្តីពីកំណែទម្រង់វិមជ្ឈការនិងវិសហ មជ្ឈការ គោលនយោបាយស្តីពីសេវាសាធារណៈ គោលនយោបាយស្តីពី ធនធានមនុស្សក្នុង រដ្ឋបាល សាធារណៈ គោលនយោបាយស្តីពីការគ្រប់គ្រងនិងការអភិវឌ្ឍមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិនិងក្របខ័ណ្ឌគតិយុត្តិ ពាក់ព័ន្ធនានា ដើម្បីអភិវឌ្ឍវិស័យមុខងារសាធារណៈ។
  • បូកសរុបសំណើផែនការប្រើប្រាស់ និងចូលរួមក្នុង ដំណើរការជ្រើសរើស មន្រ្តីក្របខណ្ឌ មន្រ្តីជាប់កិច្ច សន្យា បុគ្គលិកបណ្តែតនៅថ្នាក់ក្រោមជាតិ។
  • ការងារស្ថិតិ របាយការណ៍ និងទិន្ន័យពាក់ព័ន្ធនឹងការងាររបស់មន្ទីរ។
  • ការពារ ផលប្រយោជន៍មន្ត្រីរាជការស៊ីវិល ផ្អែកតាមច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្រ្តីរាជការស៊ីវិល និង លិខិតបទដ្ឋានគតិយុត្តិជាធរមាន។
  • ពិនិត្យផ្ទៀងផ្ទាត់ ផ្តល់យោបល់ គ្រប់គ្រង តាមដាន និងត្រួតពិនិត្យ លើសំណើនានា ពាក់ព័ន្ធនិងការ ប្រែប្រួលស្ថានភាពរដ្ឋបាលនិងគ្រួសារមន្រ្តីរាជការស៊ីវិលនិងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនិងការគ្រប់គ្រងមន្រ្តី រាជការថ្នាក់ក្រោមជាតិតាមការផ្ទេរភារកិច្ចពីក្រសួង។
  • អនុវត្តការងារផ្សេងទៀតតាមការកំណត់របស់ក្រសួង។
    ៦./ រចនាសម្ព័ន្ធគ្រប់គ្រង
      ដោយយោងតាមប្រកាសលេខ១៩៧៩ មស.នក ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃមន្ទីរមុខងារសាធារណៈ រាជធានី-ខេត្ត​ ដែលមានរចនាសម្ព័ន្ធគ្រប់គ្រង ការិយាល័យ ចំណុះចំនួន០៣​គឺ៖
    ១./ ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ
    ២./ ការិយាល័យក្របខណ្ឌនិងបណ្តុះបណ្តាល
    ៣./​ ការិយាល័យត្រួតពិនិត្យរដ្ឋបាលនិងបៀវត្ស
    អង្គការលេខរបស់មន្ទីរមុខងារសាធារណៈខេត្តកំពង់ធំ

មន្ទីរមានមន្រ្តីរាជការចំនួន ១៧នាក់ (ស្រី ០៣នាក់)ក្នុងនោះ
                – ប្រធានមន្ទីរ ០១រូប(ស្រី ០)
– អនុប្រធានមន្ទីរ ០៣រូប (ស្រី ០)
– ប្រធានការិយាល័យ ០២រូប (ស្រី​ ០១)
– អនុប្រធានការិយាល័យ ០៣រូប(ស្រី ០១)
– មន្រ្តីរាជការ ០៩រូប (ស្រី ០១)
៧./ ស្ថានភាពទូទៅនៃវិស័យមុខងារសាធារណៈ
    ក.សក្តានុពល៖

  • ថ្នាក់ដឹកនាំមន្ទីរមានសមត្ថភាពក្នុងការគ្រប់គ្រង ដឹកនាំ និងចាត់ចែង ការងារនៅក្នុងមន្ទីរបានល្អ។
  • យកចិត្តទុកដាក់ បណ្តុះបណ្តាល ដល់មន្រ្តីរាជការស៊ីវិល មានដូចជា៖ តែងតែចាត់មន្រ្តីឲ្យទៅចូលរួម សិក្ខាសាលា វគ្គបណ្តុះបណ្តាលផ្សេងៗជាដើម ថែមទាំងជំរុញមន្រ្តីរាជការក្នុងមន្ទីរឲ្យប្រឹងប្រែងរៀនសូត្រ តាមកំរិត សមត្ថភាព រៀងៗខ្លួន(បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់)។
  • រដ្ឋបាលខេត្ត បានអនុញ្ញាតឲ្យប្រើប្រាស់ អគាររបស់សាលាខេត្ត ទន្ទឹមនោះបានផ្តល់ដីមួយកន្លែងសម្រាប់ សាងសង់អាគារថ្មី។
  • ពង្រឹងការជួសជុលកែលម្អសម្អាតអាគារមន្ទីរនិងការិយាល័យចំណុះឲ្យមានផាសុខភាព សោភណ្ឌភាព
  • បំពាក់សម្ភារៈបរិក្ខាបច្ចេកទេស សម្ភារៈប្រើប្រាស់ និងមធ្យោបាយដឹកជញ្ជូន ឲ្យប្រើប្រាស់បាននូវតម្រូវការ ចាំបាច់របស់អង្គភាព។
            ខ.បញ្ហាប្រឈម ៖
  • មន្រ្តីរាជការមានចំនួនតិចជួបការលំបាកក្នុងការបែងចែកភារកិច្ចទៅតាមរចនាសម្ព័ន្ធដែលក្រសួង បាន កំណត់តាមខ្លឹមសារ ប្រកាសលេខ ១៩៧៩ មស.នក ចុះថ្ងៃទី ១៩ ខែ​មិថុនា ឆ្នាំ២០១៤។
  • បណ្តាមន្ទីរអង្គភាពមួយចំនួនពេលទទួលបានរាល់ប្រកាសសារាចរនិងលិខិតបទដ្ឋានផ្សេងៗដែលពាក់ព័ន្ធនិងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល មិនបានផ្ញើជូន ឬចម្លងជូនមន្ទីរមុខងារសាធារណៈខេត្តបានដឹង នៅឡើយរង់ចាំស្នើសុំការប្រែប្រួលស្ថានភាពរដ្ឋបាលជូនមន្រ្តីរាជការទើបភ្ជាប់មកជាមួយ តែម្តង។
  • ការអនុវត្តខ្លឹមសារអនុក្រឹត្យលេខ៤៩៧ អនក្រ.បក ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៣ និង សេចក្តីណែនាំលេខ២២០២មស.សណន​ ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៤ នៅមានការយឺតយ៉ាវ។
  • ការអនុវត្តសេចក្តីណែនាំលេខ៤៩៧មស.សណន ចុះថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៥ មិនទាន់ បានល្អ។
  • មិនទាន់មានអគារសម្រាប់ធើ្វជាអគាររដ្ឋបាលរបស់មន្ទីរដើម្បីបម្រើការងារដោយសព្វថ្ងៃខ្ចីអគាររបស់រដ្ឋបាល ខេត្តនៅឡើយ។
  • ខ្វះមធ្យោបាយធ្វើដំណើរ(រថយន្ត) សម្រាប់បម្រើការងារក្នុងខេត្ត និង ក្រៅខេត្ត។
  • ការសហការណ៍របស់មន្ទីរអង្គភាពជំនាញនិងស្រុក មួយចំនួននៅមានកំរិតនៅឡើយ។
    ៨./ សកម្មភាពស្នូលនិងថវិការបស់មន្ទីរប្រចាំឆ្នាំ
            ក.សកម្មភាពស្នូល៖
  • ពិនិត្យនិងផ្តល់ទិដ្ឋាការលើសំណុំឯកសារប្រាក់ម៉ោងបន្ថែមប្រចាំឆ្នាំ។
  • ពិនិត្យនិងផ្តល់ទិដ្ឋាការស្តីពីការកម្រិត របបម៉ោង កំណត់ម៉ោងបន្ថែម និងប្រាក់ម៉ោងបន្ថែមសម្រាប់ការ បង្រៀនក្នុងគ្រឹះស្ថានសាធារណៈ។
  • ចូលរួមការជ្រើសរើសគ្រូបង្រៀនជាប់កិច្ចសន្យាកម្មវិធីអប់រំក្រៅប្រព័ន្ធ។
  • ពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្របខណ្ឌមន្រ្តីរាជការស៊ីវិល បញ្ជីវត្តមានមន្រ្តីរាជការស៊ីវិល និងរចនាសម្ព័ន្ធ គ្រប់គ្រងនៅតាមការិយាល័យចំណុះមន្ទីរអង្គភាព និងសាលាស្រុកក្នុងខេត្ត។
  • បោះពុម្ពតារាងបៀវត្សប្រចាំខែតាមប្រព័ន្ធពត៌មានវិទ្យារបស់មន្រ្តីរាជការស៊ីវិល ជូនដល់មន្ទីរអង្គភាព ជំនាញ និងក្រុង-ស្រុកក្នុងខេត្ត។
  • ទៅទទួលនិងប្រគល់តារាងទូទាត់បៀវត្សមន្ត្រីរាជការស៊ីវិលប្រចាំខែ និងធ្វើការចែកជូន មន្ទីរអង្គភាព ក្រុង និងស្រុកនានាជុំវិញខេត្តបានទាន់ពេលវេលា។
  • ធ្វើសំណើសុំបញ្ចូលរបាយការណ៍ស្ដីពីការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសារមន្ត្រីរាជការស៊ីវិលរបស់ បណ្តាមន្ទីរអង្គភាព ក្រុង/ស្រុក ក្នុងតារាងពត៌មានវិទ្យា ទៅនាយកដ្ឋានគ្រប់គ្រងប្រព័ន្ធពត៌មានវិទ្យា នៃក្រសួងមុខងារ សាធារណៈ។
    ខ.សកម្មភាពគ្រប់គ្រងថវិការបស់មន្ទីរប្រចាំឆ្នាំ៖
  • បំពេញកិច្ចការផ្នែកថវិកា ហិរញ្ញវត្ថុ គណនេយ្យ និងលទ្ធកម្មសាធារណៈ និងរៀបចំរបាយការណ៍ គ្រប់គ្រង ថវិកា ប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំរបស់មន្ទីរ។
  • គ្រប់គ្រងចលនទ្រព្យនិងអចលនទ្រព្យរបស់មន្ទីរ និងការប្រែប្រួលទ្រព្យសម្បតិ្តរដ្ឋ។
  • យកចិត្តទុកដាក់គ្រប់គ្រង និងចំណាយថវិកាឲ្យទៅតាមកម្មវិធីសកម្មភាព និងតម្រូវការជាក់ស្តែងដែល បានលើកឡើង​ សំដៅបង្កើន គណនេយ្យភាព តម្លាភាពនិងប្រសិទ្ធិភាពខ្ពស់។
    ៩./ អសយដ្ឋាន
    អសយដ្ឋាន ៖ ភូមិទី០៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
    លេខទូរស័ព្ទ062​​ 210 539