មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ សហការណ៍ជាមួយសាលាបង្រៀនបើកបរដៃនិម្មិត ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យទ្រៀល

132

នៅព្រឹកថ្ងៃអង្គារ៍ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២២ ខែឧសភា ឆ្នា២០១៨ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានសហការជាមួយលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ អធិការដ្ឋាននគរបាលស្រុកបារាយណ៍ មន្រ្តីការិល័យសាធារណការ និងដឹកជញ្ជូនស្រុកបារាយណ៍ សាលាបង្រៀនបើកបរយានយន្ដដៃនិម្មិត ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យទ្រៀល ស្ថិតនៅភូមិសាលាឃុំ ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ស្ថិតក្នុងពិធីនេះ មានការចូលរួមពីសំណាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមសរុបចំនួន ១,៨៩៣នាក់ ស្រី ៩៨២ នាក់។

កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយ ដល់សិស្សានុសិស្ស ឲ្យយល់ច្បាស់ពីច្បាប់ចរចរណ៍ ក៏ដូចជាការណែនាំដល់ សិស្សមានការប្រុងប្រយ័ត្ន និងជៀសឲ្យផុតពីគ្រោះថ្នាក់ចរចរណ៍។

ស្ថិតក្នុងឱកាសនេះដែរ ក៏មានកម្មវិធីសួរសំនួុរយកមួកសុវត្ថិភាព និងចែកខិត្តបណ្ណពាក់ព័ន្ធច្បាប់ចរាចរណ៍ផ្លូវគោក ដូចខាងក្រោម ៖

១. ខិត្តបណ្ណសញ្ញាចរាចរណ៍សំខានៗចំនួន ២០សន្លឹក
២.សៀវភៅអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ១៥០ក្បាល
៣. សៀវភៅផ្លាកសញ្ញាចរាចរណ៍ចំនួន ០២ក្បាល
៤. សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចំនួន ១០ក្បាល
៥.ខិត្តបណ្ណសម្រាប់អ្នកថ្មើរជើងចំនួន ១០សន្លឹក
៦.ស្ទីកឃ័រចំណាំងផ្លាតចំនួន៥០០សន្លឹក
៧.ខិត្តបណ្ណជំនួុយស្មារតីស្ដីពីច្បាប់ចរាចរណ៍ផ្លុវគោកសម្រាប់ផ្សព្វផ្សាយប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លវចំនួន ៤០០សន្លឹក
៨.មួកសុវត្ថិភាពចំនួន ០៥មួក ។