មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យហ៊ុនសែនក្រវ៉ា ស្ថិតក្នុងស្រុកបារាយណ៍

8

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានសហការជាមួយលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត រដ្ឋបាលស្រុកបារាយណ៍ អធិការដ្ឋាននគរបាលស្រុកបារាយណ៍ ប៉ុស្តិ៍រដ្ឋបាលឃុំក្រវ៉ា ការិយាល័យសាធារណការ និងដឹកជញ្ជូនស្រុកបារាយណ៍ ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យហ៊ុនសែនក្រវ៉ា ស្ថិតនៅភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមសរុបចំនួន ១.៥៧៤នាក់ ស្រី ៨៤១នាក់ និងមានកម្មវិធីសួរសំនួុរយកមួកសុវត្ថិភាព និងចែកខិត្តបណ្ណពាក់ព័ន្ធច្បាប់ចរាចរណ៍ផ្លូវគោក ដូចខាងក្រោម ៖
១. ផ្ទាំងរូបភាពសញ្ញាចរាចរណ៍សំខានៗចំនួន ០៥សន្លឹក
២.សៀវភៅអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ១០០ក្បាល
៣. សៀវភៅផ្លាកសញ្ញាចរាចរណ៍ចំនួន ០១ក្បាល
៤. សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចំនួន ៥០ក្បាល
៥.ផ្ទាំងរូបភាពសម្រាប់អ្នកថ្មើរជើងចំនួន ០៥សន្លឹក
៦.ស្ទីកឃ័រចំណាំងផ្លាតចំនួន ៣០០សន្លឹក
៧.ខិត្តបណ្ណជំនួុយស្មារតីស្ដីពីច្បាប់ចរាចរណ៍ផ្លុវគោកសម្រាប់ផ្សព្វផ្សាយប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លវចំនួន ៤០០សន្លឹក
៨.មួកសុវត្ថិភាពចំនួន ០៥មួក ។
៩. ផ្ទាំងរូបភាពការកំណត់ទំហំទ្រុងរថយន្ដ និងទំហំផ្ទុកទំនិញចំនួន ០៥សន្លឹក
១០. ពាក្យស្លាក «ថ្ងៃនេះ ថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍» ចំនួន ០៥សន្លឹក