មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ សហការជាមួយលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ បើកវគ្គផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

51

ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានសហការជាមួយលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ បើកវគ្គផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅសាលប្រជុំ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ដោយមានអ្នកចូលរួមចំនួន ៤២នាក់ ស្រី៤នាក់ ដោយចំណាយសំភារៈដូចខាងក្រោម ៖
១. សៀវភៅ អ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង? ចំនួន ៤២ក្បាល
២. ចំណាំងផ្លាត ស្តីពី ការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ចំនួន ៤២សន្លឹក