មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានសហការជាមួយលេខាធិការដ្ឋាន នៃអនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកខេត្ត បានបើកវគ្គផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

80

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃអង្គារ១កើត ខែអាសាធ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានសហការជាមួយលេខាធិការដ្ឋាន នៃអនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកខេត្ត បានបើកវគ្គផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅក្នុងសាលប្រជុំមន្ទីរសាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ធំ ដោយមានអ្នកចូលរួមសរុបចំនួន ២៥នាក់ ស្រី ០៤នាក់ ចែកខិត្តបណ្ណពាក់ព័ន្ធច្បាប់ចរាចរណ៍​ផ្លូវគោក ដូចខាងក្រោម ៖
១.ខិត្តបណ្ណជំនួយស្មារតីស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក​សម្រាប់ផ្សព្វផ្សាយប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នក​ប្រីប្រាស់​​ផ្លូវចំនួន ២៥សន្លឹក
២. ខិត្តបណ្ណគោរពច្បាប់ចរាចរណ៍ គឺដើម្បីការពារជីវិតអ្នក គ្រួសារអ្នក និងអ្នកដទៃចំនួន ២៥សន្លឹក
៣. ខិត្តបណ្ណសីលធម៌១០ចំណុចសម្រាប់សុវត្តិភាពចរាចរណចំនួន ២៥សន្លឹក