មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បើកវគ្គផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

64

ថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី0៩ ខែ កុម្ភៈ ឆ្នាំ ២០១៨ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំបានសហការជាមួយលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ បើកវគ្គផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅសាលប្រជុំ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ដោយមានអ្នកចូលរួមចំនួន ២៨នាក់ ស្រី៣នាក់ ដោយចំណាយសំភារៈដូចខាងក្រោម ៖
១. សៀវភៅ អ្វីអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង? ចំនួន ២៨ក្បាល
២. ចំណាំងផ្លាត ស្តីពី ការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ចំនួន២៨សន្លឹក
៣. បទបញ្ញាត្តិសំខាន់ៗ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ចំនួន ២៨ សន្លឹក