មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យកំពង់ធំ ស្ថិតនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន

104

នៅព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នា២០១៨ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានសហការជាមួយលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ សាលាបង្រៀនបើកបរយានយន្ដដៃនិម្មិត ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យកំពង់ធំ ស្ថិតនៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានលោកគ្រូ អ្នកគ្រូសិស្សានុសិស្ស អ្នកចូលរួមសរុបចំនួន ២,៨១២នាក់ ស្រី ១,៤២៣នាក់ និងមានកម្មវិធីសួរសំណួរយកមួកសុវត្ថិភាព និងចែកខិត្តបណ្ណពាក់ព័ន្ធច្បាប់ចរាចរណ៍ផ្លូវគោក ដូចខាងក្រោម ៖
១. ខិត្តបណ្ណសញ្ញាចរាចរណ៍សំខាន់ៗចំនួន ២១សន្លឹក
២.ខិត្តបណ្ណបទបញ្ញត្តិសំខាន់ៗនៃច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន ៣០០សន្លឹក
៣.សៀវភៅអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ១០០ក្បាល
៤. សៀវភៅផ្លាតសញ្ញាចរាចរណ៍ចំនួន ០២ក្បាល
៥. សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចំនួន ១០ក្បាល
៦.ខិត្តបណ្ណសម្រាប់អ្នកថ្មើរជើងចំនួន ១០សន្លឹក
៧.ចំណាំងផ្លាតស្ដីពីការពាក់មួសុវត្ថិភាពឲ្យបានត្រឹមត្រូវ ចំនួន ៣០០សន្លឹក
៨.ស្ទីកឃឺចំណាំងផ្លាតចំនួន ៣០០ សន្លឹក
៩.ចំណាំងផ្លាតស្ដីពីការពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវចំនួន ២០០សន្លឹក
១០.ខិត្តបណ្ណគោរពច្បាប់ចរារចណ៍គឺដើម្បីការពារអ្នក គ្រួសារអ្នក និងអ្នកដទៃចំនួន ៣០០សន្លឹក
១១.មួកសុវត្ថិភាពចំនួន ០៥មួក ។