មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បើកយុទ្ធនាការផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក នៅបណ្តោយផ្លូវជាតិលេខ៦ មុន បុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០១៨

156

នៅព្រឹកថ្ងៃច័ន្ទ ៩រោច ខែ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី០៩ ខែមេសា ឆ្នា២០១៨ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានសហការជាមួយលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត មន្រ្តីការិយាល័យសាធារណការ និងដឹកជញ្ជូនស្រុកបារាយណ៍ បានចុះធ្វើយុទ្ធនាការ និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅតាមបណ្តោយផ្លូវជាតិលេខ៦ ទីប្រជុំជន ផ្សារតាំងគោក ផ្សាររំលង ផ្សារបារាយណ៍ ផ្សារកំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលបានចែកខិត្តបណ្ណពាក់ព័ន្ធច្បាប់ចរាចរណ៍ផ្លូវគោក ដូចខាងក្រោម ៖
១.ខិត្តបណ្ណបទបញ្ញត្តិសំខាន់ៗនៃច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន ៥០០សន្លឹក
២.សៀវភៅអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ៣០០ក្បាល
៣.ចំណាំងផ្លាតស្ដីពីការពារជីវិតអ្នកពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ចំនួន ៣០០សន្លឹក
៤.ស្ទីកឃឺចំណាំងផ្លាតចំនួន ៦០០ សន្លឹក
៥.ចំណាំងផ្លាតស្ដីពីការពារជីវិតអ្នកពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវចំនួន ២០០ សន្លឹក
៦.សីលធម៌១០ចំណុចសម្រាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោកចំនួុន ៣០០សន្លឹក
៧. ខិត្តបណ្ណជំនួុយស្មារតីស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកសម្រាប់ផ្សព្វផ្សាយប្រកាសំខាន់ដែរត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវចំនួុន ៣០០ សន្លឹក ៨.សេចក្ដីអំពាវនាវស្ដីពីបង្ការ ការទប់ ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសបុណ្យចូលឆ្នាំប្រៃណីជាតិចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ របស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំចំនួុន ២០០សន្ទឹក