មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅវិទ្យា ល័យហ៊ុន សែន ស្រះបន្ទាយ ស្រុកបារាយណ៍

105

នៅព្រឹកថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦១ ត្រូវនិងថ្ងៃទី២០ ខែមេសា ឆ្នា២០១៨ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានសហការជាមួយលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ អធិការដ្ឋាននគរបាលស្រុកបាយរាណ៍ មន្រ្តីការិយាល័យសាធារណការ និងដឹកជញ្ជូនស្រុកបារាយណ៍ ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យហ៊ុន សែន ស្រះបន្ទាយ ស្ថិតនៅភូមិស្រះបន្ទាយ ឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អ្នកចូលរួមសរុបចំនួន ៥៤នាក់ ស្រី ៣៣នាក់ និងមានកម្មវិធីសួរសំណួរយកមួកសុវត្ថិភាព និងចែកខិត្តបណ្ណពាក់ព័ន្ធច្បាប់ចរាចរណ៍ផ្លូវគោក ដូចខាងក្រោម ៖
១. ខិត្តបណ្ណសញ្ញាចរាចរណ៍សំខាន់ៗចំនួន ១០សន្លឹក
២.ខិត្តបណ្ណបទបញ្ញត្តិសំខាន់ៗនៃច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន ៣០០សន្លឹក
៣.សៀវភៅអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ១១៨ក្បាល
៤.សៀវភៅផ្លាតសញ្ញាចរាចរណ៍ចំនួន ០២ក្បាល
៥.សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចំនួន ១០ក្បាល
៦.ខិត្តបណ្ណសម្រាប់អ្នកថ្មើរជើងចំនួន ១០សន្លឹក
៧.ចំណាំងផ្លាតស្ដីពីការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ចំនួន ១០០សន្លឹក
៨.ស្ទីកឃ័រចំណាំងផ្លាតចំនួន ២០០សន្លឹក
៩.ចំណាំងផ្លាតស្ដីពីការពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវចំនួន ១០០សន្លឹក
១០.ខិត្តបណ្ណជំនួុយស្មារតីស្ដីពីច្បាប់ចរាចរណ៍ផ្លុវគោកសម្រាប់ផ្សព្វផ្សាយប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លវចំនួន ១០០សន្លឹក
១១.មួកសុវត្ថិភាពចំនួន ០៤មួក ។