មន្ទីរសាធារណការ និង ដឹកជញ្ជូន

១. រូបថតអង្គភាព និងLogo

២.សាវតាមន្ទីរសាធារណការ និងដឹកជញ្ជូន
ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ ដែលប្រកាសបង្កើត អោយប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦។​ ដោយយោងតាមច្បាប់ស្តីពី ការបង្កើតក្រសួងសាធារណការ និងដឹកជញ្ជូន ៖
មាត្រា១ :         ត្រូវបានបង្កើតក្រសួងសាធារណការ និងដឹកជញ្ជូន ចំណុះរាជរដ្ឋាភិបាលកម្ពុជា ។
មាត្រា២ :         ក្រសួងសាធារណការ និងដឹកជញ្ជូន មានសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រងលើវិស័យ​សាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា ។
មាត្រា៣​ :         សាធារណការ និងដឹកជញ្ជូន ត្រូវបានដឹកនាំដោយរដ្ឋមន្រ្តីមួយរូប ដែលអាចអមដោយ​រដ្ឋលេខាធិការ និង ឫអនុរដ្ឋលេខាធិការតាមការចាំបាច់ ។
មាត្រា៤ :         ការរៀបចំរចនាសម័្ពន្ធ និងការប្រព្រឹត្តទៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវកំណត់ដោយអនុក្រឹត្យ ។
មាត្រា៥ :         បទបញ្ញាត្តិទាំងឡាយដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍ ។
៣.ទស្សនវិស័យ និងចក្ខុវិស័យ
ទស្សនៈវិស័យរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ គឺដឹកនាំ និងគ្រប់គ្រងវិស័យសាធារណការ និងដឹកជញ្ជូន ប្រកបដោយនិរន្តភាព និងប្រសិទ្ធភាព ។
៤.គោលដៅ
-រៀបចំបេសកកម្ម និងរចនាសម្ព័ន្ធគ្រប់គ្រងរបស់មន្ទីរ
-រៀបចំមុខងារ និងភារកិច្ចរបស់ការិយាល័យ អង្គភាពនៃមន្ទីរ
-នាគុណភាព និងប្រសិទ្ធភាពនៃលទ្ធផលបំពេញការងារក្នុងវិស័យសាធារណការ និងដឹក​ជញ្ជូន
៥.ទិសដៅៈ
            ទិសដៅការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ គឺអ្វីៗទាំងអស់ ដើម្បីគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងសេវាដឹកជញ្ជូន កាន់តែប្រសើរ មានប្រសិទ្ធិភាព សុវត្ថិភាព ទំនើប និងតម្លៃថោកជូនប្រជាពលរដ្ឋ ។
៦.បេសកកម្មរបស់មន្ទីរ
គ្រប់គ្រងការអនុវត្តនយោបាយជាតិ លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ដែលស្ថិតនៅក្រោមដែនសមត្ថិកិច្ចរបស់ខ្លូន សហការជាមួយស្ថាប័ននានា ដើម្បីអភិវឌ្ឍន៍ ។
-សមិទ្ធិ ថែទាំ គ្រប់គ្រងលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន កំពង់ផែ ផ្លូវដែក ផ្លូវទឹក និង អាគាររដ្ឋ ។
-អនុវត្តន៍បទបញ្ជាស្តីពីអាជីវកម្ម លើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក ។
-អនុវត្តន៍បទបញ្ជា និងត្រួតពិនិត្យលើការដឹកជញ្ជូន តាមផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក ។
-ចូលរួម និងសហការអនុវត្តន៍ច្បាប់ បទប្បញ្ញាត្តិ បទដ្ឋាននានា ដែលពាក់ព័ន្ធនឹងសំណង់ ផ្លូវថ្នល់ ស្ពាន។
-សមិទ្ធិសំណង់ផ្សេងៗ ទៀត ដែលរាជរដ្ឋាភិបាលប្រគល់អោយ ។
៧.រចនាសម្ព័ន្ធរបស់មន្ទីរ

           ៧​.១.ការិយាល័យចំណុះឲ្យមន្ទីរ
ការិយាល័យចំណុះមន្ទីរមានចំនួន ០៩ ការិយាល័យ គឺ​ ៖
១.ការិយាល័យកិច្ចការទូទៅ
២.ការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ
៣.ការិយាល័យផែនការ ហិរញ្ញវត្ថុ
៤.ការិយាល័យសណ្ដាប់ធ្នាប់សាធារណៈ
៥.ការិយាល័យលូទឹក និងស្ថានីយចម្រោះទឹកកខ្វក់
៦.ការិយាល័យបច្ចេកទេស
៧.ការិយាល័យដឹកជញ្ជូនផ្លូវគោក
៨.ការិយាល័យដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ
៩.ការិយាល័យសុវត្ថិភាពចរាចរណ៍
សេវាដ្ឋានចំណុះឲ្យការិយាល័យដឹកជញ្ជូនផ្លូវគោកមានចំនួន ០២ គឺ៖
១.សេវាដ្ឋានចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត
២.សេវាដ្ឋានផ្តល់បណ្ណបើកបរយានយន្តការិយាល័យនៅថ្នាក់ក្រុង-ស្រុក នៃមន្ទីរ មានចំនួន ០៨ គឺ៖
១.ការិយាល័យសាធារណការ និងដឹកជញ្ជូន ក្រុងស្ទឹងសែន
២.ការិយាល័យសាធារណការ និងដឹកជញ្ជូន ស្រុកសន្ទុក
៣.ការិយាល័យសាធារណការ និងដឹកជញ្ជូន ស្រុកបារាយណ៍
៤.ការិយាល័យសាធារណការ និងដឹកជញ្ជូន ស្រុកកំពង់ស្វាយ
៥.ការិយាល័យសាធារណការ និងដឹកជញ្ជូន ស្រុកស្ទោង
៦.ការិយាល័យសាធារណការ និងដឹកជញ្ជូន ស្រុកប្រាសាទបល្ល័ង្ក
៧.ការិយាល័យសាធារណការ និងដឹកជញ្ជូន ស្រុកប្រាសាទសំបូរ
៨.ការិយាល័យសាធារណការ និងដឹកជញ្ជូន ស្រុកសណ្តាន់

           ៧.២. អំពីបុគ្គលិក
            មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ មានមន្ត្រីរាជការបម្រើការងារសរុបចំនួន១០០នាក់ ស្រីចំនួន២១នាក់
– មន្ត្រីក្របខ័ណ្ឌមានចំនួន ៦០នាក់ ស្រី ១៤នាក់ ។
-មន្ត្រីជាប់កិច្ចសន្យាមានចំនួន ៤០នាក់ ស្រី០៧នាក់ ។
៨.ស្ថានភាពទូទៅនៃវិស័យរបស់មន្ទីរ(បញ្ហាប្រឈម)
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ គឺជាស្ថាប័នសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ចំណុះ    ឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន និងសាលាខេត្តកំពង់ធំ ដែលមានតួនាទីគ្រប់គ្រង លើវិស័សាធារណការ និងដឹកជញ្ជូននៅទូទាំងខេត្តកំពង់ធំក្នុងនាមជាសេនាធិការផ្ទាល់អោយក្រសួង ជំនាញរបស់ខ្លួន។
បញ្ហាប្រឈម
នៅតែមានរថយន្តដឹកលើសទម្ងន់ និងរថយន្តមួយចំនួនទៀតមិនចូលស្ថានីយជញ្ជីង ដោយ​ស្ថានីយជញ្ជីងមានតែមួយកន្លែងមិនអាចធ្វើការទប់ស្កាត់បានទាំងស្រុងចំពោះរថយន្ត​ល្មើសដឹកលើសកំណត់។
– ប្រជាពលរដ្ឋនៅមិនទាន់យល់ពីច្បាប់ចរាចរណ៍ផ្លូវគោក ធ្វើឲ្យមានគ្រោះថ្នាក់ញឹកញាប់ ។
– ការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកំរិតក្នុងការប្រើប្រាស់លើដីចំណីផ្លូវ នៅតែមានការចាក់​ដីខ្ពស់ជាងថ្នល់ និងសង់សំណង់រឹងលើដីចំណីផ្លូវ ។
– គ្មានថវិកាសម្រាប់ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោ និងច្បាប់ស្តីពីផ្លូវថ្នល់ ។
– ខ្វះសំភារៈគ្រឿងចក្រសម្រាប់ការងារថែទាំផ្លូវថ្នល់ ។
៩.អសយដ្ឋាន និងលេខទំនាក់ទំងន
           មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ មានអសយដ្ឋាន តីរវិថីស្ទឹងសែន ភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ទូរស័ព្ទទំនាក់ទំនងលេខៈ 012526409 លោក អ៊ឹម សុឌីណា ប្រធានមន្ទីរ