មន្ទីរសុខាភិបាល

ពត៌មានពីមន្ទីរសុខាភិបាលខេត្តកំពង់ធំ

២. សាវតាៈ

មុន​ឆ្នាំ១៩៩៥រចនា​សម័យ​ន្ធ័​សុខា​ភី​បាល​នៅ​ខេត្តកំពង់ធំ​ក៏ដូចជា​ខេត្ត​ក្រុង​ទូទាំងប្រទេស​គឹ​ខេត្ត១ មាន​មន្ទីរពេទ្យ​ខេត្ត១, ស្រុក១មាន​មន្ទីរពេទ្យ​ស្រុក១, ឃុំ១មាន​គិលានដ្ឋាន​ឃុំ១។ក្រោយពី​ធ្វើកំណែទម្រង់​ប្រ​ពន្ធ័​គ្របដណ្តប់​សុខាភិបាល​ឆ្នាំ១៩៩៥  ប្រ​ពន្ធ័​គ្របដណ្តប់​សុខាភិបាល​ត្រូវបាន​កែទម្រង់​ដោយ​ផ្អែក លើ​មូលដ្ឋាន​នៃ​លក្ខណៈ​វិនិច្ឆយ័​ប្រជាសាស្ត្រ និង​ភូមិសាស្ត្រ។

ដោយឡែក​ខេត្តកំពង់ធំ​ដែលមាន​ក្រុង/ស្រុក​ចំនួន៨ និង​ឃុំ/សង្កាត់​ចំនួន៨១ ត្រូវ​បានកំណត់​នូវ​ការ​គ្រប ដណ្ដប់​សុខា​ភី​បាល​គឺ មាន​មន្ទីរពេទ្យ​ខេត្ត១, មន្ទីរពេទ្យបង្អែក​ស្រុក​ចំនួន២ និង​មណ្ឌល​សុខភាព​ចំនួន៥២ និង​ប៉ុស្តិ៍​សុខភាព​ចំនួន៤ (គិត​ត្រឹម​ឆ្នាំ២០១៨)។

៣. ទស្សនៈ​វិសយ័ៈ

ប្រជាពលរដ្ឋ​ទាំងអស់​ទទួលបាន​នូវ​សុខភាព និង​សុខមាលភាព​កាន់តែ​ប្រសើរឡើង​ដើម្បី​ចូលរួម អភិវឌ្ឍ សេដ្ឋកិច្ច និង​សង្គម​ដោយ​និរន្តរភាព។

៤. ទិស​ដៅៈ

អភិវឌ្ឍន៍​ប្រព័ន្ធ​សុខាភិបាល ដោយ​ផ្ដល់​លទ្ធភាព​ទទួលបាន​នូវ​សេវា​សុខភាព​ប្រកបដោយ​គុណភាព និង​សមធម៌ ដើម្បី​កែលម្អ​ស្ថានភាព​សុខភាព និង​សុខមាលភាព​ប្រជា​ពល​រដ្ឋកម្ពុជា គ្រប់រូប ផ្ដោតលើ​ស្ត្រី កុមារ-ជនក្រីក្រ ជន​ងាយ​រងគ្រោះ និង​ជន​ចាស់ជរា។

៥. គោល​ដៅៈ

៥‌.១. កាត់បន្ថយ​អត្រា​ស្លាប់​នៃ​មាតា-ទារក និង​កុមារ
៥.២. កាត់បន្ថយ​អត្រា​ឈឺ និង​ស្លាប់​នៃ​ជំងឺឆ្លង
៥.៣. កាត់បន្ថយ​អត្រា​ឈឺ និង​ស្លាប់​នៃ​ជំងឺមិនឆ្លង
៥.៤. លើក​កំពស់​គុណភាព​សេវា

៦. បេស​កក​ម្មៈ ជំរុញ​ការគ្រប់គ្រង និង​ដឹកនាំ​វិសយ័​សុខាភិបាល​ប្រកបដោយ​ប្រសិទ្ធភាព​ដោយ​ធានាថា ប្រជាពលរដ្ឋ​គ្រប់រូប​បាន​ចូលទៅ​ប្រើប្រាស់​សេវា​សុខាភិបាល​ដែលមាន​គុណភាព ប្រសិទ្ធិភាព សុវត្ថិភាព និង​សមធម៌។

៧. រច​នាស​ម្ពន្ធ័​គ្រប់​គ្រ​ងៈ

៧.១. អំពី​កា​រិយាលយ័​ចំណុះ៖
មន្ទីរ​សុខាភិបាល​ខេត្ត​មាន​កា​រិយាលយ័​ជំនាញ​ចំណុះ​ឳ្យ​មន្ទីរ​ចំនួន៤គឺ កា​រិយាលយ័​បចេ្ចក ទេស, កា​រិយាលយ័​រដ្ឋបាល-បុគ្គលិក, កា​រិយាលយ័​គណនេយ្យ​និង កា​រិយាលយ័ឳសថ។នៅតាម​ស្រុក មន្ទីរ​មាន​កា​រិយាលយ័​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ចំនួន៣, មន្ទីរពេទ្យបង្អែក​ចំនួន៣,មណ្ឌល​សុខភាព​ចំនួន៥២ និង​ប៉ុស្តិ​សុខភាព​ចំនួន៤។
៧.២.  អំពី​បុគ្គលិកៈ
មន្ទីរ​មាន​បុគ្គលិក​សរុប​ចំនួន ៧៦២នាក់ ស្រី៤៣៩នាក់ ក្នុងនោះ​មាន​វេជ្ជបណ្ឌិត​ឯកទេស ៥នាក់, វេជ្ជបណ្ឌិត​ទូទៅ ៥៩នាក់, គ្រូពេទ្យ​មធ្យម១១នាក់, ឳសថ​ការី      ១៣នាក់, ឳសថ​ការី​មធ្យម២នាក់, ទន្ត​បណ្ឌិត១០នាក់, ទន្តពេទ្យ​មធ្យម១នាក់, អ្នកព្យាបាល​ដោយ​ចលនា ៤នាក់,បរិញ្ញា​បត័្រ​គិលានុបដ្ឋាក ២នាក់, គិលានុបដ្ឋាក​មធ្យម ១៧២នាក់, គិលានុបដ្ឋាក​បថ​ម១២៣នាក់, បរិញ្ញា​បត័្រ​ឆ្មប១នាក់ ឆ្មប​មធ្យម១៣១នាក់, ឆ្មប​បថ​ម១០២នាក់, អ្នក​មន្ទីរពិសោធន៍​មធ្យម ២២នាក់,ទន្ត​គិលានុបដ្ឋាក​មធ្យម៧នាក់,បុគ្គលិក​ជំនាញ​ផ្សេងៗ១១នាក់​និង​បុគ្គលិក​គ្មាន​បច្ចេកទេស៥៩នាក់។

៨. ស្ថាន​ភាពទូទៅ (សក្តានុពល និង​បញ្ហា​ប្រឈម)៖

៨.១. សក្តា​នុ​ពលៈ
– មានច្បាប់ គោលនយោបាយ សេចក្តីណែនាំ សម្រាប់​ជា​ត្រី​វិសយ័
– មាន​ផែនការ​សកម្មភាព និង​ថវិកា​ច្បាស់លាស់
– មាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល ក្រសួង អាជ្ញា​ធរ័​មូលដ្ឋាន អង្គ​ភា​ពពាក់​ពន្ធ័ និង​ដៃគូ​អភិវឌ្ឍ​នានា
– មាន​ការចូលរួម​អនុវត្ត​ការងារ​យ៉ាងសកម្ម​ពី​មន្ត្រី​សុខាភិបាល​គ្រប់​លំដាប់ថ្នាក់
– មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ

៨.២. បញ្ហា​ប្រ​ឈមៈ

– មណ្ឌល​សុខភាព​ត្រូវ​ចំណាយ​ថវិកា និង​ពេលវេលា​ច្រើន ក្នុង​ការចុះ​ស្វែង រក​កុមារ គ្រួសារ​ចល័ត​ទីលំនៅ ដើម្បី​ផ្ដល់​ថ្នាំបង្ការ។
– ហេដ្ឋារច​នាស​ម្ពន្ធ័​នៅតាម​មន្ទីរពេទ្យ​និង​មណ្ឌល​សុខភាព​មួយចំនួន​មាន​សភាព​ចាស់​ទ្រុឌទ្រោម។
– ការ​គ្របដណ្តប់​នៃ​សេវា​ជំងឺមិនឆ្លង‑​រ៉ាំរ៉ៃ ទាំង​សេវា​ជា​មូលដ្ឋាន និង​សេវា​ឯកទេស នៅមាន​កំរិត។
– ចំនួន​គ្រូពេទ្យ​ជំនាញ​នៅមាន​កំរិត​និង​ឧបករណ៍​ពេទ្យ​សម្រាប់​គាំទ្រ​ការធ្វើ​រោគវិនិច្ឆ័យ​និង ផ្ដល់​សេវា​ការព្យាបាល​ជំងឺមិនឆ្លង-រ៉ាំរ៉ៃ ក៏​នៅមាន​ការខ្វះខាត។
– ធនធាន​ថវិកា​នៅមានកម្រិត សំរាប់​អន្តរាគមន៍​បង្ការ​ជំងឺមិនឆ្លង-រ៉ាំរ៉ៃ និង​ដោះស្រាយ បញ្ហា​សុខភាព​សាធារណៈ​ដទៃទៀត​ដូចជា ការប្រើប្រាស់​គ្រឿងញៀន របួស គ្រោះថ្នាក់​ចរាចរ សុខភាព​បរិស្ថាន ការឆ្លើយ​តបនឹង​គ្រោះមហន្តរាយ ។ល។
– កង្វះ​ធនធានមនុស្ស​ទាំង​ចំនួន​និង​ប្រភេទ​សមត្ថភាព​នៅ​មិនទាន់​ឆ្លើយតបទៅនឹង​តម្រូវការ​នៃ​ការផ្តល់សេវា ដូច្នេះ​ធ្វើ​ឲ្យ​ការពង្រីក​សេវា​សុខភាព​ថ្មីៗ នៅតាម​មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព​ជួប​ការលំបាក។
– ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​ការការពារ​ជំងឺ និង​ការរក្សា​អ​នាម​យ័​នៅ មាន​កំរិត។

៩. សកម្មភាព​ស្នូល និង​ថវិកាៈ
៩.១. ចង្កោម​សកម្មភាព​ស្នូលៈ

៩.២.ថវិកា ឆ្នាំ ២០១៧(គិតជារៀល)៖

១០. អ​សយ​ដ្ឋាន​ទំនាក់​ទំ​នងៈ

ផ្លូវ​ប្រជាធិបតេយ្យ ភូមិទី៧ សង្កាត់​កំពង់ធំ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ
លេខ​ទំនាក់ទំនង​រដ្ឋ​បា​លៈ
លោក ទូច ផល្លា អនុប្រធាន​កា​រិយាលយ័​រដ្ឋបាល​បុគ្គលិក និង​ជា​ប្រធាន​ផ្នែក​ពត័​មាន​សុខា​ភិ​បា​លៈ ០១២៤៣៥៦៧៧
លោកស្រី សុខ សុ​វណ្ណា បុគ្គលិក​រដ្ឋ​បា​លៈ  ០១៧ ៣៥៦ ៩៨៧