មានផ្លូវ មានក្តីសង្ឈឹម

158

“មាន​ផ្លូវ មាន​ក្តី​សង្ឈឹម”

 ប្រជាជន​ស្រុក​សណ្តាន់ ពិសេស​អ្នក​ឃុំ​មានរិទ្ធ និង​ឃុំ​ទំរីង សប្បាយរីករាយ​ចិត្តដោយ​បានទទួល​ចំណងដៃ​ផ្លូវ​មួយ​ខ្សែ​រ ប្រវេ​ង ៤៥គីឡូម៉ែត្រ ពី​ឃុំ​មានរិទ្ធ ទៅ​ឃុំ​ទំរីង ស្រុក​សណ្តាន់ តាមរយៈ​ការស្នើសុំ​ពី​លោក​មេឃុំ និង​ក្រុមប្រឹក្សាឃុំ ក្នុងស្រុក​សណ្តាន់ ខេត្តកំពង់ធំ ទៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន តាមរយៈ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ធំ។ ជា​លទ្ធផលក្រសួង​បានសម្រេច​ផ្តល់​ការជួលជុល​ផ្លូវលំ​ក្រាល​គ្រួសក្រហម ០១ខ្សែ ប្រវែង ៤៥គីឡូ​ម៉ែត ចាប់ពី​ភូមិ​ត្បូងទឹក ឃុំ​មានរិទ្ធិ ទៅ​ឃុំ​ទំរីង ស្រុក​សណ្តាន់។

  នៅ​ព្រឹក​ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ធំ បាន​ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​ជួសជុល​ផ្លូវលំ នៅ​ភូមិ​អូរពកសាមគ្គី ឃុំ​មានរិទ្ធិ ថា៖ សូម​ឲ្យ​បងប្អូន​ដែល​ប្រើប្រាស់​ផ្លូវលំ​នេះ​ជួយ​ថែរក្សា​ទាំងអស់គ្នា ដោយ​មិនត្រូវ​ដឹក​លើស​ទម្ងន់ មិន​ចាក់ដី​សាង​សង់ផ្ទះ​ឲ្យ​ខ្ពស់ជាង​ថ្នល់ មិនត្រូវ​កាប់​កាយ​ផ្លូវថ្នល់​ដោយ​គ្មាន​ការ​អនុ​ញ្ញាត្តិ មិន​ប្រើប្រាស់​យានជំនិះ​ដែល​ខុស​បច្ចេកទេស ដូចជា គោយន្ត​កង់​ដែក​ជាដើម។ ប្រជាពលរដ្ឋ សូម​ថ្លែងអំណរគុណ​ជាពន្លឹក ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ដែល​ជានិច្ចកាល តែងតែ​នៅ​ជាមួយ​ប្រជាជន ដឹង​សុខទុក្ខ​ប្រជាជន​ជានិច្ច! មាន​សម្តេច ហ៊ុន សែន គឺមាន​សន្តិភាព និង​ការអភិវឌ្ឍន៍។