អំពីខេត្តកំពង់ធំ

ចក្ខុវិស័យ៖
រដ្ឋបាលខេត្តកំពង់ធំគឺជារដ្ឋបាលសាធារណៈមួយ ដែលមានលក្ខណៈអព្យាក្រឹត្យក្នុងការផ្តល់សេវាតម្រូវការ ​ សេវាសំណូមពរ  និងសេវាជាកាតព្វកិច្ចនានាប្រកបដោយប្រសិទ្ធភាព  តម្លាភាព  ដើម្បីបន្តចូលរួមលើកកម្ពស់ជីវភាព  និងកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ តាមរយៈការកែលម្អស្ថានភាពសេដ្ឋកិច្ច ​ សង្គមកិច្ច វប្បធម៌​ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ​ដោយធានាបាននូវនិរន្តរភាពធនធានធម្មជាតិ  និងប្រកបដោយបរិយាប័ន្ន។

បេសកកម្ម៖
កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការបង្កើត  ការផ្តល់  និងការធ្វើឲ្យប្រសើរឡើងនូវមុខរបររបស់ប្រជាពលរដ្ឋ  ផលិតភាពកសិកម្ម  សុខមាលភាព  ការផ្តល់សេវាសុខភាពដោយសមធម៌ ធានាការគ្រប់​គ្រង ការប្រើប្រាស់ដីធ្លី ធនធានធម្មជាតិ និងបរិស្ថានប្រកបដោយនិរន្តរភាព  ពង្រឹងការគ្រប់គ្រងរដ្ឋបាល ច្បាប់ សន្តិសុខ  និងសណ្តាប់ធ្នាប់សាធារណៈឲ្យកាន់តែប្រសើរឡើង។

គុណតម្លៃ
១.​ វិន័យ និងសីលធម៌ នាំមកនូវសេចក្តីថ្លៃថ្នូរ
២. គោរពពេលវេលា ធ្វើឲ្យការងាររីកចម្រើន
៣. តម្លាភាព នាំឲ្យមានការគាំទ្រ
៤. ភាពស្មោះត្រង់ នាំមកនូវការជឿជាក់
៥. សាមគ្គីភាពផ្ទៃក្នុង នាំមកនូវភាពជោគជ័យ
៦. ការឲ្យតម្លៃគ្នាទៅវិញទៅមក គឺជាការលើកកម្ពស់សមភាពយេនឌ័រ

 ស្ថានភាពទូទៅរបស់ខេត្តកំពង់ធំ
ខេត្តកំពង់ធំជាខេត្តមួយក្នុងចំណោមរាជធានីខេត្តទាំង២៥ មានទីតាំងស្ថិតនៅទិសឧត្តនៃរាជធានីភ្នំពេញ ដែល ជាចំណុចកណ្តាលនៃប្រទេសកម្ពុជា មានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ចាមនិងខេត្តក្រចេះ ខាងលិចទល់នឹង ខេត្តកំពង់ឆ្នាំងនិងខេត្តសៀមរាប ខាងត្បូងទល់នឹងខេត្តកំពង់ចាមនិងខេត្តកំពង់ឆ្នាំង ខាងជើងទល់នឹងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ។ រដ្ឋបាលដែនដី ខេត្តមាន០៨ក្រុងស្រុក មាន៨១ឃុំសង្កាត់ និងមាន៧៦៧ភូមិ ផ្ទៃដីសរុប១៥.០៦១គ.មប្រជាជនសរុប ៧៥៩.៩៤៣នាក់ ស្រី៣៨៧.៨០៥នាក់ ស្នើនឹង១៦២.១៤៨ គ្រួសារ ប្រជាជនប្រមាណ៨០% ជាកសិករ រស់នៅពឹងផ្នែកលើវិស័យកសិកម្មដែលជាវិស័យចម្បងក្នុងការទ្រទ្រង់ជីវភាពរស់នៅ។ ក្រៅពីវិស័យកសិកម្មដែលជាស្នូល ក៏មានវិស័យផ្សេងៗទៀតដូចជា សហគ្រាសធនតូចនិងមធ្យម សិប្បកម្មនានា ដែលជាមូលដ្ឋានបង្កើតការងារជូនប្រជាពលរដ្ឋ។ ខេត្តមានសមាជិកក្រុមប្រឹក្សាចំនួន១៧នាក់​ ស្រ្តី០៣នាក់ គណៈអភិបាល០៧នាក់ ស្រ្តី០១នាក់ និងមន្ត្រី បុគ្គលិក សរុប១០១នាក់ ស្ត្រី៣៦នាក់។

កូដ ក្រុង ស្រុក ពិន្ទុតាមបណ្តាវិស័យឬផ្នែក ពិន្ទុ

សរុប

ភាពក្រីក្រ កសិកម្ម អាជីវកម្ម អប់រំ សុខភាព ភាពងាយរងគ្រោះ បរិស្ថាន រដ្ឋបាលសន្តិសុខ យេនឌ័រ
1 បារាយណ៍ 56.44 42.83 33.72 47.29 69.23 75.05 58.44 69.21 53.98 56.2
2 កំពង់ស្វាយ 50.62 41.35 22.74 52.74 67.01 63.36 48.86 70.54 51.88 52.1
3 ស្ទឹងសែន 67.32 40.16 54.11 73.59 79.46 62.50 60.80 68.84 66.11 63.7
4 ប្រាសាទបល្ល័ង្គ 45.32 49.61 24.61 48.45 69.87 67.79 56.17 69.27 58.10 54.4
5 ប្រាសាទសំបូរ 54.74 46.16 38.64 68.37 72.43 61.52 55.41 65.07 52.81 57.2
6 សណ្ដាន់ 55.97 35.98 41.89 56.77 63.58 82.01 53.41 61.52 64.12 57.3
7 សន្ទុក 54.58 39.45 38.89 52.58 68.88 57.89 50.84 63.07 58.72 53.9
8 ស្ទោង 52.21 36.86 24.56 45.06 63.81 61.19 63.21 74.45 57.68 53.2

 

ផែនទី ខេត្ត

ស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច របស់ខេត្ត
១. ស្ថានភាពសេដ្ឋកិច្ច
១.១ អំពីអាជីវកម្ម៖ 

 ខេត្តកំពង់ធំមានប្រជាជនអាយុ១៨ដល់៦០ឆ្នាំសរុបចំនួន៣៩៦.៨៤០នាក់។៨២ភាគរយមានមុខរបរចម្បងក្នុង​ វិស័យកសិកម្ម (ស្ត្រី៣៩,៦ភាគរយ) ផ្នែកសិប្បកម្ម០,៤ភាគរយ(ស្រី០,១ភាគរយ) និងផ្នែកសេវាកម្ម១៧,៦ភាគរយ (ស្រ្តី៧,៩ភាគរយ)។ ស្ថានភាពនេះបង្ហាញឲ្យឃើញថា ប្រជាជនរស់នៅក្នុងខេត្តកំពង់ធំមានមុខរបរចម្បងក្នុងវិស័យកសិកម្ម។
ទូទាំងខេត្តមានទីតាំងផលិតកម្ម និងសេវាកម្មសរុបចំនួន៨,២១៤កន្លែង​កើនឡើង២៧ភាគរយ​បើធៀបទៅនឹង​ឆ្នាំ​២០១៣ (៦,៤៧៦ទីតាំង) មានអ្នកធ្វើការងារតាមទីតាំងផលិតកម្ម និងសេវាកម្មសរុប១៥.៤២៨នាក់ កើនឡើង ២១ភាគរយ​ បើធៀបទៅនឹងឆ្នាំ២០១៣(១២.៧១៣នាក់)។ ផលធៀបអ្នកធ្វើការផ្នែកផលិតកម្ម និងសេវាកម្មក្នុងចំណោមប្រជាជនដែលមានអាយុ១៨ដល់៦០ឆ្នាំឡើងក្នុង១០០០នាក់មាន៣៤នាក់កើនជាងឆ្នាំ២០១៣(២៩នាក់)។
ចំនួនមនុស្សចំណាកស្រុកស្វែងរកការងារក្នុងប្រទេសមានចំនួន ៤៨,៨៥៣នាក់ កើន ឡើង៤៩ភាគរយ (២០១៣មាន៣២.៨១៦នាក់) និងចេញទៅស្វែងរកការងារនៅក្រៅប្រទេសមានចំនួន៣០,២៩៦នាក់ កើនឡើង២០ភាគរយ(២០១៣មាន២៥.២០២នាក់)។
     បញ្ហាប្រឈម៖
         – ចំនួនមនុស្សទទួលបានចំណូលពីមុខរបរអាជីវកម្មមានកំរិតទាប
– ចំនួនមនុស្សចំណាកស្រុកស្វែងរកការងារមានកំរិតខ្ពស់
១.២.១.២ ស្ថានភាពកសិកម្ម ៖
ក.ដំណាំស្រូវ ៖
      ការដាំដុះដំណាំស្រូវសរុបចំនួន ២៨៩.៥១៦​ ហ.ត ក្នុងនោះមាន៖
   .ស្រូវវស្សាអនុវត្តបាន២១៣.៤២៦ហិកតា ទិន្នផលមធ្យម ២.៤៨ត/ហ.ត ក្នុងនោះមាន
១.ស្រូវស្រាលអនុវត្តបាន ២៨.២៨៨ ហ.ត (ស្រូវបង្កើនរដូវ ៦.៩៩៧ហ.ត)ទិន្នផល២,៦៩៣ត/ហ.ត
២.ស្រូវកណ្តាលអនុវត្តបាន ១១៦.៧៨៧ហ.ត ទិន្នផល ២,៥៧៧ត/ហ.ត
៣.ស្រូវធ្ងន់អនុវត្តបាន ៦២.៩៦១ហ.ត ទិន្នផល ២,៤២៥ត/ហ.ត
៤.ស្រូវចំការ អនុវត្តបាន ៣.២២៥ហ.ត ទិន្នផល ១,៧៥៦ត/ហ.ត
៥.ស្រូវឡើងទឹក អនុវត្តបាន ១២.១៦៥ហ.ត ទិន្នផល ១,៦០៦ត/ហ.ត
   .ស្រូវប្រាំងអនុវត្តបាន៤២.៤៥៦ហ.ត ទិន្នផលមធ្យម ៤.៣០០ត/ហ.ត
       បរិមាណផលផលស្រូវសរុប ៧៧១.៨៦០ តោន ស្ថានភាពនេះបានជួយឲ្យតុល្យភាពស្បៀងកើនឡើង ដោយមានស្រូវសល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីមានការគម្រាមកំហែងពីគ្រោះធម្មជាតិជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ (ទិន្នន័យមន្ទីរកសិកម្ម) កសិករភាគច្រើនបានចាប់អារម្មណ៍ខ្ពស់ជាងមុនចំពោះកម្មវិធីបង្កើនផលិតភាពកសិកម្មដោយចេះជ្រើសរើសពូជស្រូវថ្មីៗដែលមានទិន្នផលខ្ពស់ស្របតាមតម្រូវការទីផ្សារ ការថែទាំការប្រើប្រាស់ជីគីមីស្របតាមបទដ្ឋានបច្ចេកទេស។ ការប្រើប្រាស់គ្រឿងយន្តកសិកម្មមានការរីកចម្រើនគួរកត់សំគាល់ ទូទាំងខេត្តមានត្រាក់ទ័រភ្ជួរដីចំនួន៨១៥គ្រឿង,គោយន្ត ១៨.៥៨៥ គ្រឿង ម៉ាស៊ីនច្រូតស្រូវ១១៦គ្រឿង ម៉ាស៊ីនច្រូតនិងបោកស្រូវ១៦៥គ្រឿង ម៉ាស៊ីនបោកស្រូវ ១.៩៩០គ្រឿង។(ព័ត៌មានស្ថានភាពខេត្ត)
 ខ.ដំណាំកសិឧស្សាហកម្ម និងដំណាំរួមផ្សំ៖
     ដំណាំកសិ-ឧស្សាហកម្មមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងបានពង្រីកវិសាលភាពនៃគម្របបៃតងឡើងវិញនៅក្នុងតំបន់ព្រៃរេចរិល ដែលជួយកាត់បន្ថយដល់ការប្រែប្រួលអាកាសធាតុ ។ មាន២៧ក្រុមហ៊ុនកំពុងវិនិយោគលើដំណាំកសិឧស្សាហកម្មរយៈពេលវែងលើផ្ទៃដីសរុប ១០៣.១៦៤ហ.ត។
ដំណាំរយៈពេលវែងមានកៅស៊ូបានដាំដុះសរុបចំនួន១១១.៨៨៩ ហ.ត។ ដោយឡែកកៅស៊ូជាលក្ខណៈគ្រួសារមានចំនួន៥.៩៨៨ ហ.ត ស្វាយចន្ទីមានចំនួន ២៤.៤៩៥ ហ.ត ស្វាយចំនួន ៤.២៩៤ហ.ត ម្រេចចំនួន៩២ហ.ត និងអំពៅចំនួន១០១ហ.ត។(ទិន្នន័យមន្ទីរ កសិកម្ម)
ដំណាំរយៈពេលខ្លីមានពោតចំនួន ៥២៤ហ.ត សណ្តែកសៀងចំនួន ៣.៩៩៨ហត សណ្តែកបាយចំនួន១.២៣៥ហត សណ្តែកដីចំនួន១០ហត  ដំឡូងមីចំនួន ៤២.៩៨៩ហត ដំឡូងជ្វា៦០ហ.តនិង ល្ងចំនួន ៣០៤ហត ។(ទិន្នន័យមន្ទីរ កសិកម្ម) ក្រុមហ៊ុនជាសម្បទានិកដីសេដ្ឋកិច្ច និងកសិដ្ឋានខ្នាតធំមួយចំនួន បានផ្តល់ភាពជាដៃគូដល់កសិករម្ចាស់ដីតូចតាច ដោយផ្តល់ការងារ ចែករំលែកបច្ចេកទេស ផ្តល់ពូជ និងការប្រមូលទិញកសិផលពីប្រជាជន (ទិន្នន័យមន្ទីរកសិកម្ម)។
គ.ការចិញ្ចឹមសត្វ ៖(ព័ត៌មានស្ថានភាពខេត្ត)
ទូទាំងខេត្តមានគ្រួសារសរុប១៥៨.១៧៨គ្រួសារ ក្នុងនោះមានគ្រួសារចិញ្ចឹមគោ៤០,២៤%ចំនួនគោសរុប១៧៨.៤៨០ក្បាល គ្រួសារចិញ្ចឹមក្របី៩,៥៨%ចំនួនក្របីសរុប៤១.៥១២ក្បាល គ្រួសារចិញ្ចឹមជ្រូក១៨,៤៨% ចំនួនជ្រូកសរុប៦៦.៩០៤ក្បាល គ្រួសារចិញ្ចឹមមាន់៦៥,៩៨%ចំនួនមាន់សរុប៧៧៧.៥៤៣ក្បាល គ្រួសារចិញ្ចឹមទា៦,៨១%ចំនួនទាសរុប៥០០.៥៤៥ក្បាល គ្រួសារចិញ្ចឹមក្រពើ០.១១%ចំនួនក្រពើសរុប១១.០៦៥ក្បាល។ មានទីតាំងផ្តល់សេវាសុខភាពសត្វចំនួន៩កន្លែង ភ្នាក់ងារផ្តល់សេវាចំនួន២៤នាក់ និងភ្នាក់ងារសុខភាពសត្វភូមិចំនួន៧២៨នាក់។ នៅតាមភូមិភាគច្រើនមានពេទ្យសត្វភូមិដែលបានទទួលការបណ្តុះបណ្តាលជាបឋម ដើម្បីផ្តល់ប្រឹក្សាដល់ប្រជាជន ជួយចាក់ថ្នាំបង្ការ និងជួយព្យាបាលជម្ងឺសត្វ។
១.២.១.៣ ប្រព័ន្ធធារាសាស្ត្រ៖
ក្នុងខេត្តមានប្រព័ន្ឋធារាសាស្រ្តធំៗ២គឺប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតនិងប្រព័ន្ធធារាសាស្ត្រស្ទឹងស្ទោង។ ប្រពន្ធធារាសាស្ត្រស្ទឹងជីនិតមានលទ្ឋភាពស្រោចស្រព១២​.០០០ហតនៅរដូវវស្សា និង៣.​០០០ហតនៅរដូវ ប្រាំង ។ ប្រព័ន្ធធារាសាស្ត្រស្ទឹងស្ទោងមានលទ្ធភាពស្រោចស្រពនៅរដូវវស្សា២១.៥៦២ហិកតានិងនៅរដូវប្រាំង២.១៦២ហ.ត។ក្រៅពីប្រព័ន្ធធារាសាស្ត្រធំៗទាំង២នេះ នៅមានអាងទឹកតូចៗ ទំនប់ស្ទាក់ទឹក ប្រព័ន្ធប្រឡាយ និងសំណង់សិល្បការ សរុបចំនួន ២១៥កន្លែង។ កសិករភាគច្រើនបានចាប់អារម្មណ៍ខ្ពស់ជាងមុនចំពោះកម្មវិធីបង្កើនផលិតភាពកសិកម្មដោយចេះជ្រើសរើសពូជស្រូវថ្មីៗដែលមានទិន្នផលខ្ពស់ស្របតាមតម្រូវការទីផ្សារ ការថែទាំការប្រើប្រាស់ជីគីមីស្របតាមបទដ្ឋានបច្ចេក  ទេស។ ការប្រើប្រាស់គ្រឿងយន្តកសិកម្មមានការរីកចម្រើនគួរកត់សំគាល់ ទូទាំងខេត្តមាន៖
បញ្ហាប្រឈម៖
– ការដាំដុះដំណាំកសិកម្មទទួលបានផលល្អតែមានតម្លៃទាប
– ការប្រែប្រួលអាកាសធាតុ(រាំងស្ងួត និងទឹកជំនន់)
-តម្លៃស្រូវទាបជាងឆ្នាំមុន
-សម្ភារៈ និងឧបករណ៍កសិកម្មមានតម្លៃខ្ពស់
-ការស្រាវជ្រាវផ្នែកកសិកម្មនៅមានកំរិត
-សមាគមន៍អភិវឌ្ឍន៍កសិកម្មនៅពុំទាន់មានភាពរឹងមាំ
-ទីផ្សារស្រូវផ្តោតខ្លាំងលើពូជស្រូវនាំចូលពីប្រទេសជិតខាង
-ខ្វះប្រព័ន្ធស្រោចស្រព និងប្រភពទឹកប្រើប្រាស់
-ការផ្សព្វផ្សាយពូជ១០មុខនៅមានកំរិត
-មានឈ្មួញឫអាជីវករ យកជីគីមីទៅលក់បណ្តាក់តាមមូលដ្ឋានដោយគ្មានច្បាប់អនុញ្ញាត
-ជីគីមីនិងថ្នាំពុលកសិកម្មខ្លះ មិនទាន់បានបកប្រែជាភាសារខ្មែរ
-ខ្វះមន្រ្តីផ្សព្វផ្សាយកសិកម្មនៅតាមឃុំ
.ដំណាំកសិឧស្សាហកម្ម និងដំណាំរួមផ្សំ៖
    ដំណាំកសិ-ឧស្សាហកម្មមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងបានពង្រីកវិសាលភាពនៃគម្របបៃតងឡើងវិញនៅក្នុងតំបន់ព្រៃរេចរិល ដែលជួយកាត់បន្ថយដល់ការប្រែប្រួលអាកាសធាតុ។ មាន២៧ក្រុមហ៊ុនកំពុងវិនិយោគលើដំណាំកសិឧស្សាហកម្មរយៈពេលវែងលើផ្ទៃដីសរុប ១០៣.១៦៤ហ.ត។
ដំណាំរយៈពេលវែងមានកៅស៊ូបានដាំដុះសរុបចំនួន១១១.៨៨៩ ហ.ត។ ដោយឡែកកៅស៊ូជាលក្ខណៈគ្រួសារមានចំនួន៥.៩៨៨ ហ.ត ស្វាយចន្ទីមានចំនួន ២៤.៤៩៥ ហ.ត ស្វាយចំនួន ៤.២៩៤ហ.ត ម្រេចចំនួន៩២ហ.ត និងអំពៅចំនួន៤២ហ.ត។(ទិន្នន័យមន្ទីរ កសិកម្ម) ដំណាំរយៈពេលខ្លីមានពោតចំនួន ៥២៤ហ.ត សណ្តែកសៀងចំនួន ៣.៩៩៨ហត សណ្តែកបាយចំនួន១.២៣៥ហត សណ្តែកដីចំនួន១០ហត  ដំឡូងមីចំនួន ៤២.៩៨៩ហត ដំឡូងជ្វា៦០ហ.តនិង ល្ងចំនួន ៣០៤ហត ។(ទិន្នន័យមន្ទីរ កសិកម្ម)ក្រុមហ៊ុនជាសម្បទានិកដីសេដ្ឋកិច្ច និងកសិដ្ឋានខ្នាតធំមួយចំនួន បានផ្តល់ភាពជាដៃគូដល់កសិករម្ចាស់ដីតូចតាច ដោយផ្តល់ការងារ ចែករំលែកបច្ចេកទេស ផ្តល់ពូជ និងការប្រមូលទិញកសិផលពីប្រជាជន (ទិន្នន័យមន្ទីរកសិកម្ម)។
គ.ការចិញ្ចឹមសត្វ ៖(ព័ត៌មានស្ថានភាពខេត្ត)
ទូទាំងខេត្តមានគ្រួសារសរុប១៦២.១៤៨គ្រួសារ ក្នុងនោះមានគ្រួសារចិញ្ចឹមគោ៣៦,៨៣%ចំនួនគោសរុប១៧២.៩៦១ក្បាល គ្រួសារចិញ្ចឹមក្របី៩,០១%ចំនួនក្របីសរុប៤១.០៨៧ក្បាល គ្រួសារចិញ្ចឹមជ្រូក១៦,៨៧% ចំនួនជ្រូកសរុប៦២.៧៩២ក្បាល គ្រួសារចិញ្ចឹមមាន់៦៧,៥៤%ចំនួនមាន់សរុប៨៤៨.៩៧០ក្បាល គ្រួសារចិញ្ចឹមទា៦,៣%ចំនួនទាសរុប៣៤៧.៧៤៤ក្បាល គ្រួសារចិញ្ចឹមក្រពើ០.០៩%ចំនួនក្រពើសរុប១៧.៥៥១ក្បាល។ មានទីតាំងផ្តល់សេវាសុខភាពសត្វចំនួន៩កន្លែង ភ្នាក់ងារផ្តល់សេវាចំនួន២៤នាក់ និងភ្នាក់ងារសុខភាពសត្វភូមិចំនួន៧២៨នាក់។ នៅតាមភូមិ ភាគច្រើនមានពេទ្យសត្វភូមិដែលបានទទួលការបណ្តុះបណ្តាលជាបឋម ដើម្បីផ្តល់ប្រឹក្សាដល់ប្រជាជន ជួយចាក់ថ្នាំបង្ការ និងជួយព្យាបាលជម្ងឺសត្វ។
១.២.១.៣ ប្រព័ន្ធធារាសាស្ត្រ៖
ក្នុងខេត្តមានប្រព័ន្ឋធារាសាស្រ្តធំៗ២គឺប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតនិងប្រព័ន្ធធារាសាស្ត្រស្ទឹងស្ទោង។ ប្រពន្ធធារាសាស្ត្រស្ទឹងជីនិតមានលទ្ឋភាពស្រោចស្រព១២​.០០០ហតនៅរដូវវស្សា និង៣.​០០០ហតនៅរដូវ ប្រាំង។ ប្រព័ន្ធធារាសាស្ត្រស្ទឹងស្ទោងមានលទ្ធភាពស្រោចស្រពនៅរដូវវស្សា២១.៥៦២ហិកតា និងនៅរដូវរាំង២.១៦២ហ.ត។ ក្រៅពីប្រព័ន្ធធារាសាស្ត្រធំៗទាំង២នេះនៅមានអាងទឹកតូចៗ ទំនប់ស្ទាក់ទឹក ប្រព័ន្ធប្រឡាយ និងសំណង់សិល្បការ សរុបចំនួន ២១៥កន្លែង។
បញ្ហាប្រឈម៖
– ការដាំដុះដំណាំកសិកម្មទទួលបានផលល្អតែមានតម្លៃទាប
– ការប្រែប្រួលអាកាសធាតុ(រាំងស្ងួត និងទឹកជំនន់)
-តម្លៃស្រូវទាបជាងឆ្នាំមុន
-សម្ភារៈ និងឧបករណ៍កសិកម្មមានតម្លៃខ្ពស់
-ការស្រាវជ្រាវផ្នែកកសិកម្មនៅមានកំរិត
-សមាគមន៍អភិវឌ្ឍន៍កសិកម្មនៅពុំទាន់មានភាពរឹងមាំ
-ទីផ្សារស្រូវផ្តោតខ្លាំងលើពូជស្រូវនាំចូលពីប្រទេសជិតខាង
-ខ្វះប្រព័ន្ធស្រោចស្រព និងប្រភពទឹកប្រើប្រាស់
-ការផ្សព្វផ្សាយពូជ១០មុខនៅមានកំរិត
-មានឈ្មួញឫអាជីវករ យកជីគីមីទៅលក់បណ្តាក់តាមមូលដ្ឋានដោយគ្មានច្បាប់អនុញ្ញាត
-ជីគីមីនិងថ្នាំពុលកសិកម្មខ្លះ មិនទាន់បានបកប្រែជាភាសារខ្មែរ
-ខ្វះមន្រ្តីផ្សព្វផ្សាយកសិកម្មនៅតាមឃុំ
១.២.១.៤ ស្ថានភាពឧស្សាហកម្ម និងសិប្បកម្ម៖
ឧស្សាហកម្ម និងសិប្បកម្មដើរតួនាទីដ៏សំខាន់ក្នុងវិស័យសេដ្ឋកិច្ច និងជួយកាត់បន្ថយភាពក្រីក្រតាមរយៈការបង្កើតការងារបង្កើនប្រាក់ចំណូលជូនដល់ប្រជាជន។ នៅក្នុងខេត្តផ្នែកផលិតកម្មមានការរីកចម្រើនគួរឲ្យកត់​សំគាល់ ។ យោងតាមព័ត៌មានស្ថានភាពខេត្តឆ្នាំ២០១៦ មានទីតាំងផលិតកម្មសំខាន់ៗមួយចំនួនរួមមាន ម៉ាស៊ីនកិនស្រូវខ្នាតតូច មធ្យម និងធំចំនួន២.៨៦១ទីតាំង កើនឡើងជាងឆ្នាំ២០១៥(២.២៩៤ទីតាំង) មានមនុស្សបំរើការងារសរុបចំនួន ៤.១៩០នាក់ស្រី១.៤៧៦នាក់ អាជីវកម្មផ្តល់ថាមពលចំនួន២៣ទីតាំងថយចុះជាងឆ្នាំ២០១៥(៣៨ទីតាំង)មានមនុស្សបំរើការងារសរុប១៣៩នាក់ ស្រី៣៦នាក់ សិប្បកម្មឡឥដ្ឋមាន៥៦ទីតាំងកើនជាងឆ្នាំ២០១៥(៣២ទីតាំង)មានមនុស្សបំរើការងារសរុប៤៨៨នាក់ ស្រី២៥៣នាក់ សិប្បកម្មត្បាញរវៃមាន៥ទី តាំងថយចុះជាងឆ្នាំ២០១៥(១៨ទីតាំង)មានមនុស្សបំរើការងារសរុប២៤នាក់ស្រី២៣នាក់ សិប្បកម្មផលិតផលិត ផលពីផ្តៅ ឬស្សី ល្ពាក់មាន២៧០ទីតាំងកើនជាងឆ្នាំ២០១៥(២២១ទីតាំង)មានមនុស្សបំរើការងារសរុប៤៣៤នាក់ស្រី២៥២នាក់ សិប្បកម្មផលិតគ្រឿងសង្ហារឹមពីឈើចំនួន១៨៤ទីតាំងកើនជាងឆ្នាំ២០១៥(១៥១   ទីតាំង) មានមនុស្សបំរើការងារសរុប៤៨៧នាក់ ស្រី៨៨នាក់ សិប្បកម្មចម្លាក់ពីស្ពាន់ ថ្ម មាន៣៨ទីតាំងកើនជាងឆ្នាំ២០១៥(២៤ទីតាំង) មានមនុស្សបំរើការងារសរុប១២៧នាក់ស្រី១០នាក់ សិប្បកម្មផលិតផលិតផលពីដែកអាលុយមីញ៉ូមមាន៦០ទីតាំងកើនជាងឆ្នាំ២០១៥(៤០ទីតាំង) មានមនុស្សបំរើការងារសរុប២០៥នាក់ស្រី២៥នាក់ សិប្បកម្មផលិតទឹកសុទ្ធមាន៣៩ទីតាំងកើនជាងឆ្នាំ២០១៥(២២ទីតាំង)មានមនុស្សបំរើការងារសរុប៧៤១នាក់ ស្រី៣៧២នាក់ សិប្បកម្មកែច្នៃឬវេចខ្ចប់គ្រាប់ធញ្ញជាតិមាន៥៧ទីតាំងកើនជាងឆ្នាំ២០១៥(៥៥ទីតាំង)មានមនុស្សបំរើការងារសរុប២៣៥នាក់ស្រី១៣០នាក់ សិប្បកម្មកែច្នៃឬវេចខ្ចប់ផលនេសាទមាន២១ទីតាំងថយចុះជាងឆ្នាំ២០១៥(២២ទីតាំង)មានមនុស្សបំរើការងារសរុប៥៥នាក់ស្រី៣៥នាក់ និងមានសិប្បកម្មផ្សេងៗជាច្រើនទៀត។ មានស្ថានីយ៍ផលិតទឹកស្អាតកំពុងដំណើរការ៥កន្លែង ក្នុងនោះ អង្គភាពរដ្ឋមាន០៣កន្លែង(រដ្ឋករទឹកកំពង់ធំ,ស្ទោងនិងតាំងក្រសាំង) សរុបសមត្ថភាពផលិតបាន៣៣០មក្នុង១ម៉ោង និងស្ថានីយ៍ឯកជន២កន្លែង(បារាយណ៍និងកំពង់ថ្ម)មានសមត្ថភាពផលិត២៥មក្នុង១ម៉ោង។តម្លៃទឹកពី ១.៥០០៛០០ ទៅ២.៤០០៛ក្នុង១ម៉ែត្រគូប ។
បញ្ហាប្រឈម៖
– ការផ្គត់ផ្គង់អគ្គិសនីមិនទាន់បានពង្រីកដល់តំបន់ជនបទ
– ការអភិវឌ្ឍឧស្សាហកម្មនិង សិប្បកម្មនៅមានកំណើនតិចតួច
១.២.១.៥ អំពីបណ្តាញគមនាគមន៏
– ផ្លូវជាតិដែលឆ្លងកាត់ខេត្ត មានចំនួន ៣ ខ្សែ ប្រវែងសរុប ១៩២ គម គឺ
– ផ្លូវជាតិលេខ៦ មានប្រវែង១៤១គម ពីព្រំប្រទល់ខេត្តកំពង់ចាម ទៅព្រំប្រទល់ខេត្តសៀមរាប។
– ផ្លូវជាតិលេខ៦២មានប្រវែង៣៦គមចាប់ពីទីប្រជុំជនខេត្ត ទៅព្រំប្រទល់ខេត្តព្រះវិហារ។
– ផ្លូវជាតិលេខ៧១ពីកំពង់ថ្មស្រុកបារាយណ៍ទៅតាប្រុកព្រំប្រទល់ខេត្តកំពង់ចាមមានប្រវែង​១៥​គម
ផ្លូវក្នុងខេត្តមានចំនួន៖
១.ផ្លូវអន្តរស្រុកមាន៥ខ្សែប្រវែងសរុប១៦៥,៧០ គ.ម
២.ផ្លូវជនបទក្រាលកៅស៊ូមាន១៥ខ្សែប្រវែងសរុប១៥៩ គ.ម
៣.ផ្លូវក្រាលគ្រួសក្រហមពីស្រុកទៅឃុំមាន១៥ខ្សែ ប្រវែងសរុប២៦៦,៣០គ.ម
៤.ផ្លូវក្រាលគ្រួសក្រហមអន្តរឃុំមាន៥១ខ្សែ ប្រវែងសរុប៤៣៨,០០គ.ម
៥.ផ្លូវភូមិក្រាលគ្រួសក្រហមមាន៧០៩ខ្សែ ប្រវែងសរុប១.៣២០,៧១គ.ម
ក្រៅពីផ្លូវដូចបានរៀបរាប់ខាងលើនៅមានប្រព័ន្ធធារាសាស្ត្រជាច្រើនទៀត ដែលបានប្រើប្រាស់ជាផ្លូវជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាជន។
បញ្ហាប្រឈមៈ
– ការដឹកជញ្ជូនលើសទម្ងន់កំណត់។
– ការកសាងផ្លូវក្រាលគ្រួសក្រហមងាយរងការខូចខាត។
– ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជនបទរងផលប៉ះពាល់ដោយដីហុយ។
– គ្រោះថ្នាក់ចរាចរកើតមានជាញឹកញាប់។
– ប្រជាពលរដ្ឋចាក់ដ៉រំលោភដីចំណីផ្លូវ និងប្រព័ន្ធប្រឡាយដោះទឹក
១.២.១.៦ អំពីសេវាកម្ម
ក.សេវាពាណិជ្ជកម្ម ៖
ជាសេវាដែលសំខាន់ជាងគេនៅក្នុងខេត្ត។ ប្រជាជន៦៣.៧៥៦នាក់(១៨%)បានប្រកបមុខរបរចំបងក្រៅពី កសិកម្ម។ទូទាំងខេត្តមានផ្សារសរុប១៥៧ទីតាំង ក្នុងនោះផ្សារដែលលក់ដូរបានពេញមួយថ្ងៃមានចំនួន៨៧ និងផ្សារដែលលក់ដូរតែមួយព្រឹកឬល្ងាចមានចំនួន៧០។ទីតាំងសេវាកម្មពាណិជ្ជកម្មសំខាន់ៗរួមមាន៖លក់គ្រឿងបរិភោគនិងទំនិញប្រើប្រាស់មានចំនួន១.២៩៤ទីតាំងកើនជាងឆ្នាំ២០១៤(៨៨៣ទីតាំង)មានមនុស្សបំរើការងារសរុប២.២៦៤នាក់ ស្រី១.៤៩៧នាក់,លក់ខោអាវ ស្បែកជើង គ្រឿងក្រអូបមាន ចំនួន៤៨៥ទីតាំងកើនជាងឆ្នាំ២០១៤ (៤៣១ទីតាំង)មានមនុស្សបំរើការងារសរុប៨៣៣នាក់ស្រី៥៣៦នាក់, លក់គ្រឿងអលង្ការ៨២ ទីតាំង ថយចុះជាងឆ្នាំ២០១៤ (៩៦ទីតាំង)មានមនុស្សបំរើការងារសរុប១១៩នាក់ស្រី៨២នាក់, លក់គ្រឿងអេឡិចត្រូនិក ១៣៣ទីតាំងកើនជាងឆ្នាំ២០១៤ (៨៩ទីតាំង) មានមនុស្សបំរើការងារសរុប២៤៦នាក់ស្រី៩៧នាក់,លក់គ្រឿងសង្ហារឹម៧៩ទីតាំងកើនជាងឆ្នាំ២០១៤ (៦៧ទីតាំង)មានមនុស្សបំរើការងារសរុប១៤៣នាក់ ស្រី៦០នាក់,លក់សម្ភារៈសំណង់១៦០ទីតាំងកើនជាងឆ្នាំ២០១៤(១១២ទីតាំង)មានមនុស្សបំរើការងារសរុប៣៩៦នាក់ស្រី១៨២នាក់, លក់សម្ភារៈសិក្សានិងកីឡា៧២ទីតាំងថយចុះជាងឆ្នាំ២០១៤(៧៦ទីតាំង)មានមនុស្សបំរើការងារសរុប១៣១នាក់ស្រី៨១នាក់,អាជីវកម្មខ្នាតតូច(លក់បាយ,គុយទាវ)៥៤៣ទីតាំងកើនជាងឆ្នាំ២០១៤(៤៣៨ទីតាំង)មានមនុស្សបំរើការងារសរុប១.២៦១នាក់ ស្រី៧២៣នាក់។
បញ្ហាប្រឈមៈ
– ការដាក់តាំងលក់ទំនិញហួសកាលបរិច្ឆេទកំនត់
– អាជីវករមួយចំនួន មិនព្រមធ្វើលិខិតអនុញ្ញាតប្រកបអាជីវកម្ម និងមិនបិទស្លាកថ្លៃទំនិញ
– តម្លៃទំនិញមិនមានស្ថេរភាព
ខ.សេវាកម្មទេសចរ (ទិន្នន័យមន្ទីរទេសចរណ៍)
ខេត្តមានរមណីយដ្ឋាន៦កន្លែងរួមមានរមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រ ២ កន្លែង គឺប្រាសាទសំបូរព្រៃគុក នៅក្នុងស្រុកប្រាសាទសំបូរ និងប្រាសាទគុកនគរ នៅក្នុងស្រុកបារាយណ៍។ រមណីយដ្ឋានធម្មជាតិ ២កន្លែងគឺ ភ្នំសន្ទុកក្នុងស្រុកសន្ទុក, ស្ទឹងព្រៃប្រស់ក្នុងស្រុកកំពង់ស្វាយ និងរមណីយដ្ឋានកែច្នៃ២កន្លែង គឺរមណី យដ្ឋានបឹងសំរិត និងអាងទឹកស្ទឹងជីនិត នៅស្រុកបារាយណ៍ ជាប់នឹងស្រុកសន្ទុក។ រមណីយដ្ឋានទាំង៦ នេះបានបង្កើតមុខរបរបន្ថែមជូនប្រជាជនបានច្រើនបង្គួរ ជាពិសេសនៅក្នុងឱកាសបុណ្យជាតិ បុណ្យប្រពៃណី។សេវាកម្មទេសចរណ៍សំខាន់ៗរួមមាន៖សណ្ឋាគារ៧កន្លែងមានមនុស្សបំរើការងារសរុប​៦៩នាក់ស្រី៤២នាក់ ,ផ្ទះសំណាក់៣២កន្លែង មានមនុស្សបំរើការងារសរុប១០៧នាក់ស្រី៧២នាក់,ភោជនីយដ្ឋាន៥១កន្លែងមានមនុស្ស បំរើការងារសរុប១៩២នាក់ស្រី១៤៤នាក់,អាជីវកម្មខ្នាតតូច(លក់បាយ,គុយទាវ)៥៤៣ទីតាំងកើនជាងឆ្នាំ២០១៤(៤៣៨ទីតាំង)មានមនុស្សបំរើការងារសរុប១.២៦១នាក់ ស្រី៧២៣នាក់។ និងមានសេវាកំសាន្ត ចំនួន ២៦កន្លែងមានមនុស្សបំរើការងារសរុប២៧៩នាក់ស្រី២៤៧នាក់។ ឆ្នាំ​២០១៥ ​មានភ្ញៀវទេសចរសរុបចំនួន១៣៨.០៣៥នាក់ មកទស្សនា ក្នុងនោះទេសចរក្នុងស្រុក មាន១២៣.៦១០ នាក់ ទេសចរបរទេសចំនួន១៤.៤២៦ នាក់។(ទិន្នន័យមន្ទីរទេសចរណ៍)
បញ្ហាប្រឈមៈ
– តំបន់ទេសចរណ៍មួយចំនួនមិនទាន់រៀបចំអនាម័យបរិស្ថានបានល្អ
– ការផ្សព្វផ្សាយពីសក្តានុពលទេសចរនៅក្នុងខេត្តមិនទាន់បានទូលំទូលាយ
– សម្បត្តិបេតិកភ័ណ្ឌមិនទាន់បានគ្រប់គ្រងនិងអភិរក្សបានល្អ
គ.សេវាកម្មដឹកជញ្ជូន៖
ដោយសារការរីកចម្រើននៃប្រព័ន្ធផ្លូវគមនាគមន៍ ការប្រកបរបរដឹកជញ្ជូនក៏បានរីកចម្រើនគួរកត់សម្គាល់។យោងតាមព័ត៌មានស្ថានភាពខេត្តក្នុងឆ្នាំ២០១៦ មធ្យោបាយដឹកជញ្ជូនផ្លូវគោកសរុបមានចំនួន​៥.៨០២គ្រឿង កើនជាងឆ្នាំ២០១៤(៤.០៦៨ គ្រឿង)ក្នុងនោះ៖
មធ្យោបាយដឹកជញ្ជូនផ្លូវទឹកមាន៖
ទូកម៉ាស៊ីននិងកាណូតសំរាប់នេសាទចំនួន ៥.៤០៨គ្រឿង
– ទូកម៉ាស៊ីននិងកាណូតសំរាប់ដឹកអ្នកដំណើរចំនួន ១៦គ្រឿង
– ទូកម៉ាស៊ីននិងកាណូតសំរាប់ដឹកទំនិញធុនតូចចំនួន ៤៩៤គ្រឿង
– ទូកម៉ាស៊ីននិងកាណូតសំរាប់ដឹកទំនិញធុនធំចំនួន ២២០គ្រឿង
– នៅមានទូកចែវ ទូកអុំសំរាប់នេសាទ ចំនួន១៣.៨៩៥គ្រឿង និង ទូកចែវ ទូកអុំសំរាប់ដឹកអ្នកដំណើរចំនួន១១៩គ្រឿង ។
បញ្ហាប្រឈមៈ
– ការប្រើប្រាស់យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស
– ការប្រើប្រាស់រថយន្តហួសកម្រិតកំណត់
– ការគ្រប់គ្រងទីតាំងកែច្នៃយានយន្តមិនទាន់បានត្រឹមត្រូវ
ឃ.សេវាឥណទាន៖
នៅក្នុងខេត្តមានទីតាំងផ្តល់សេវាកម្មឥណទានសរុបចំនួន៨៨ទីតាំងក្នុងនោះ៖
– សេវាមីក្រូហិរញ្ញវត្ថុឬសាខាមានចំនួន៧២ទីតាំង
-ធនាគារ ឬសាខាមានចំនួន១៦ទីតាំងចំនួនអ្នកខ្ចីលុយពីធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុមាន៣៣.២៤៧នាក់។ផលធៀបអ្នកខ្ចីលុយក្នុង  ប្រជាជន១០០០នាក់មាន៤៣,៥។
បញ្ហាប្រឈមៈ
ប្រជាពលរដ្ឋមិនទាន់យល់ច្បាស់ពីការប្រើប្រាស់សេវាឥណទានក្រាហ្វិកផលធៀបអ្នកបានខ្ចីលុលពីមីក្រូហិរញ្ញវត្ថុឬធនាគារក្នុងមនុស្ស១០០០នាក់
 ង.សេវាជួសជុល៖
នៅក្នុងខេត្តមានទីតាំងផ្តល់សេវាជួសជុលឬលក់កង់និងម៉ូតូចំនួន៦៧៧ទីតាំងកើនជាងឆ្នាំ២០១៥ (៥៧៧ទីតាំង) មានមនុស្សបំរើការងារសរុប ៩៧១នាក់ ស្រី២៥៣នាក់,សេវាជួសជុលឬលក់គ្រឿងយន្ត និងឧបករណ៏កសិកម្មចំនួន១៥៩ទីតាំងកើនជាងឆ្នាំ២០១៥(១២៣ទីតាំង) មានមនុស្សបំរើការងារសរុប៣១៨នាក់ ស្រី៩៨នាក់,សេវាជួសជុលគ្រឿងអេឡិចត្រូនិកចំនួន១៧៦ទីតាំងកើនជាងឆ្នាំ២០១៥(១១៩ទីតាំង)មានមនុស្ស បំរើការងារសរុប២៥៨នាក់ស្រី៥៨នាក់។
១.២.១.៧ ការងារវិនិយោគៈ
ការវិនិយោគឯកជន ៖
ក្រៅពី១៥ ក្រុមហ៊ុនដែលកំពុងវិនិយោគលើដំណាំកសិ-ឧស្សាហកម្ម និងចិញ្ចឹមសត្វនៅមានការ៖
– ការវិនិយោគក្នុងផ្នែកឧស្សាហកម្មរ៉ែនិងថាមពលដែលមានដើមទុនសរុប១១,៧០៣,៧៥៣ US$
– ការវិនិយោគលើផ្នែកទេសចរណ៍០១ក្រុម
ការវិនិយោគលើផ្នែកទូរគមនាគមន៍ និងព័ត៌មានវិទ្យាមាន០៦ក្រុមហ៊ុនមាន៖

  • ក្រុមហ៊ុន ម៉ូប៊ីតែល(០១១,០១២)
  • ក្រុមហ៊ុន មិតហ្វូន(០៩៧.០៩០)
  • ក្រុមហ៊ុនស្មាតម៉ូបាយ(០១០,០១៦)
  • ក្រមហ៊ុន កាំមីតែល (០៦២)
  • ក្រុមហ៊ុនទូរគមនាគមន៍(០៦២)
  • សេវាប្រៃសនីយ៍(ទទួល និងបញ្ញើ)
    ការវិនិយោគក្នុងផ្នែកអប់រំបណ្តុះបណ្តាលធនធានមនុស្ស មានចំនួន២
  • ការវិនិយោគក្នុងផ្នែកសុខាភិបាលមាន០១គ្លីនិក
    ១.២.២.ស្ថានភាពសង្គមកិច្ច ៖
    ១.២.២.១.ស្ថានភាពអប់រំ៖
         ស្ថានភាពកុមារអាយុ៣ទៅ៥ឆ្នាំ៖ យោងតាមព័ត៌មានស្ថានភាពខេត្តឆ្នាំ២០១៦បានបង្ហាញថាមានកុមារដែលមានអាយុពី៣ទៅ៥ឆ្នាំសរុបចំនួន​៦២.៨៤០នាក់។កុមារដែលបានចូលរៀនមានចំនួន១៩.៣៩៥នាក់ស្មើនឹង៣០,៩%នៃចំនួនកុមារសរុបក្នុងនោះសិស្សស្រីមាន៩.៧១៥នាក់។ ការអប់រំកុមារតូចមានថ្នាក់មតេយ្យកំពុងដំណើរការបង្រៀនសិស្ស៖
    -មត្តេយ្យសហគមន៍មានចំនួន១៧៩កន្លែង មានសិស្សកំពុងរៀនសរុប៣.៩១០នាក់ ក្នុងនោះសិស្សស្រីមាន ២.០៧១នាក់។
    – សាលាមតេយ្យរដ្ឋចំនួន១៨៣សាលាមាន២៨៤ថ្នាក់ មានសិស្សកំពុងរៀនសរុប៨.៤២៦នាក់ក្នុង នោះសិស្សស្រីមាន៤.៣០៧នាក់(ទិន្នន័យមន្ទីរអប់រំ)។
    – សាលាមត្តេយ្យឯកជនចំនួន៩សាលាមាន១០ថ្នាក់ មានសិស្សកំពុងរៀនសរុប១៣៨នាក់ក្នុងនោះ សិស្សស្រីមាន៨០នាក់។
    ស្ថានភាពកុមារអាយុ៦ឆ្នាំ៖
    កុមារអាយុ៦ឆ្នាំជាវ័យដែលត្រូវចុះឈ្មោះចូលសិក្សាថ្នាក់បឋមដោយផ្អែកលើព័ត៌មានស្ថានភាពខេត្តឆ្នាំ២០១៦មានកុមារអាយុ៦ឆ្នាំសរុប២៩.៤០៤នាក់ក្នុងនោះមានកុមារ៤.៩១៨នាក់ស្មើនឹង១៦,៧ភាគរយមិនបានចូលរៀន។
    ស្ថានភាពកុមារអាយុ៦-១១ឆ្នាំ៖
    ក្នុងចំណោមកុមារដែលមានអាយុពី៦ទៅ១១ឆ្នាំសរុប៩៥.០៣៣នាក់ មានកុមារចំនួន១៦.០៧៤នាក់ ស្មើនឹង១៦,៩ភាគរយ មិនបានចូលរៀនក្នុងនោះកុមារីមានចំនួន៨.៦០២នាក់។ មានសាលាបឋមសិក្សាចំនួន៤៧៣ សាលា បន្ទប់ចំនួន៣.១០៦បន្ទប់ ថ្នាក់ចំនួន៣.៣១៤ថ្នាក់ សិស្សរៀនសរុប១០០.២៧៦នាក់(អត្រានៃការ ចូលរៀនពិតមាន៧៥%)ចំនួនគ្រូសរុប២.៦៣៥នាក់ ផលធៀបសិស្សនិងគ្រូស្មើនឹង៣៨,១ ចំងាយមធ្យមពីកណ្តាលភូមិទៅសាលាបឋមសិក្សា១១,៥គ.ម។ស្ថានភាពនៃការប្រើប្រាស់ទឹកស្អាត និងបង្គន់អនាម័យ មានសាលាបឋមសិក្សា៦៩ភាគរយមានទឹកស្អាតប្រើប្រាស់ និង៨៨ភាគរយមានបង្គន់ដែលមានលក្ខណៈបច្ចេកទេសប្រើប្រាស់។
    ស្ថានភាពកុមារអាយុ១២ ទៅ១៤ឆ្នាំ៖
              មានកុមារអាយុ១២ទៅ១៤ឆ្នាំសរុប៥៣.៥៤៧នាក់។ មានកុមារ៤៣.៦៦៩នាក់ស្មើនឹង៨២ភាគរយបានចូលរៀន​ និង១៨%មិនបានរៀន។ ក្នុងចំណោមកុមារដែលបានចូលរៀនមាន១៦.២០៩នាក់( ៣០ភាគរយ)រៀននៅអនុវិទ្យាល័យ​ ហើយ៣២៧.៤០៦នាក់(៥១,២៨ភាគរយ)រៀននៅបឋមសិក្សា។កុមារមិនបានចូលរៀនមាន ៩.៨៧៨នាក់ ក្នុងនោះស្រី៤.៨១០នាក់(៤៩ភាគរយ)។អនុវិទ្យាល័យមានចំនួន៧៨សាលាមានបន្ទប់៦១០បន្ទប់ ថ្នាក់រៀនចំនួន៤៦០ ថ្នាក់  គ្រូបង្រៀនចំនួន១,០៤១នាក់  ផលធៀបសិស្សនឹងគ្រូស្មើនឹង១៧,៩ អត្រាពិតនៃការសិក្សាមាន៣៧,១២។
    ការប្រើប្រាស់ទឹកស្អាត និងបង្គន់អនាម័យ៖នៅអនុវិទ្យាល័យមានសាលាចំនួន៤៧សាលា ស្មើនឹង ៦០%មានទឹកស្អាតប្រើប្រាស់។មានសាលាចំនួន៦៩សាលាស្មើនឹង៨៨%មានបង្គន់អនាម័យដែលមានលក្ខណៈបច្ចេក ទេសប្រើប្រាស់។
    មានវិទ្យាល័យចំនួន២៤សាលា មានបន្ទប់ចំនួន៦២០បន្ទប់ ចំនួនថ្នាក់៤០១ថ្នាក់ ចំនួនសិស្ស១៩.០៥៤នាក់ ចំនួនគ្រូបង្រៀន៨៤២នាក់ ផលធៀបសិស្សនិងគ្រូបង្រៀនស្មើនឹង២២,៦។            

ស្ថានភាពអ្នកមិនចេះអក្សរ៖
          ទូទាំងខេត្តអ្នកមានអាយុ១៥ដល់១៧ឆ្នាំសរុប៥៧.៨៣៣នាក់ ក្នុងនោះដែលអ្នកចេះអក្សរមានចំនួន៩៤,៣% អ្នកមិនចេះអក្សរមានចំនួន៣.៣២២នាក់។
ចម្ងាយផ្លូវមធ្យមពីកណ្តាលភូមិទៅសាលាអនុវិទ្យាល័យ៦ គ.ម។  ចម្ងាយផ្លូវមធ្យមពីកណ្តាលភូមិទៅសាលាវិទ្យាល័យ១៧.៩ គ.ម។
អ្នកមានអាយុ១៨ដល់៤៥ឆ្នាំមានចំនួនសរុប ៣០១.៦០២នាក់ ក្នុងនោះអ្នកចេះអក្សរមាន៨៧.៤% ចំណែកអ្នកមិនចេះអក្សមានចំនួន៣៧.៩០៦នាក់ស្មើនឹង១២.៤%។
បញ្ហាប្រឈមៈ
          – អត្រាចូលរៀនរបស់កុមារតូចនៅទាប
– អត្រាពិតនៃការសិក្សាសម្រេចពុំទាន់បានទៅតាមចំណុចដៅ
– អត្រាបោះបង់ការសិក្សា នៅខ្ពស់
– គុណភាពនៃការបង្រៀននិងការរៀននៅថ្នាក់មធ្យមសិក្សានៅមានកម្រិត
– កាសិក្សាបានតិចនាំឲ្យយុវជននៅក្រៅសាលាបាត់បង់ឳកាសការងារល្អៗ
– មានយុវជននៅក្រៅសាលា មួយចំនួនប្រព្រឹត្តអំពើមិនល្អ
– គុណភាព និងប្រសិទ្ធភាពកម្មវិធីអប់រំ កាយនិងកីឡានៅមានកម្រិត
– ការផ្គត់ផ្គង់ទឹកស្អាត និងបង្គន់អនាម័យតាមសាលាមិនទាន់បានគ្រប់សាលា
– ខ្វះគ្រូនៅតំបន់ជួបការលំបាក
– អាការសិក្សាមួយចំនួនចាស់ទ្រុឌទ្រោម
១.២.២.២ ស្ថានភាពសុខាភិបាល
       ក.រចនាសម្ព័ន្ធសុខាភិបាល ៖
        ទូទាំងខេត្តមានមន្ទីរពេទ្យបង្អែកចំនួន៣កន្លែងក្នុងនោះ៖
– មន្ទីរពេទ្យបង្អែកខេត្តចំនួន មានគ្រែចំនួន ១២០
– មន្ទីរពេទ្យបង្អែកស្រុកស្ទោងមានគ្រែចំនួន ៧០
– មន្ទីរពេទ្យបង្អែកស្រុកបារាយណ៍ សន្ទុកមានគ្រែចំនួន៥៥
– ផលធៀបចំនួនគ្រែតាមមន្ទីរពេទ្យបង្អែកក្នុងប្រជាជន១០០០នាក់ស្មើនឹង៣៥,១។
– មានមណ្ឌលសុខភាពចំនួន៥២ មានគ្រែសម្រាកព្យាបាលចំនួន២០១។ ផលធៀបចំនួនគ្រែតាម មណ្ឌលសុខភាពក្នុងប្រជាជន១00.០០០នាក់ស្មើនឹង២៦។
– ការគ្រប់គ្រងឪសថស្ថាន និងសេវាវេជ្ជសាស្រ្តឯកជន​​មានចំនួន៣៣៥កន្លែង (មន្ទីរសម្រាកព្យាបាល បន្ទប់ពិគ្រោះនិងព្យាបាល បន្ទប់ថែទាំវេជ្ជសាស្រ្ត ឪសថស្ថន អាគាលក់ឪសថបុរាណ)ក្នុង​នោះមន្ទីរសម្រាកព្យាបាលចំនួន៣កនែ្លងមានគ្រែសម្រាកចំនួន៣៣គ្រែ។ផលធៀបចំនួនគ្រែកន្លែងផ្តល់សេវាសម្រាកនិងព្យាបាលឯកជនក្នុងប្រជាជន១០០​០នាក់ ស្មើនឹង​៤,​៣២។
        ខ.ស្ថានភាពបុគ្គលិក៖
          ចំនួនបុគ្គលិកនៅតាមមន្ទីរពេទ្យបង្អែកមាន២៩៦នាក់ ផលធៀបបុគ្គលិកមន្ទីរពេទ្យបង្អែកក្នុងប្រជាជន ១០០.០០​០នាក់ស្មើនឹង៣៨.៧៥។ បុគ្គលិកនៅតាមមណ្ឌលសុខភាពមានចំនួន១៤៤នាក់ ផល ធៀបបុគ្គលិកតាមមណ្ឌលសុខភាពក្នុងប្រជាជន១០០.០០​០នាក់ស្មើនឹង១៨,៨៥។ចំនួនទីតាំងឳសថស្ថាននិងគ្លីនិកមាន១៩៥  ផលធៀបទីតាំងឳសថស្ថាន និងគ្លីនិកក្នុងប្រជាជន១០០.០០​០នាក់ស្មើនឹ៤៥,៣។ ស្ថានភាពសុខភាពស្ត្រីនិងកុមារ៖តាមព័ត៌មានស្ថានភាពខេត្តឆ្នាំ២០១៦ ស្ត្រីអាយុពី១៥ទៅ ៤៥ ឆ្នាំមានចំនួនសរុប១៨៥.៩៩៤នាក់ដែលក្រុមអាយុស្ថិតក្នុងវ័យបង្កកំណើត។ ផលធៀបទារកដែលបានកើតក្នុងស្ត្រី ១០០០នាក់ដែលមានអាយុពី១៥ទៅ៤៥ឆ្នាំមាន៦២,៩។មានស្ត្រីសម្រាលកូនក្នុងឆ្នាំសរុប ១១.៦៩៥នាក់ក្នុងនោះ៩០,៤%សម្រាលកូនដោយពេទ្យឆ្មប។អត្រាស្លាប់របស់មាតាក្នុង១០០០កំណើតស្មើនឹង២,៣ខ្ពស់ជាងឆ្នាំ ២០១៣(២,១)។ ចំនួនទារកដែលបានកើតក្នុងឆ្នាំមាន១១.៧០៦នាក់។អត្រាស្លាប់របស់ទារកក្នុង១០០០ កំណើតមាន២,១ ទាបជាងឆ្នាំ២០១៥ (៤,៥)។ ចំនួនកុមារអាយុពី៩ទៅ១២ខែសរុប៧.៦៨២នាក់ ក្នុងនោះកុមារដែលបានចាក់ថ្នាំបង្កាគ្រប់ចំនួនមាន៩២,៣%។ កុមារអាយុក្រោម៥ឆ្នាំស្លាប់ចំនួន៥០នាក់ខ្ពស់ជាងឆ្នាំ២០១៥(៦១នាក់)។ ផលធៀបកុមារស្លាប់ អាយុក្រោម៥ឆ្នាំ និងទារកកើតក្នុង១០០០កំណើតមាន៤,៣។              បញ្ហាប្រឈម៖
១)   អត្រាស្លាប់របស់មាតា ទារកនិងកុមារ នៅមានកម្រិតខ្ពស់ ។
២) ការគ្របដណ្តប់នៃសេវាពន្យាកំណើតទំនើបរយះពេលវែងនៅមានកម្រិត(ពិសេសស្រ្តីអាយុ៤០ឆ្នាំឡើងប្រឈមនឹងការប្រើមធ្យោបាយពន្យាកំណើតមិនសមស្រប)។
៣) គុណភាពនៃសេវាសង្គ្រោះសម្ភពបន្ទាន់ និងសេវាថែទាំសង្គ្រោះទារកបន្ទាន់​នៅពុំទាន់ល្អប្រសើរ។  ជម្ងឺអេដស៍៖ គ្រួសារដែលមានសមាជិកកើតជម្ងឺអេដស៍មាន៥០២គ្រួសារ ។ផលធៀបចំនួនគ្រួសារ មានសមាជិកកើតជម្ងឺអេដស៍ក្នុង១០០០គ្រួសារស្មើនឹង៣,១។ផលធៀបអ្នកស្លាប់ដោយជម្ងឺអេដស៍ក្នុងប្រជាជន១០ម៉ឺននាក់ស្មើនឹង៣,១។
ក្រាហ្វិក៖ ផលធៀបចំនួនគ្រួសារមានសមាជិកកើតជម្ងឺអេដស៏ក្នុង1000គ្រួសារ
ជម្ងឺគ្រុនឈាម គ្រុនចាញ់ និងរបេង៖ចំនួនអ្នកស្លាប់ដោយជម្ងឺគ្រុនឈាមមាន១៩នាក់។ផលធៀប អ្នកស្លាប់ដោយជម្ងឺគ្រុនឈាមក្នុងប្រជាជន១០ម៉ឺននាក់ស្មើនឹង២,៥។អ្នកស្លាប់ដោយជម្ងឺគ្រុនចាញ់១៦នាក់។ផលធៀបអ្នកស្លាប់ដោយជម្ងឺគ្រុនចាញ់ក្នុងប្រជាជន១០ម៉ឺននាក់ស្មើនឹង២,១។អ្នកស្លាប់ដោយជម្ងឺរបេងមាន៦២នាក់ផលធៀប អ្នកស្លាប់ដោយជម្ងឺរបេងក្នុងប្រជាជន១០០​០នាក់ស្មើនឹង៨,២។
ក្រាហ្វិក ៖ ផលធៀបចំនួនគ្រែតាមមណ្ឌលសុខភាពក្នុងប្រជាជន10ម៉ឺននាក់
បញ្ហាប្រឈមៈ
– ការខ្វះចន្លោះរបស់អ្នកជំងឺរបេងដូចជា​ការមកស្រាវជ្រាវ ការមករកថ្នាំ ការតាមដាន​ ការព្យាបាលមិនបានគោរពតាមគោលការណ៍នៃការព្យាបាលត្រឹមត្រូវ។
– សមត្ថភាពធ្វើរោគវិនិច្ឆ័យរបេងលើកុមារនៅមានកម្រិត(មន្ទីរពេទ្របង្អែកបារាយណ៍សន្ទុកនិងស្ទោង)
– ការយល់ដឹងរបស់ប្រជាពលរដ្ឋេលើការទប់ស្កាត់ជំងឺគ្រុនឈាមនៅមានកំរិត។​
– វិធានការបង្ការ និងការព្យាបាលជម្ងឺមិនឆ្លងរ៉ាំរ៉ៃ និងការដោះស្រាយបន្ទុកបញ្ហាសុខភាពត្រូវចំនាយថវិកាច្រើន និងត្រូវការចាំបាច់ឆ្លើយតបជាពហុវិស័យ
.ទឹកស្អាត និងអនាម័យ
        ទឹកស្អាត និងអនាម័យជាផ្នែកមួយពាក់ព័ន្ធនិងសុខភាព។ក្នុងចំណោមគ្រួសារសរុបក្នុងខេត្ត មាន គ្រួសារចំនួន១០៦.៣៦២គ្រួសារស្មើនឹង៦៥,៦ភាគរយប៉ុណ្ណោះដែលមានទឹកស្អាតប្រើប្រាស់ ក្នុងនោះ គ្រួសារប្រើទឹកដែលឆ្លងកាត់ប្រព័ន្ធធ្វើទឹកឲ្យស្អាតមាន១១.០៣០គ្រួសារ គ្រួសារប្រើទឹកអណ្តូងស្នប់ឬអណ្តូង ចំរុះមាន៥០.០៥២គ្រួសារ គ្រួសារប្រើទឹកអណ្តូងជីកមានការការពារមាន៤៣.៨៨២គ្រួសារ និងគ្រួសារប្រើទឹកភ្លៀងដែលមានការការពារមាន១.៣៩៧គ្រួសារ នៅមានគ្រួសារ៣៤,៤១ភាគរយកំពុងប្រើប្រាស់ទឹក ពីប្រភពផ្សេងៗរួមមាន ២១,៥៨%កំពុងប្រើទឹកអណ្តូងជីកគ្មានការការពារ ២,៧៣%ប្រើទឹកស្រះ និង ១០,១%ប្រើទឹកស្ទឹងឬ អូរ។
ការទទួលទានទឹក មានគ្រួសារចំនួន១១០.៩៥០គ្រួសារស្មើនឹង៦៨,៤៣ភាគរយមានទំលាប់ទទួលទានទឹកស្អាតតាមរយៈការទទួលទានទឹកម៉ាស៊ីនឬទឹកសុទ្ធ ការប្រើឧបករណ៍ចម្រោះ និងការទទួល ទាន ទឹកដាំពុះ។
ក្រាហ្វិក៖ ភាគរយគ្រួសារមានទឹកស្អាតប្រើប្រាស់ ការប្រើប្រាស់បង្គន់អនាម័យ មានគ្រួសារចំនួន៨៣.៩០៩គ្រួសារស្មើនឹង៥១,៧៥ភាគរយ នៃគ្រួសារ សរុបទូទាំងខេត្តមានបង្គន់អនាម័យប្រើប្រាស់។ ក្នុងចំណោមគ្រួសារដែលមានបង្គន់អនាម័យ ប្រើប្រាស់ ទាំងនោះមានគ្រួសារតែ៣៣,៦ភាគរយប៉ុណ្ណោះដែលប្រើបង្គន់មានលក្ខណៈបច្ចេកទេស។មាន គ្រួសារ ចំនួន៦២.៧១១គ្រួសារស្មើនឹង៣៨,៦៨ភាគរយប្រើប្រាស់ទឹកដែលមានប្រភពជិតជាង១៥០ម៉ែត្រ។
ក្រាហ្វិក៖ ភាគរយគ្រួសារប្រើប្រាស់បង្គន់មានបច្ចេកទេស
បញ្ហាប្រឈមៈ
– ការផ្គត់ផ្គង់ទឹកស្អាតមិនទាន់គ្រប់គ្រាន់តាមតម្រូវការប្រើប្រាស់
– ការទទួលទានទឹកមិស្អាតនៅមានកម្រិតខ្ពស់
– អត្រានៃការប្រើប្រាស់បង្គន់អនាម័យមានកម្រិតទាប
១.២.២.៤ ស្ថានភាពយេឌ័រៈ
អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការលើកកម្ពស់សិទ្ធិនារី នាពេលបច្ចុប្បន្ននេះ ខេត្តមានថ្នាក់ដឹកនាំជានារី ៖(ទិន្នន័យមន្ទីរកិច្ចការនារី)
១.ក្រុមប្រឹក្សាខេត្តសរុប១៧នាក់ មានក្រុមប្រឹក្សាជាស្ត្រីចំនួន ០៣ នាក់ស្មើនឹង១៧,៦៤%
២.ក្រុមប្រឹក្សាក្រុង ស្រុក សរុប១៣១នាក់ មានក្រុមប្រឹក្សាជាស្ត្រីចំនួន១៤នាក់ស្មើនឹង១០,៦៨%
៣.ក្រុមប្រឹក្សាឃុំ សង្កាត់សរុប៥៧៧នាក់ មានក្រុមប្រឹក្សាជាស្ត្រីចំនួន១១៣នាក់ស្មើនឹង១៩,៥៨%
៤.មន្ត្រីការិយាល័យជំនាញក្រុងស្រុកសរុប៥១១នាក់ មានស្ត្រីចំនួន១៥៧នាក់ ស្មើនឹង៣០,៧%។ ប្រធានការិយាល័យជំនាញក្រុងស្រុកសរុប៩០នាក់ ស្ត្រី១៤នាក់ស្មើនឹង១៥,៥៦% អនុប្រធានការិយាល័យ ជំនាញក្រុងស្រុកសរុប៨៩នាក់ ស្ត្រី១៩នាក់ស្មើនឹង២១,៣៥%។
បញ្ហាប្រឈមៈ|
ស្ត្រីចូលរួមការងារសង្គមនៅមានកម្រិតទាប
២- ការផ្តល់ឳកាសដល់ស្ត្រីចូលរួមជាអ្នកដឹកនាំនៅមានកម្រិតទាប
១.២.២.៥ ស្ថានភាពនៃភាពក្រីក្រៈ
អនុវត្តតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ស្តីពីគោលនយោបាយកាត់បន្ថយភាពក្រីក្រ។ កម្រិតភាពក្រីក្រ នៅក្នុងខេត្ត ត្រូវបានកាត់បន្ថយជាបណ្តើរៗ។ យោងតាមការព្យាករណ៍ ផ្អែកតាមទិន្នន័យមូលដ្ឋាន ឃុំ សង្កាត់   អត្រាភាពក្រីក្ររបស់ខេត្តកំពង់ធំនៅឆ្នាំ២០១៣អត្រាភាពក្រីក្រក្នុងខេត្តមានចំនួន ២៦.៣ %  ឆ្នាំ២០១៧   អត្រា ភាពក្រីក្រតបានធ្លាក់ចុះមកនៅត្រឹម ២៣,៦៦% ។
មូលហេតុទាំងឡាយដែលនាំឲ្យមានភាពក្រីក្រគឺ៖
១.ទិន្នផលបានត្រឹមតែផ្គត់ផ្គង់គ្រួសារ ការដាំដុះទៀតសោត ប្រព្រឹត្តិទៅតាមទំលាប់តៗគ្នាពីដូនតា ដោយពួកគេមិនចេះអក្សរទោះបីជាមន្ត្រីជំនាញកសិកម្មខិតខំបណ្តុះបណ្តាលយ៉ាងណាក្តី ក៏ការដាំដុះមានការផ្លាស់ប្តូរបន្តិចបន្តួចតែប៉ុណ្ណោះ ។
២.ដោយសារសង្រ្គាមអូសបន្លាយពេលយូរ បានបន្សល់ទុកនៅគ្រាប់មីន និងយុទ្ធភ័នមិនទាន់ផ្ទុះ
៣.ដីបង្កបង្កើនផលមានតិច រួមផ្សំនិងដីខ្សោះជីជាតិ
៤.មិនមានមុខរបរផ្សេងក្រៅពីកសិកម្មសំរាប់ចំណូលគ្រួសារ
៥.ការរស់នៅខ្វះអនាម័យនាំឲ្យមានជម្ងឺផេ្សងៗ
៦.ការកើនឡើងនៃបន្ទុកក្នុងគ្រួសារ (កូនច្រើន)
៧.គ្រួសារជួបប្រទះគ្រោះថ្នាក់ផ្សេងៗ
៨.ចងការប្រាក់យកមកប្រកបមុខរបរមិនមានភាពច្បាស់លាស់
លំដាប់ថ្នាក់ពិន្ទុសរុបភាពក្រីក្រតាមបណ្តាក្រុង ស្រុក
អត្រាភាគរយភាពក្រីក្ររបស់ក្រុង ស្រុក
១.២.២.៦ ស្ថានភាពសាសនាៈ
នៅទូទាំងខេត្តកំពង់ធំមានសាសនា៥ដែលកំពុង ធ្វើសកម្មភាព (ព័ត៌មានមន្ទីរធម្មការនិងសាសនា)៖
          ១.សាសនាព្រះពុទ្ធៈ
  មានវត្តចំនួន២៦៤វត្ត ក្នុងនោះមានគណៈធម្មយុត្តិកនិកាយចំនួន០២វត្ត និង អាស្រមចំនួន     ២ ព្រះសង្ឃ សរុបចំនួន៣.៤៦៣អង្គ (ភិក្ខុចំនួន៧៤៩អង្គ សាមណេរចំនួន២.៧១៤អង្គ) អាចារ្យវត្ត ចំនួន៨៦៨នាក់ គណៈកម្មការ វត្តចំនួន២.​៣២១នាក់ សីលវ័ន្ត១៣៥នាក់ សីលវតី៣៣៦នាក់ សិស្សស្នាក់នៅវត្ត៣៣៨នាក់ ។
ផ្នែកពុទ្ធិកសិក្សា
-មានមជ្ឈមណ្ឌលវិបស្សនាធុរៈ៥កន្លែង(ថ្នាក់ខេត្ត០១កន្លែង នៅតាមស្រុក៤កន្លែង)
-សាលាធម្មវិន័យមាន១២១សាលាមាន១៤០បន្ទប់សមណសិស្សចំនួន២.២៣៧អង្គនិងគ្រហស្ថ១០នាក់
-មានសាលាពុទ្ធិកបឋមចំនួន១០១សាលា មាន១២០បន្ទប់ សមណសិស្សចំនួន១.៩៤៩អង្គនិងគ្រហស្ថ ១០នាក់
-មានពុទ្ធិកវិទ្យាល័យ២កន្លែង មាន ០៦បន្ទប់៖
(១.វត្តទ្រៀលស្រុកបារាយណ៍ ២.វត្តកំពង់ធំ ក្រុងស្ទឹងសែន) សមណសិស្ស១៩៦ អង្គ
-មានបណ្ណាល័យ១កន្លែង
.សាសនាគ្រឹស្ទ៖
   មានវិហារចំនួន២៣និងស្នាក់ការថ្វាយបង្គំចំនួន៦៨មានបរិស័ទចំនួន៥.៥៨៤នាក់ ស្រី៣.២១៧នាក់ ៣.ឥស្លាមសាសនា៖មានវិហារចំនួន០៣ និងស៊ូរ៉ាវ០១ សាលារៀន៥ បរិស័ទចំនួន១១.១១២នាក់ ស្រី៥.៧០៦នាក់ ៤.សាសនាបាហៃ៖ មានស្នាក់ការ០១ និងបរិស័ទចំនួន ២២៥នាក់ ស្រី១៥៧នាក់។ ៥.សាសនាគង់ស៊ីអ៊ីម៖ មានស្នាក់ការចំនួន០១បរិស័ទចំនួន៨នាក់ ស្រី៥នាក់។
បញ្ហាប្រឈមៈ
– ការថយចុះនូវការគោរពធម៌វិន័យរបស់ព្រះសង្ឈ
– ការមិនទុកចិត្តគ្នារវាងអាចារ្យ គណៈកម្មការ និងគណៈសង្ឈ
– ការមិនទទួលស្គាល់តួនាទី និងភារកិច្ច
– ការមិនគោរពសារាចរណែនាំរបស់ក្រសួងធម្មការ និងសាសនា
– ការផ្សព្វផ្សាយព្រះធម៌តាមប៉ុស្តិវិទ្យុគ្មានសុំការអនុញ្ញាតិ
– ការសាងសង់សំណង់សាសនាដោយគ្មានការអនុញ្ញាតពីក្រសួងធម្មការ និងសាសនា
១.២.២.៧ ស្ថានភាពអន្តោប្រវេសន៍ និងបំលាស់ទីៈ
យោងព័ត៌មានស្ថានភាពខេត្តឆ្នាំ២០១៦មានប្រជាជនដែលមានអាយុ១៨ឆ្នាំឡើងសរុប៣៩២.៨៤០នាក់ក្នុងនោះមានមនុស្សប្រុស២១១.៥៤០នាក់និងមនុស្សស្រី២៣៦.០១៩នាក់។ អត្រាចំណាកស្រុករបស់ មនុស្សដែលមានអាយុ១៨ឆ្នាំឡើងរួមមាន មនុស្សប្រុសមាន១១.១ភាគរយធ្វើចំណាកស្រុកក្នុងប្រទេស និង ៨,៦ភាគរយធ្វើចំណាកស្រុកទៅក្រៅប្រទេស ចំណែកមនុស្សស្រីមាន១០,២ភាគរយធ្វើចំណាកស្រុកក្នុងប្រទេស និង ៤,៨ភាគរយធ្វើចំណាកស្រុកទៅក្រៅប្រទេស។ ស្ថានភាពនេះបង្ហាញឲ្យឃើញថាចំណាកស្រុក ក្នុងប្រទេសរបស់មនុស្សប្រុស និងមនុស្សស្រីប្រហាក់ប្រហែលគ្នា ដោយឡែកចំណាកស្រុកទៅក្រៅប្រទេស មនុស្សស្រីតិចជាងមនុស្សប្រុស។ ការគ្រប់គ្រងជនអន្តោប្រវេសន៍ មានជនបរទេសស្នាក់នៅរយៈពេលវែងបំរើការងារតាមក្រុមហ៊ុន រោងចក្រ គ្រឹះស្ថានឯកជន សាសនានានា និងអង្អការក្រៅរដ្ឋាភិបាល រួមមាន១៧សញ្ជាតិសរុបចំនួន ៥៣៤នាក់ ស្រី៧៦នាក់(ទិន្នន័យស្នងការដ្ឋាននគរបាល)។
បញ្ហាប្រឈម៖
១)ចំណាកស្រុកមិនមានសុវត្ថិភាព
២)ចំណាកស្រុកគ្មានគោលដៅច្បាស់លាស់
៣)ចំណាកស្រុកដោយមិនមានជំនាញវិជ្ជាជីវៈច្បាស់លាស់
១.២.៣.ស្ថានភាពនៃការប្រើប្រាស់ដីធ្លី និងការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន គ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ
១.២.៣.១. អាកាសធាតុ៖
ខេត្តកំពង់ធំមានអាកាសធាតុសើមដោយមានរដូវពីរផ្សេងគ្នាគឺរដូវភ្លៀង(ពីខែឧសភាដល់ខែ តុលា) និងរដូវក្តៅដែលមានរយៈពេល៦ខែដូចគ្នា(ពីខែវិច្ឆិការដល់ខែមេសា)។ ការប្រែប្រួលអាកាសធាតុគឺ អាស្រ័យលើកត្តាភ្លៀងធ្លាក់ សីតុណ្ហភាព សំណើមបរិយាកាស ខ្យល់ និងរំហួត។ ដោយការប្រែប្រួលអាកាសធាតុសីតុណ្ហភាពជាមធ្យមប្រចាំឆ្នាំមានពី២៦,៧ទៅ៣៩អង្សាសេ។ខ្យល់សើមមានកម្រិតខ្ពស់ពេញមួយឆ្នាំដែលមានអត្រាមធ្យម៨០% ទៅ៨៧%ក្នុងអំឡុងរដូវភ្លៀង និងកម្រិតទាប៧២% នៅពាក់កណ្តាលរដូវក្តៅ។ របាយទឹកភ្លៀងតិចឬច្រើនអាស្រ័យទៅតាមតំបន់។កំពស់ទឹកភ្លៀងប្រចាំឆ្នាំជាមធ្យមពី១០០០ទៅ ១៥១៨,៨ម.ម។               របាយទឹកភ្លៀងមិនស្មើគ្នានេះបណ្តាលឲ្យមានបញ្ហាក្នុងរបរកសិកម្ម។ជាទូទៅទឹកជំនន់តែងកើតមានក្នុងអំឡុងខែសីហា និងតុលា ហើយភាពរាំងស្ងួតកើតមានជាច្រើនខែក្នុងរដូវក្តៅដែលជាការរំខានដល់ដំណាំកសិកម្ម។
១.២.៣.២កាប្រើប្រាស់ដីធ្លី៖
ខេត្តមានផ្ទៃដីសរុប១៥.០៦១គីឡូម៉ែត្រការ៉េ ។ការប្រើប្រាស់ដីធ្លីចែកចេញជា៖
១.ដីលំនៅស្ថាន និងផ្លូវថ្នល់មានចំនួន ១១៥.៨៥០ហិកតា
|២.ដីដំណាំស្រូវចំនួន ២១៣.៣៦៧ ហិកតា
៣.ដីព្រៃឈើសរុប ៦៤០.២០៩ហិកតា(ឆ្នាំ២០១០)ត្រូវបានប្រើប្រាស់ជា៖
– តំបន់ការពារធម្មជាតិ(ដែនជម្រកសត្វបឹងពែរ)មានផ្ទៃដីទំហំ ៩៨.៤៣១ហ.ត
– តំបន់ព្រៃការពារដើម្បីអភិរក្សជីវៈចម្រុះ(ព្រៃឡង់)មានផ្ទៃដីទំហំ១៥៦.០៦៥,៥៧៨ហិកតា
– ព្រៃសហគមន៍មានចំនួន៨៧កន្លែង មានផ្ទៃដីទំហំ៨៤.៩៤២ហ.ត
– សម្បទានដីសេដ្ឋកិច្ច(ដោយក្រសួងកសិកម្ម)មានផ្ទៃដីទំហំ៨៨.៦៧៦ហ.ត(១៩ក្រុមហ៊ុន)
– សម្បទានដីសង្គមកិច្ចចំនួន០៧កន្លែង មានផ្ទៃដីទំហំ១៧.៥៧៨,៨៧ហ.ត
– តំបន់ស្រាវជ្រាវ និងស្តារព្រៃឈើឡើងវិញចំនួន០៣កន្លែង មានផ្ទៃដីទំហំ២៩២៦ហ.ត
– តំបន់ស្រាវជ្រាវរំភាយចំហាយទឹក(អង់តែនជប៉ុន)១កន្លែង មានផ្ទៃដីទំហំ៣១.៤១៦ហ.ត
– តំបន់ចំការពូជឈើ២កន្លែង មានផ្ទៃដីទំហំ២២១ហ.ត
– ព្រៃជំនឿសាសនា០៦កន្លែង មានផ្ទៃដីទំហំ២០,៦៧ហ.ត
– សួនដាំឈើអនុស្សាវរីយ៍០៨កន្លែង មានផ្ទៃដីទំហំ១.១៣៧,២២ហ.ត
– តំបន់ការពាររមណីយដ្ឋានវប្បធម៌ទេសចរណ៍០២កន្លែង មានផ្ទៃដីទំហំ៤.០៥០ហ.ត
– តំបន់ការពារអភិរក្សជីវៈចម្រុះសត្វខ្សឹប០៤កន្លែង មានផ្ទៃដីទំហំ២៦.៥២៣ហ.ត
– តំបន់ស្នូលឋបនីយជីវៈមណ្ឌលបឹងទន្លេឆ្មារផ្ទៃដីចំនួន១៤.៥៦០ហ.ត
– តំបន់ស្នូលឋបនីយជីវៈមណ្ឌលស្ទឹងសែនផ្ទៃដីចំនួន៦.៣៥៥ហ.ត (ផ្ទែដីសម្បទាន-ផ្ទៃដីសម្បទានសេដ្ឋកិច្ចចំនួន១០៦.០៤៦ ហ.ហ.ត ស្មើនឹង ១៥,៩៧% -ផ្ទៃដីសម្បទានសង្គមកិច្ចគឺ៣០.០៣៨ហិកតា ស្មើនឹង ០,៤៥%)
១.២.៣.២ ធនធានធម្មជាតិៈ
ក.ជលផល
   ធនធានជលផលជាប្រភពសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត។ដោយភូមិសាស្ត្រ ខេត្តមួយផ្នែកជាវាលទំនាបបឹងទន្លេសាបសំបូរដោយបឹង ត្រពាំងតូចធំ មានស្ទឹង និងព្រែកតូចៗជាច្រើនហូរ ចាក់ទៅក្នុងបឹងទន្លេសាប ដែលជាប្រភពសក្តានុពលដ៏មានសារៈសំខាន់សំរាប់ធនធានជលផល។ ក្នុងចំណោមប្រជាជនដែលមានអាយុ១៨ឆ្នាំឡើង មានអ្នកប្រកបរបរនេសាទជាចម្បង ៦.៨៤៤នាក់ ក្នុងនោះស្ត្រី២.៧៣៩នាក់ និងមានប្រជាជន៦.៧១៦នាក់ក្នុងនោះ ស្ត្រី២.០៣៦នាក់ ប្រកបរបរនេសាទជាមុខរបរបន្ទាប់បន្សំ។ មានសហគមន៍នេសាទនចំនួន៤៣សហគមន៍ មានស្រះជម្រកត្រីសហគមន៍មាន៣៥កន្លែង មានកសិដ្ឋានផលិតកូនត្រីចំនួន៦កន្លែងកំពុងដំណើរការ០​២កន្លែងអាចផលិតកូនត្រីបាន៦០០.០០០កូនមានគ្រួសារចិញ្ចឹមត្រី៥១៨គ្រួសារបរិមាណត្រីក្នុងសរុប២៤៣តោន គ្រួសារចិញ្ចឹមកន្ធាយ២គ្រួសារសរុបកន្ធាយ៥៥០០០កូន ក្រួសារចិញ្ចឹមក្រពើចំនួន១៥២គ្រួសារ ក្រពើសរុប១៧.៥៥១ក្បាល។ ផលនេសាទដែលប្រមូលបានគិតត្រឹមមចុងឆ្នាំ២០១៥មានចំនួន៤៩.៥០០តោនក្នុងនោះមានផលនេសាទគ្រួសារក្នុងដែននេសាទសរុប៣៦.០០០តោន និងផលនេសាទតាមវាលស្រែចំនួន១៣.៥០០តោន។
បញ្ហាប្រឈម៖ ១)បទល្មើសជលផល ២)ការបាត់បង់ព្រៃលិចទឹក ៣)បរិមាណត្រីថយចុះ|
ខ.អំពីផល អនុផលព្រៃឈើ
មានប្រជាជនដែលមានអាយុ១៨ឆ្នាំឡើងសរុប៦៥១នាក់ក្នុងនោះស្ត្រី២១៣នាក់ប្រកបមុខរបរចម្បងដោអាស្រ័យ លើផល អនុផលព្រៃឈើ និងមានប្រជាជន១.៧៥៧នាក់ក្នុងនោះស្ត្រី៥៧៥នាក់ប្រកមបុខរបរបន្ទាប់បន្សំដោយអាស្រ័យលើផល អនុផលព្រៃឈើ។ ដោយមានតមំរូវការខ្ពស់ក្នុងការប្រើប្រាស់ឈើ និងដោយមានការហូរចូលតាំងទីលំនៅពីប្រជាជនក្រៅ ខេត្ត និងភាពអនាធិបតេយ្យក្នុងការកាប់រានព្រៃឈើ ការបរបាញ់សត្វនោះ ក្រសួងកសិកម្មដោយមានខ័ណ្ឌរដ្ឋបាលព្រៃឈើជា អ្នកអនុវត្តបានរៀបចំសហគមន៍ព្រៃឈើចំនួន៨៧សហគមន៍ ដែលមានគ្រួសារចូលរួម សរុប១២.៥២៥គ្រួសារ មានសមាជិកសរុប ៣៣.២៨៣នាក់ ក្នុងនោះស្ត្រី១៧.៣០៤នាក់ ដើម្បីគ្រប់គ្រង និងការពារលើផ្ទៃដីសរុបចំនួន ៨៤.៩៤២,២៨ហិកតា។
ជួបបញ្ហាប្រឈម៖
១)ការបាត់បង់ព្រៃឈើ
២)ការបាត់បង់សត្វព្រៃ
១.២.៣.៣ ទន្លេ ស្ទឹង អូរ បឹង ខេត្តកំពង់ធំសំបូរដោយស្តឹងតូច ធំជាច្រើន ជាពិសេសនៅខាងក្រោមផ្លូវជាតិលេខ៦ជាប់បឹងទន្លេសាប បឹងដែលធំជាងគេគឺ បឹងទន្លេឆ្មារ ដែលសំបូរដោយត្រី នឹងសត្វបក្សី និងជាតំបន់អភិរក្ស សត្វស្លាប។
ខេត្តមានស្ទឹងចំនួន៤៖
១.ស្ទឹងសែនហូរកាត់ខេត្តដែលមានប្រភពពីខេត្តព្រះវិហារមានប្រវែង២៦៥គ.មមាត់ស្ទឹងមានប្រវែង១៣០ម៉ែត្រ។២.ស្តឹងស្ទោងមានប្រវែង១៥៣គីឡូម៉ែត្រ មាត់ស្ទឹងមានប្រវែង៣ម៉ែត្រ
៣.ស្ទឹងតាំងក្រសាំងមានប្រវែង១០៣គីឡូម៉ែត្រ មាត់ស្ទឹងមានប្រវែង៨០ម៉ែត្រ
៤.ស្ទឹងជីនិតមានប្រវែង២៩៣គីឡូម៉ែត្រ មាត់ស្ទឹងប្រវែង៥០ ម៉ែត្រ របបទឹកស្ទឹងសែន ចាប់ពីខែកញ្ញាទៅដល់ខែវិច្ឆិកាមានកម្ពស់ពី១០ទៅ១៣ម៉ែត្រ បរិមាណទឹកហូរ មាន ១០​០មក្នុង១វិនាទីនៅរដូវវស្សា ។ ទូកម៉ាស៊ីនតូចៗអាចធ្វើចរាចរណ៍បានគ្រប់រដូវ ។ ចំពោះ កាណូតធុនធំចាប់ពី៥តោនឡើង អាចធ្វើចរាចរណ៍បានតែក្នុងរដូវវស្សាប៉ុណ្ណោះ។ បច្ចុប្បន្ននេះស្ទឹងសែនពុំទាន់មានកំពង់ផែនៅឡើយ។ ខេត្តរំពឹងគិតទៅខាងមុខ និងកសាងកំពង់ផែ មួយកន្លែងនៅក្រុងស្ទឹងសែនសំរាប់ការចូលចត ទូក កាណូតតូច ធំ។
បញ្ហាប្រឈម៖
១)របបទឹកស្ទឹងមានការប្រែប្រួល
២)ការហូរច្រោះបាក់ច្រាំងស្ទឹង
៣)ការបំពុលទឹក
១.២.៣.៤ បរិស្ថានៈ
ការការពារបរិស្ថានគឺជាកត្តាចាំបាច់សម្រាប់សុខភាព និងជីវភាពរស់នៅរបស់ប្រជាជន។ នៅតាមទីប្រជុំជនក្នុងខេត្ត ការសាងសង់សំណង់លំនៅដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន និង ទីតាំងពាណិជ្ជកម្មមានការកើនឡើងខ្ពស់ ដូចនេះការចោលកាកសំណល់រឹង រាវដែលជាប្រភពដែលមានឥទ្ធិពលមិនល្អដល់បរិស្ថានមានការកើនឡើងខ្ពស់ដែរ។ បច្ចុប្បន្ននៅក្នុងខេត្តមានគ្រួសារ២.២២៤គ្រួសារ ស្មើនឹង១,៣៧ភាគ រយនៃចំនួនគ្រួសារសរុបមានសេវាប្រមូលសម្រាមតាមផ្ទះ និងមានទីតាំងចាក់សម្រាមតែមួយកន្លែងដែលមានផ្ទៃដី១ហ.តនៅក្រុងស្ទឹងសែនសំរាប់ទីប្រជុំជនស្រុកផ្សេងទៀតមិនទាន់មានទីតាំងចាក់សម្រាមនៅឡើយទេ។​ សម្រាប់កាកសំណល់រាវគ្រប់ទីប្រជុំជនបាន និងកំពុងរៀបចំប្រព័ន្ធលូ។ ការលើកកំពស់សុខភាព នៅក្នុងខេត្តមានសួនច្បារសាធារណៈនិងជាកន្លែងហាត់ប្រាណមួយ កន្លែងនៅតាមបណ្តោយមាត់ស្ទឹងសែនក្នុងក្រុងស្ទឹងសែននិងមានទីលានកីឡាដ្ឋាន១កន្លែងនៅស្រុកកំពង់ស្វាយ
បញ្ហាប្រឈមៈ
១)ការបំពុលបរិស្ថានដោយសំណល់រឹង រាវ
២)ការចោលសម្រាមពាសវាល
៣)តាមទីប្រជុំជនភាគច្រើនមិនទាន់គិតគូរពីប្រព័ន្ធលូបញ្ចេញទឹកស្អុយ។
ខេត្តមានផ្ទៃដីធំល្វឹងល្វឺយសំបូរធនធានធម្មជាតិដូចជា រ៉ែ. ព្រៃភ្នំ .ទន្លេ. ស្ទឹង.បឹង អូរ វាលស្មៅ និង រមណីយដ្ឋានជាច្រើន។តំបន់ការពារសំខាន់ៗនៅក្នុងខេត្តមានដែនជម្រកសត្វព្រៃបឹងពែរ តំបន់ប្រើប្រាស់ច្រើនយ៉ាងគឺបឹងទន្លេសាប ជាតំបន់ស្នូលឋបនីយជីវៈមណ្ឌលបឹងទន្លេឆ្មារ តំបន់ស្នូលឋបនីយជីវៈមណ្ឌល ស្ទឹងសែន និងមានសហគមន៏តំបន់ការពារធម្មជាតិមួយចំនួនទៀត(ព័ត៌មានមន្ទីរបរិស្ថាន)៖
១.ដែនជម្រកសត្វបឹងពែរផ្ទៃដីចំនួន៩៨​២ហ.ត(ស្រុកប្រាសាទសំបូរ.ប្រាសាទបល្ល័ង្ក.ស្ទោងនិងសណ្តាន់)
២.តំបន់ស្នូលឋបនីយជីវៈមណ្ឌលបឹងទន្លេឆ្មារផ្ទៃដីចំនួន១៤.៥៦០ហ.ត(ឃុំពាមបាង ស្រុកស្ទោង)
៣.តំបន់ស្នូលឋបនីយជីវៈមណ្ឌលស្ទឹងសែនផ្ទៃដីចំនួន៦.៣៥៥ហ.ត(ឃុំផាត់សណ្តាយស្រុកកំពង់ស្វាយ)
ក.សហគមន៍តំបន់ការពារធម្មជាតិមាននៅក្នុងដែនជម្រកសត្វព្រៃបឹងពែរ៖
១.សហគមន៍ការពារធម្មជាតិអន្លង់ក្រាញ់ ផ្ទែដីចំនួន ៤០១ហ.ត (ឃុំពពក ស្រុកស្តោង)
២.សហគមន៍ការពារធម្មជាតិបឹងទទឹលផ្ទែដីចំនួន២.៥៨៧ហ.ត(ភូមិកូនក្អែក ស្រុកប្រាសាទសំបូរ)
៣.សហគមន៍ការពារធម្មជាតិជាំម្រេចផ្ទែដីចំនួន១.៨០០ហ.ត(ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក)
៤.សហគមន៍ការពារធម្មជាតិអូរបញ្ញា ផ្ទែដីចំនួន៥.៤៨៧ហ.ត (ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក)   ៥.សហគមន៍ការពារធម្មជាតិអូរជញ្ជៀន ផ្ទៃដីចំនួន ២.២៩៥ហ.ត (ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក)   ៦.សហគមន៍ការពារធម្មជាតិគគីប្រហោង ផ្ទៃដីចំនួន ១.៥២៤ហ.ត (ឃុំដងកាំបិត ស្រុកសណ្តាន់)   ៧.សហគមន៍តំបន់ការពារធម្មជាតិអូរក្រូច ផ្ទៃដីចំនួន ៣.៤៤៩ហ.ត (ឃុំសណ្តាន់ ស្រុកសណ្តាន់)
៨.សហគមន៍តំបន់ការពារធម្មជាតិជាំធ្លក ផ្ទៃដីចំនួន ៤.៦៨៤ហ.ត (ឃុំងន ស្រុកសណ្តាន់)
៩.សហគមន៍តំបន់ការពារធម្មជាតិត្រពាំងប្រិយ៍ធំផ្ទៃដីចំនួន២៣៣៤ហ.ត (ឃុំមានជ័យ ស្រុកណ្តាន់)
ខ.សហគមន៍តំបន់ការពារធម្មជាតិ តំបន់ស្នូលទន្លេឆ្មារ៖
១.សហគមន៍តំបន់ការពារធម្មជាតិបាឡត ផ្ទៃដីចំនួន ២៧ ហ.ត (ឃុំពាមបាង ស្រុកស្ទោង)
គ.សហគមន៍តំបន់ការពារធម្មជាតិ តំបន់ស្នូលស្ទឹងសែន៖
១.សហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង ផ្ទៃដីចំនួន ១.៣៩៥ហ.ត (ឃុំផាត់សណ្តាយ)
១.២.៣.៥ គ្រោះមហន្តរាយ
            ការបាត់បង់ធនធានធម្មជាតិ ពិសេសព្រៃឈើនាំអោយអាកាសធាតុមានការប្រែប្រួល ដែលជះឥទ្ធិពល បណ្តាលឲ្យកើតមាន គ្រោះមហន្តរាយផ្សេងៗដូចជាខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួតតែងតែកើត មានជារៀងរាល់ឆ្នាំ។ដើម្បីទប់ទល់ស្ថានភាពគ្រោះមហន្តរាយខេត្តបានរៀបចំឲ្យមានទីទួលសុវត្ថិភាពចំនួន១៧៧កន្លែង និងបានដាំដើមឈើឡើងវិញលើផ្ទៃដីសរុបចំនួន១៧២,៥០ហិកតានិងពង្រីកផ្ទៃដី ដាំដុះនេះ ជាបន្តបន្ទាប់ទៀត។   ក្នុងឆ្នាំ២០១៦កើតមានករណីគ្រោះមហន្តរាយដូចខាងក្រោម ៖
       ១.ផលប៉ះពាល់ដោយខ្យល់ព្យុះ៖
មានគ្រួសារទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីខ្យល់ព្យុះចំនួន ៦៨ គ្រួសារ ចំនួនមនុស្សរងគ្រោះ ៣២០ នាក់ ក្នុងនោះរងគ្រោះដល់ស្លាប់ចំនួន២នាក់។ចំនួនអ្នកស្លាប់ដោយរន្ទះមានចំនួន២៣នាក់។
ក្រាហ្វិក៖ ផលធៀបគ្រួសារទទួលការប៉ះពាល់ដោយព្យុះក្នុង1000គ្រួសារ
២. ផលប៉ះពាល់ដោយទឹកជំនន់៖
មានគ្រួសារទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយទឹកជំនន់២.៦១៥គ្រួសារ ចំនួនមនុស្សសរុប១០.៣០២នាក់ មាននុស្សស្លាប់ចំនួន២១នាក់។ផ្ទៃដីស្រែខូចសរុប៣.០១៣ហិកតាស្មើនឹង១.២ភាគរយ។
ក្រាហ្វិក៖ ផលធៀបគ្រួសារទទួលការប៉ះពាល់ដោយទឹកជំនន់ក្នុង1000គ្រួសារ
ក្រាហ្វិក៖ ភាគរយផ្ទៃដីស្រែដែលខូចខាតមកពីទឹកជំនន់(ហ.ត)
៣.ផលប៉ះពាល់ដោយគ្រោះរាំងស្ងួត៖
មានគ្រួសារចំនួន២២.០៤៦គ្រួសារទទួលការប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះរាំងស្ងួត។ដីស្រែទទួលរងផលប៉ះពាល់ដោយទឹកជំនន់អស់ ចំនួន១០៣០២ហិកតា ដីស្រែខូចខាតដោយសត្វល្អិតបំផ្លាញចំនួន៥២ហិកតា។
ក្រាហ្វិក៖ ផលធៀបគ្រួសារទទួលការប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះរាំងស្ងួតក្នុង1000គ្រួសារ
បញ្ហាប្រឈមៈ
១) ភាពរងគ្រោះដោយធម្មជាតិកើតមានជារៀងរាល់ឆ្នាំ
២) វិធានការគ្រប់គ្រង ទប់ទល់ស្ថានភាពគ្រោះមហន្តរាយនៅមិនទាន់មានប្រសិទ្ធភាព 
    ១.២.៤.ស្ថានភាពនែការគ្រប់គ្រងរដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ
១.២.៤.១ អភិបាលកិច្ចៈ
ខេត្តកំពង់ធំមានក្រុងនិងស្រុកចំនួន៨(កុ្រង០១និងស្រុក៧)មានឃុំ.សង្កាត់ចំនួន៨១(សង្កាត់ចំនួន ៨ ឃុំចំនួន៧៣) និងមានភូមិចំនួន៧៦៧ភូមិ។មានគ្រួសារសរុបចំនួន១៦២.១៤៨គ្រួសារ មានមនុស្សសរុប៧៥៩.៩៤៣ នាក់ ស្រី៣៨៧.៨០៥នាក់ ក្នុងនោះចែកជា ៖
១.មនុស្សអាយុពី០ ដល់១៧ឆ្នាំ           ចំនួន៣០២.៣៨៤នាក់ ស្មើនឹង៣៩,៧៩ភាគរយ
២.មនុស្សអាយុពី១៨ ដល់៦០ឆ្នាំ        ចំនួន៣៩២.៤៨០ នាក់ ស្មើនឹង៥១,៦៩ភាគរយ
៣.មនុស្សអាយុ៦១ឆ្នាំឡើង               ចំនួន   ៦៤.៧១៩ នាក់ ស្មើនឹង៨,៥២ភាគរយ
ចម្ងាយផ្លូវពីចំណុចកណ្តាលភូមិទៅសាលាក្រុងស្រុកជាមធ្យម១៥គ.ម។ ចម្ងាយពីចំណុចកណ្តាល ភូមិទៅសាលាខេត្តជាមធ្យម ៤៥គ.ម។ ការកំណត់ព្រំប្រទល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ពុំទាន់បានច្បាស់ទេ។យោងទៅតាមលក្ខណៈភូមិសាស្រ្តជាក់ស្តែងរបស់ខេត្ត ស្រុកបារាយណ៍មានវិសាលភាពនៃការគ្របដណ្តប់ធំទូលាយដោយមានឃុំចំនួន១៨ និងភូមិចំនួន១៨២ ដើម្បីឲ្យការគ្រប់គ្រងបានល្អប្រសើរខេត្តមាន គម្រោងស្នើសុំបំបែកស្រុកជាពីរ ក្រុងចំនួនមួយនិងឃុំ១(ស្រុកតាំងគោគ ក្រុងកំពង់ថ្ម ឃុំទ្រាល) ក្រៅពីនេះក៏នៅមានភូមិជាច្រើនទៀតដែលមានគ្រួសារច្រើនលើសលប់ជាបញ្ហាចោទដល់ការគ្រប់គ្រងប្រជាពលរដ្ឋ និងនៅមានភូមិជាច្រើនដែលមិនទាន់មានការទទួលស្គាល់ជាផ្លូវការនៅឡើយ។
១.២.៤.២ ការគ្រប់គ្រងស្ថិតិៈ
១.ការចុះបញ្ជីអត្រានុកូលដ្ឋាន
ទូទាំងខេត្តចំនួនគូស្រករដែលបានសុំច្បាប់រៀបអាពាហ៍ពិពាហ៍មាន៧.១៨៧នាក់ ក្នុងនោះចំនួនគូស្រករដែលបានមកចុះលិខិតអាពាហ៍ពិពាហ៍មាន១.៩៦៦នាក់ ស្មើ នឹង២៧,៣៥ភាគរយ។ ចំនួនកុមារបានកើតក្នុងឆ្នាំមាន១១.៦៨១នាក់ ក្នុងនោះកុមារបានមកចុះបញ្ជីសំបុត្រកំណើតក្រោយកើត៣០ថ្ងៃមាន៦៥,៤ភាគរយ។ ចំនួនកុមារអាយុ០ទៅ ៥ ឆ្នាំ មាន៩៧.៥៧៩នាក់ ក្នុងនោះ មានសំបុត្រកំណើត១៤,៩ភាគរយ។ចំនួនមរណៈភាពមាន២.២៤៤នាក់ក្នុងនោះបានចុះបញ្ជីមរណៈភាពចំនួន ១.៣៧៨នាក់ស្មើនឹង៥២,២២ភាគរយ។ ស្ថានភាពនេះបង្ហាញឲ្យឃើញថា ការចុះបញ្ជីអត្រានុកូលដ្ឋានមិនទាន់សម្រេចបានលទ្ធផលល្អនៅឡើយទេ។ (យោងតាមព័ត៌មានស្ថានភាពខេត្តឆ្នាំ២០១៦)
២.ការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ
ការការពារសន្តិសុខក្នុងភូមិសាស្រ្តខេត្ត មានភាពល្អប្រសើរ ដោយគ្រប់ឃុំ សង្កាត់មាន ប៉ុស្តិរដ្ឋបាល ឃុំសង្កាត់ និងមានកម្លាំងប្រជាការពារភូមិគ្រប់ភូមិ រួមសហការបង្ក្រាបរាល់បទល្មើសផ្សេងៗដែលកើតមាន នៅក្នុងមូលដ្ឋាន ។ ប៉ុន្តែយោងតាមព័ត៌មានស្ថានភាពខេត្តឆ្នាំ២០១៦មានជនរងគ្រោះដោយការចាប់រំលោភ សរុបចំនួន២៧នាក់ថយចុះជាងឆ្នាំមុនដែលមាន៩៩នាក់។មានជនរងគ្រោះដោយការជួញដូរចំនួន៧នាក់កើនឡើងជាងឆ្នាំមុន ដែលមាន៤នាក់។មានគ្រួសារដែលមានសមាជិកប្រើប្រាស់គ្រឿងញៀនសរុប១០៩ គ្រួសារធៀបឆ្នាំមុនដែលមាន១០៩គ្រួសារដដែល។មានករណីឃាតកម្ម ប្លន់ ចាប់ជំរិតចំនួន១១ករណីថយចុះជាងឆ្នាំមុនដែលមាន១៩ករណី ។មានករណីលួចចំនួន២៣៦ករណីខ្ពស់ជាងឆ្នាំមុនដែលមាន២៥៤ករណី។ មានករណីទំនាស់កំរិតព្រហ្មទ័ណ្ឌចំនួន២៥៤ករណីកើនជាងឆ្នាំមុនដែលមាថយចុះន៣០៣ករណីនិង ទំនាស់ កំរិតរដ្ឋប្បវេណី១.៥៩៣ ករណីកើនជាងឆ្នាំមុនដែលមាន១.៣៣៨ករណី។ ស្ថានភាពនេះបង្ហាញឲ្យឃើញថាស្ថាបភាពសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈបានកើនឡើងជាងឆ្នាំមុន។
បញ្ហាប្រឈម៖
  ១. ការយល់ដឹងពីច្បាប់​របស់ប្រជាពលរដ្ឋមាននៅមានកម្រឹតទាប
២.ល្បែងស៊ីសង
៣.ការគ្រប់គ្រងលំហូរចូលរបស់ប្រជាពលរដ្ឋពីក្រៅខេត្តមកស្នាក់នៅ
៤. ប៉ុស្តិរដ្ឋបាលឃុំ សង្កាត់មួយចំនួនមិនទាន់មានកម្លាំងគ្រប់គ្រាន់