រដូវកាន់បិណ្ឌវេនទី១៣! រដ្ឋបាលខេត្តកំពង់ធំ និងសហការី នាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃ គង់នៅវត្តសីតធម្មោពោធិ៍មង្គល ហៅវត្តពោធិ៍បាក់ក ស្ថិតក្នុងស្ទឹងសែន ខេត្តកំពង់ធំ

177

នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ គណៈអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ បានដឹកនាំមន្ត្រីរាជការក្នុងខេត្ត រួមទាំងប្រជាពលរដ្ឋ បាននាំយកទេយ្យវត្ថុ មានដូចជា៖ អង្ករ ១៥០គីឡូក្រាម ទឹកផ្លែឈើ ៤កេស ទឹកសុទ្ធ ១០កេស មី ១កេសធំ ស្មើនឹង ៦កេសតូច និងបច្ច័យមួយចំនួន ដើម្បីចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១៣ វត្តសីតធម្មោពោធិ៍មង្គល ហៅវត្តពោធិ៍បាក់ក ស្ថិតនៅភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងគិតចាប់ពីថ្ងៃ០១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសល ជូនដល់បុព្វរីជន ដែលបានចែកឋាននៅកាន់ បរមលោកទៅហើយ ដើម្បីទទួលបានសេចក្តីសុខសិរីសួស្តី សម្រាប់ការរស់នៅប្រកបរបរទទួលទានផ្ទាល់ខ្លួនផងដែរ។

ជាមួយនឹងការធ្វើបុណ្យប្រពៃណីនេះ ក៏ជាការបង្ហាញអំពីការរីកចម្រើន របស់ប្រទេសជាតិ ទាំងលើវិស័យពុទ្ធចក្រ និងអាណាចក្រ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដៃម្ខាងកសាង និងការពារប្រជាពលរដ្ឋ និងដៃម្ខាងទៀត ស្វែងរកសន្តិភាពជូនប្រទេស តាមរយៈកិច្ចចចារ សន្តិភាពបង្រួមបង្រួមជាតិ ដោយរួមគ្នាជាមួយប្រជាពលរដ្ឋកសាងមកវិញនូវផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធ សង្គមរីកចម្រើនទៅមុខលើគ្រប់វិស័យ។