រដ្ឋបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ របស់ក្រុមប្រឹក្សាខេត្ត

148

កិច្ចប្រជុំសាមញ្ញលើកទី៤៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ហួន វ៉ាន់និត អភិបាលរងខេត្ត តំណាង ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ។ របៀបវារៈនៃកិច្ចប្រជុំ៖ ១). ពិនិត្យ និងអនុម័ត កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤២ របស់ក្រុមប្រឹក្សាខេត្ត ២). ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែ វិច្ឆិកា ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្ត ៣). បញ្ហាផ្សេងៗ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៧ ខែធ្នូ គ.ស ២០១៧។

មានប្រសាសន៍ស្រដៀងគ្នានាឱកាសនោះ ឯកឧត្តម ឈុន ឈន់ និង ឯកឧត្តម ហួន វ៉ាន់និត បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ដែលបានខិតខំបម្រើការងារកន្លងមក ទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងនោះឯកឧត្តមបញ្ជាក់ ក្រសួងមហាផ្ទៃ បានចេញនូវអនុក្រឹត្យ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងការបង្កើតយន្តការច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ដែលប្រមូលផ្តុំកន្លែងតែមួយ សម្រាប់ផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលា ស្របទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ ដែលនឹងចាប់ផ្តើមដំណើរការ នៅដើមខែមករា ឆ្នាំ២០១៨ ខាងមុខនេះ។

សម្រាប់ខេត្តកំពង់ធំយើងនេះ ពិតជាមានមោទណភាពខ្លំាងណាស់ ដែលមានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាប្រាសាទសំបូរព្រៃគុក ដូច្នេះយើងត្រូវពង្រឹងលើផ្នែកវិស័យទេសចរណ៍ បន្ថែមទៀត ដើម្បីថែរក្សាកំណើនភ្ញៀវទេសចរណ៍ទំាងអស់នេះ ឲ្យមានការកើនឡើង យើងមានការយកចិត្តទុកដាក់ទៅលើ ការរក្សាសន្តិសុខ ការផ្តល់នៅសេវាសមរម្យ ប្រកបដោយគុណភាព និងអនាម័យ ទំាងការ ហូបចុក ស្នាក់នៅ ជាដើម៕