រដ្ឋបាលខេត្តកំពង់ធំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំអាណត្តិទី៣ ប្រចាំឆ្នាំ២០២០ នៅស្រុកបារាយណ៍

5


( រដ្ឋបាលខេត្តកំពង់ធំ )៖ នាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ២០២០ នេះ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សា ខេត្ត ឯកឧត្តម ចាន់ តារា អភិបាលរងខេត្តតំណាងឯកឧត្តម សុខ លូ អភិបាលខេត្ត កំពង់ធំបានអញ្ជើញជាគណ: អធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី ៣ ប្រចាំឆ្នាំ២០២០ ដោយ​មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត ក្រុមប្រឹក្សាឃុំ-សង្កាត់ និងប្រជាពលរដ្ឋជាច្រើននាក់នៅសាលា​ស្រុកបារាយណ៍។