រដ្ឋបាលស្រុកស្ទោង រៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី លើកទី១០៧ ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ»

131

ថ្ងៃច័ន្ទ ១១រោច ខែផល្គុន ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ ២០១៨ នៅសាលាស្រុកស្ទោង កម្មវិធីមានការអញ្ជើញចូលរួមពីកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ មន្ត្រីរាជការ ប្រមាណជាង២០០ នាក់ ។ លោកស្រី ហោ ឡាំងហៀង អភិបាលរងស្រុកបានលើកឡើងថាការៀបចំខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៨ ដែលបានដំណើរការនាពេលនេះគឺដោយមានការណែនាំរបស់ក្រសួងកិច្ចការនារី និងដោយមានកិច្ចសហការ ព្រមទាំងការជួយ ឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈ និងថវិកាពីសប្បុរសជននានា។ លោកស្រីបន្តថា តាមរយៈការចូលរួមជាសម្ភារៈ និងថវិកា ដែលសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា ពិតជាបានឆ្លើយតបទៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកថាស្រ្តី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិហើយប្រធានបទ«ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ»គឺជាប្រធានបទដ៏សំខាន់ព្រោះថាបើប្រទេសគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍន៍ដែរ។

លោក សៀង ម៉ាប់ អភិបាលរងស្រុក បានលើកឡើងប្រទេសកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបានរក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% ដោយការរក្សាកំណើនសេដ្ឋកិច្ចនេះហើយបានធ្វើឲ្យ ប្រជាពលរដ្ឋយើងបានទទួលផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ចនេះ ដោយមានកម្រិតជីវភាពសមរម្យ ។ រាជរដ្ឋាភិបាលគាំទ្រក្នុងការលើកតម្កើងសិទ្ធិនារី ហើយនារីទទួលបានសិទ្ធិគ្រប់យ៉ាងដូចបុរស ។ សព្វថ្ងៃនេះមាននារីមួយចំនួនបានក្លាយជាអ្នកដឹកនាំក្នុងជួររាជរដ្ឋាភិបាល តាមក្រសួង មន្ទីរ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងវិស័យឯកជនថែមទៀតផង។លោកបន្តថា សមភាពយេនឌ័រ និងការបង្កើតភាពអង់អាចដល់ស្ត្រី គឺជាកត្តារួមចំណែកធ្វើឲ្យសន្តិភាព និងវឌ្ឍនភាពយូរអង្វែងរបស់សង្គមជាតិ ។ ក្នុងនោះ សុខសន្តិជាកត្តាសត្យានុម័ត និងមានសារៈសំខាន់ណាស់ ដែលជាបំណងប្រាថ្នារបស់បុគ្គលគ្រប់រូប គ្រប់វ័យ ព្រោះបើមានសន្តិភាព មានការអភិវឌ្ឍគ្រប់វិស័យ និងគ្រប់ទីកន្លែង។

ផ្ទុយទៅវិញ ជម្លោះនិងអំពើហិង្សា ជាឧបសគ្គនៃវឌ្ឍនភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសយើង ហើយ ធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពផ្លូវចិត្ត អារម្មណ៍ និងធ្វើឲ្យរាងកាយរបស់បុគ្គល ជាពិសេសអំពើហិង្សាលើស្រី្ត គឺជាអំពើរំលោភសិទ្ធមនុស្សដែលយើងទាំងអស់គ្នាមិនអាចទទួលយកបាន ហើយជះឥទ្ធិពលអវិជ្ជាមានខ្លាំងទៅលើស្រ្តី និងកូនចៅរបស់ពួកគេដែលបន្សល់ទុកនូវផលផលវិបាកដ៏អាក្រក់រាប់ជំនាន់សម្រាប់ស្រ្តីកម្ពុជា។ ចុងក្រោយលោក សៀង ម៉ាប់ បានស្នើអោយបងប្អូននារីទាំងអស់ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនថែមទៀតដើម្បីទទួលបានឱកាសធ្វើជាអ្នកដឹកនាំអោយបានកាន់តែមានចំនួនច្រើនថែមទៀតស្របពេលដែលរដ្ឋាភិបាលបាននឹងកំពុងលើកទឹកចិត្ត។ ក្នុងកម្មវិធីនោះដរបានចកជូននូវកាដូរដល់ស្ត្រីដែលបានចូលរួមផងដែរ ។