រដ្ឋបាល​ខេត្តកំពង់ធំ បានរៀបចំ​កិច្ចប្រជុំ​គណៈ​បញ្ជា​ការឯកភាព​រដ្ឋបាលខេត្ត

54

   រសៀល​ថ្ងៃ ទី០៣ ខែ មីនា ឆ្នាំ២០១៧ រដ្ឋបាល​ខេត្តកំពង់ធំ បានរៀបចំ​កិច្ចប្រជុំ​គណៈ​បញ្ជា​ការឯកភាព​រដ្ឋបាលខេត្ត ក្រោម​អធិបតី ឯកឧត្តម សុខ លូ អភិបាល​ខេត្តកំពង់ធំ កម្មវិធី​នេះ មាន​ការចូលរួម​ពី​អភិបាលរង​ខេត្ត  ប្រធានមន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កង​កំលាំង​ប្រដាប់អាវុធ​ទាំងបី​ប្រភេទ អភិបាលក្រុង​ស្រុក។ ក្នុង​កិច្ចប្រជុំ​បានលើកឡើង​ពី​បញ្ហា​មួយចំនួន​ទាក់ទង​ទៅ​និង​ការ​ចុះបង្ក្រាប​បទល្មើស​ដូចជា ខ្វះ​មធ្យោបាយ ខ្វះ​ថវិកា។ ឯកឧត្តម​បានលើកឡើង សូម​ឲ្យ​លោក​អភិបាលក្រុង ស្រុក​ទំាងអស់ ពង្រឹង​ការប្រជុំ​ជា​រៀងរាល់ខែ ចំពោះ​ការដាក់​កុងត្រូល ត្រូវមាន​ភាពច្បាស់លាស់ និង​មាន​លិខិតបញ្ជាក់​ពី​គណៈ​បញ្ជា​ការឯកភាព​រដ្ឋបាលខេត្ត  ករណី​មន្ត្រី​ចរាចរណ៍​ត្រូវដាក់​កន្លែង​ផាក​ឲ្យ​បានច្បាស់លាស់ ដោយ​រាយការណ៍​មក​ប៉ុស្តិ៍​បានដឹង។ ចំពោះ​ការងារ​ក្នុង​អង្គភាព​ទំាងអស់​ត្រូវ​ដាក់លើ​តុ ដើម្បី​និយាយ​គ្នា​កុំ​ធ្វើ​តែម្នាក់ឯង ត្រូវ​ចេះ​បែងចែក​ភារកិច្ច​ក្នុង​ការទទួលខុសត្រូវ។ ឯកឧត្តម​បាន​បន្តទៀតថា មន្ត្រី​ទាំងអស់​ត្រូវខិតខំ​សម្រួល​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ  ត្រូវ​បន្ត​ជំរុញ​ការទប់ស្កាត់​បទល្មើស​នេសាទ បទល្មើស​ព្រៃឈើ  សមត្ថកិច្ច​ត្រូវធ្វើ​ការអប់រំ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចូល​កាប់​ព្រៃឈើ ដើម្បី​ទន្ទ្រាន​យក​ដី ចំពោះ​បញ្ហា​ល្បែងស៊ីសង អាជ្ញាធរ ក្រុង ស្រុក ពង្រឹង​ការទប់ស្កាត់ ដើម្បី​កុំ​បង្កើត​ឲ្យ​មាន​ចោរឆក់ ចោរលួច ចោរប្លន់។  ត្រូវ​ត្រួតពិនិត្យ​ការ​កុងត្រូល​ឲ្យ​បានច្បាស់លាស់​ក្រែង​មាន​កុងត្រូលជជុះ។ ចុងក្រោយ​ឯកឧត្តម បាន​ដាស់តឿន​ដល់​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ទាំងអស់​ត្រូវធ្វើ​ធ្វើ​ការអប់រំ​កូនចៅ​ឲ្យ​កែ​ប្រែខ្លួន​និង​យ៉ាងណា​បម្រើ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការជឿទុកចិត្ត ។