លទ្ធផលនៃការដេញថ្លៃគម្រោង​មូលនិធិ​ឃុំ-សង្កាត់​លើកទី៦ ឆ្នាំ២០១៧ នៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

423

ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ លទ្ធផល​នៃ​ការដេញថ្លៃ​គម្រោង​មូលនិធិ​ឃុំ-សង្កាត់​ឆ្នាំ២០១៧ លើក​ទី៦ របស់​ខេត្តកំពង់ធំ នៅក្នុង​ស្រុក​កំពង់ស្វាយ ​ចំនួន ០២ ឃុំ មាន​ដូចខាងក្រោម៖

១. ឃុំ​នីពេជ៖ គម្រោង​កែលម្អ​ផ្លូវ​ក្រួស​ក្រហម​ប្រវែង ១,០៥៧ ម៉ែត្រ ទទឹង ៤.៥ ម៉ែត្រ កម្ពស់​ដីស ០.៥ ម៉ែត្រ កម្រាស់​ក្រួស ០.១៥ ម៉ែត្រ លូ​មូល​ទោល​អង្កត់​ផ្ចិត០.៨ ម៉ែត្រ ប្រវែង ៦ ម៉ែត្រ ១ កន្លែង និង​ស្លាក​សញ្ញា​គម្រោង ០១ កន្លែង។ តម្លៃ​ប៉ាន់​ស្មាន ៥៣,០៤៨,៥១៥ រៀល ។ តម្លៃ​ដេញ ២៧,០០០,០០០ រៀល ដេញ​ចុះ ៤៩.១% ។

២. ឃុំ​កំពង់ស្វាយ៖ គម្រោង​កែលម្អ​ផ្លូវ​ក្រួស​ក្រហម​ប្រវែង ១,៧៩២  ម៉ែត្រ ទទឹង ៤.៥ ម៉ែត្រ កម្ពស់​ដីស ០.៤៥ ម៉ែត្រ កម្រាស់​គ្រួស ០.១៥ ម៉ែត្រ ដាក់លូ​មូល​ទោល​អង្កត់ផ្ចិត ១ ម៉ែត្រ ប្រវែង ៦ ម៉ែត្រ ចំនួន ១ កន្លែង និង​ស្លាក​សញ្ញា​គម្រោង ១ កន្លែង។ តម្លៃ​ប៉ាន់ស្មាន ៨៤,១៨៦,៩៦៤ រៀល ។ តម្លៃ​ដេញ ៣៥,៨៩៨,០០០ រៀល ដេញ​ចុះ ៥៧.៣៦% ៕