សាខាកាបាទក្រហមកម្ពុជាខេត្តកំពង់ធំបាននាំយកអំណោយ មនុស្សធម៌

99

    នៅរសៀលថ្ងៃទី២៧ខែកុម្ភះ២០១៧លោកជំទាវ ឃួន ឃុនឌី អភិបាល រងខេត្តខេត្តកំពង់ធំនិងជាអនុប្រធានគណ:កម្មាធិការសាខាកាបាទក្រហមកម្ពុជាខេត្តកំពង់ធំនិងសហការី បាននាំយកអំណោយ មនុស្សធម៌ទៅចែកជូនដល់ស្ត្រីមានមានផ្ទៃពោះនិងកូនតូច ស្រ្តី បុរសផ្ទុកមេរោគអេដស៍ចំនួន ១៦នាក់ នៅក្នុងពន្ធនាគា ខេត្តកំពង់ធំ។ បន្ទាប់ពីលោកជំទាវ ឃួន ឃុនឌី បានអានសាលិខិតរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាក្នងឧិកាស (ទិវាជាតិសុខភាពមាតាទារក និងកុមារ) រួចមកមានប្រសាសន៍សំណេះសំណាលក្នុងឧិកាសនោះ លោកជំទាវ ឃួន ឃុនឌី បានពាំនាំនូវកាសាកសួរសុខទុក្ខពី សំណាក់សម្តេចកិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជាដែលសម្ដេចតែងតែគិតគូពីស្ថានភាព សុខភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ លោកជំទាវបន្តថាសម្តេចកិត្តិព្រឹទ្ធបណ្ឌិទ្ធ ប៊ុន រានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្រ្តីនិងកុមារ និងជាឥស្សរជន ឆ្នើមថ្នាក់ ជាតិនៃវេទិកាភាពជាអ្នកនាំតំបន់ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ជម្ងឺអេដស៍នៅកម្ពុជា។ លោកជំទាវ ឃួន ឃុនឌី ក៏បានធ្វើការផ្តាំផ្ញើដល់ស្រ្តីមានផ្ទៃពោះទាំងអស់អោយចេះថែរក្សា សុខភាព និងទៅពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាពរហូតដល់ពេលសម្រាលកូន ចំពោះអ្នកផ្ទុកមេរោគអេដស៏ សូមថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាតនិងប្រើថ្នាំអោយទៀង ទាត់ដើម្បីសុខភាពក្នុងនោះលោកជំទាវបានផ្តាំផ្ញើរបន្ថែមសូមអោយទាំងអស់គ្នាជៀសអោយផុតពីការ ប្រើប្រាស់និងជួញដូរ គ្រឿងញៀន។ គួបញ្ជាក់ថាក្នុងពីធីសំណេះសំណាលនេះ មានស្រ្តីចំនួន៣នាក់ មានផ្ទៃពោះ ១នាក់ជាស្រ្តីសំរាលកូន ៩នាក់ផ្ទុកមេរោគអេដស៏ ៣នាក់មានជំងឺរបេង។ ដោយក្នុងម្នាក់ទទួលបាន ៖ -អង្ករ៣០គីឡូ -មី១កេស -ត្រីខ១យួ. -មុង១-ភួយ១ -សារុង១ -ក្រមា១ សម្រាប់ស្រ្តីមានផ្ទៃពោះនិងសំរាលកូនបន្ថែម-ទឹកដោះគោខាប់១កំប៉ុង -ស្ករស១គីឡូ-សាប៊ូកក់សក់១ដប -ម្សៅ១កំប៉ុង -កន្សែងពោះគោ១ -ម៉ុងគ្រប១. -មួក១. -ស្រោមដៃ១គូ -ស្រោមជើង១គូ៕