វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់​របស់ក្រុមប្រឹក្សា​ប្រចាំឆ្នាំ២០១៧ នៅក្នុងឃុំមានរិទ្ធ

172

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ រដ្ឋបាលស្រុកសណ្តាន់បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាប្រចាំឆ្នាំ២០១៧ នៅក្នុងឃុំមានរិទ្ធ ក្រោមអធិបតីភាពលោក ប៉ែន និន ប្រធានក្រុមប្រឹក្សាស្រុកសណ្តាន់ ដែលមានសមាសភាពចូលរួមដូចជា៖
១). សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាល នាយករដ្ឋបាល ប្រធាន អនុប្រធាន និងមន្រ្តី អង្គភាព ការិយាល័យពាក់ព័ន្ធ ជុំវិញស្រុកសរុបចំនួន៣៧នាក់ ស្រី០៧នាក់
២). ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ និងប្រជាពលរដ្ឋមកពីភូមិផ្សេងៗនៅក្នុងឃុំទំរីង សរុប ៨០នាក់ ស្រី ៣០នាក់។

វេទិកាដែលរៀបចំឡើងក្នុងឃុំមានរិទ្ធនេះ មានគោលបំណង៖
១. ផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋ នូវសមិទ្ធិផលដែលក្រុមប្រឹក្សាស្រុកសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា
២. ផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីអាទិភាពនៃការងារអភិវឌ្ឍន៍របស់ក្រុមប្រឹក្សាសម្រាប់ឆ្នាំខាងមុខ
៣. ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ក្នុងការពិភាក្សាលើរបាយការណ៍ការងាររបស់ក្រុមប្រឹក្សា
៤. ទទួលអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សានិងឆ្លើយតប ។
ប្រធានបទដែលត្រូវពិភាក្សាក្នុងវេទិកានេះគឺ៖
១. ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ
– ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ
– ភូមិឃុំមានសុវត្ថិភាព
២. ការងារសេដ្ឋកិច្ច
– កសិកម្ម
– ដីធ្លី
– ព្រៃឈើ
– សហគមន៍
៣. ការងារសង្គមកិច្ច
– ការអភិវឌ្ឍមូលដ្ឋាន
– ការងារអប់រំ
– ការងារសុខាភិបាល