វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់​​របស់ក្រុមប្រឹក្សា​​ស្រុកប្រចាំឆ្នាំ២០១៧ នៅឃុំពពក

174

រសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ រដ្ឋបាលស្រុកស្ទោង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកប្រចាំឆ្នាំ២០១៧ នៅឃុំពពក
សមាសភាពចូលរួមមាន៖ ក្រុមប្រឹក្សាស្រុក ១៦នាក់ ស្រី ០៣នាក់ គណៈអភិបាលស្រុក ០៣នាក់ ស្រី ០១នាក់ នាយក នាយករងរដ្ឋបាល ០២នាក់ ប្រធានអនុប្រធានការិយាល័យចំណុះសាលាស្រុក ០៤នាក់ ស្រី ០១នាក់ ការិយាល័យអង្គភាពជុំវិញស្រុក ០៨នាក់ ស្រី ០១នាក់ ក្រុមប្រឹក្សាឃុំ ០៥នាក់ មេភូមិ ០៨នាក់ ស្រី ០២នាក់ និងប្រជាពលរដ្ឋ ២៣១នាក់ ស្រី ៧៩នាក់ សរុបចំនួន ២៧២នាក់ ស្រី ៨៧នាក់

វេទិកាដែលរៀបចំឡើងក្នុងឃុំពពកនេះ ក្នុងគោលបំណង៖
១. ផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីសមិទ្ធិផល ដែលក្រុមប្រឹក្សាស្រុកសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា
២. ផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីអាទិភាពនៃការងារអភិវឌ្ឍន៍របស់ក្រុមប្រឹក្សាសម្រាប់ឆ្នាំខាងមុខ
៣. ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ក្នុងការពិភាក្សាលើរបាយការណ៍ការងាររបស់ក្រុមប្រឹក្សា
៤. ទទួលអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប ជាពិសេសបញ្ហាដែលពាក់ព័ន្ធនឹងប្រធានបទដូចខាងក្រោម៖
-ល្បែងស៊ីសង គ្រប់ប្រភេទ
-អំពើហឹង្សាក្នុងគ្រួសារ
-ចំណាកស្រុកខុសច្បាប់
-ផ្លូវលំជនបទ
-ការផ្តល់សេវាសាធារណៈ(ការងារអត្រានុកូលដ្ឋាន សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ)
-ការកាប់ព្រៃឈើខុសច្បាប់ ៕